ការបោះជំហានប្រថុយប្រថានរបស់រដ្ឋអំណាចវ៉ាស៊ីនតោន
(VOVWORLD) - នាថ្ងៃទី១៧ ខែមេសា រដ្ឋអំណាចវ៉ាស៊ីនតោនបានប្រកាសបញ្ចប់ការព្យួរ ជំពូកទី៣នៃច្បាប់ Hemls-Burton ដែលយោងតាមនោះ ប្រជាពលរដ្ឋអាមេរិក មានសញ្ជាតិគុយបាក៏ដូចជាសហគ្រាសអាមេរិកអាចប្ដឹងក្រុមហ៊ុនបរទេសដែល កំពុងធ្វើសកម្មភាពដោយ ឈរលើទ្រព្យសម្បត្តិដែលត្រូវបានធ្វើជាតូបនីយកម្មក្នុងបដិវត្តន៍ឆ្នាំ ១៩៥៩នៅប្រទេសគុយបា។










