ព័ត៍មាន

01/02/2026

តំណាងអង្គការយូណេស្កូ៖ សេចក្តីសម្រេចលេខ ៨០ បង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកល

(VOVWORLD) - ថ្មីៗនេះ គេហទំព័ររបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានចេញផ្សាយសារមួយរបស់អង្គការយូណេស្កូ ដោយអបអរសាទរចំពោះសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៨០ នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀត ណាម ស្តីពីការអភិវឌ្ឍវប្បធម៌។

តំណាងអង្គការយូណេស្កូ៖ សេចក្តីសម្រេចលេខ ៨០ បង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកល
01/02/2026

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ធានាភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំជាតិសម្រាប់ការអនុវត្តសេចក្តីសម្រេចលេខ ៧៩ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការដឹកនាំ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ធានាភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន
01/02/2026

សហរដ្ឋអាមេរិកនិងរុស្ស៊ីវាយតម្លៃវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាពសម្រាប់អ៊ុយក្រែន

(VOVWORLD) - មន្ត្រីសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅថ្ងៃទី ៣១ ខែមករា បានផ្តល់ការវាយតម្លៃវិជ្ជមានលើការចរចារវាងភាគីទាំងពីរ នៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា នាថ្ងៃទី ៣១ ខែមករា ដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើជម្លោះអ៊ុយក្រែន។

សហរដ្ឋអាមេរិកនិងរុស្ស៊ីវាយតម្លៃវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាពសម្រាប់អ៊ុយក្រែន
01/02/2026

គុណភាពនៃការពិគ្រោះយោបល់ និងការត្រៀមកម្មាភិបាលគឺជាគន្លឹះក្នុងការរៀបចំការបោះឆ្នោត

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅតាមបណ្តាខេត្តក្នុងតំបន់ដីសណ្តទន្លេ គឺវ ឡុង នាថ្ងៃទី៣១ ខែមករា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតរដ្ឋសភា បានអញ្ជើញចុះត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ នៅខេត្តវិញឡុង។

គុណភាពនៃការពិគ្រោះយោបល់ និងការត្រៀមកម្មាភិបាលគឺជាគន្លឹះក្នុងការរៀបចំការបោះឆ្នោត
01/02/2026

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក បានអញ្ជើញដឹកនាំសម័យប្រជុំអនឡាញលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក
01/02/2026

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

(VOVWORLD) - បន្តសកម្មភាពនៅខេត្តឌៀន បៀន នារសៀលថ្ងៃទី ៣១ ខែមករា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត សំដៅជ្រួតជ្រាបអំពីស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រ និងទិសដៅសមស្រប ដើម្បីឱ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់គណៈកម្មាធិការបក្ស និងប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្តឌៀនបៀន។

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន
01/02/2026

អីរ៉ង់អះអាងថា ខ្លួនមិនចង់បានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ

(VOVWORLD) - អ៊ីរ៉ង់ពិតជាមិនចង់មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ។ សង្គ្រាមនឹងនាំមកនូវផលវិបាកដ៏មហន្តរាយ ដែលមិនមានប្រយោជន៍អ្វីទាំងអស់ដល់អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងតំបន់ទាំងមូល។

អីរ៉ង់អះអាងថា ខ្លួនមិនចង់បានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ
31/01/2026

លោកនាយករដ្ឋមន្ត្រី ហ្វាមមិញជីញ៖ ជំរុញកំណែទម្រង់ លើកកំពស់គុណភាពស្ថាប័ន និងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីក៏បានតម្រូវឱ្យបង្កើនការតភ្ជាប់រវាងសហគ្រាសឯកជនជាមួយគ្នា រវាងសហគ្រាសឯកជនជាមួយសហគ្រាសរដ្ឋ និងសហគ្រាសដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI;) បង្កើត និងអភិវឌ្ឍន៍សហគ្រាសខ្នាតធំនិងមធ្យមយ៉ាងឆាប់រហ័ស សម្ព័ន្ធសេដ្ឋកិច្ចឯកជនក្នុងទ្រង់ទ្រាយតំបន់ និងសកលលោក ក៏ដូចការផ្តល់ការគាំទ្រយ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាពដល់អាជីវកម្មខ្នាតតូច មីក្រូ និងលក្ខណៈគ្រួសារ ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ្វាមមិញជីញ៖ ជំរុញកំណែទម្រង់ លើកកំពស់គុណភាពស្ថាប័ន និងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន
31/01/2026

ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែមករា នៅខេត្តដុងថាប លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត រួមជាមួយក្រុមការងារ បានជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១។

ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប