និទាឃរដូវសន្តិភាព៖ ការព្រួយបារម្ភនិងផលប៉ះពាល់
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ពិភពលោកបានធ្វើជាសាក្សីការប៉ះទង្គិចគ្នាថ្មីមួយ រវាងកងទ័ពទួរគីជាមួយកងកម្លាំងជនជាតិ Kurd នៅភាគឦសាន្តស៊ីរី ក្រោយពី អាមេរិកបានដកទ័ពចេញពីតំបន់នេះរួច មក។ ទោះបីជាយុទ្ធនាការយោធារបស់ កងទ័ពទួរគីមានឈ្មោះថា “និទាឃរដូវសន្តិភាព” ហើយថ្នាក់ដឹកនាំប្រទេសនេះ ក៏បានប្រកាសថា យុទ្ធនាការយោធារបស់ទួរគីនៅព្រំដែនស៊ីរីនឹងមិនឈានឆ្ងាយ ជាង៣០គីឡូម៉ែត្រចូលក្នុងតំបន់ភាគឦសាន្តស៊ីរីនោះឡើយក្ដី ប៉ុន្តែវាអាច បណ្ដាលឡើងអស្ថិរភាព ការកើនឡើងនៃភាពតានតឹងនៅមជ្ឈឹមបូព៌ា ហើយមាន គ្រោះអាសន្នក្លាយទៅជាការប្រយុទ្ធដោយកម្លាំងទាំងមូលផងដែរ។










