ព្រឹត្តិការណ៍

22/02/2019

វៀតណាមបង្កើនការកែទម្រង់រដ្ឋបាលក្នុងឆ្នាំ២០១៩

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការ រដ្ឋាភិបាលទទួលបន្ទុកការកែទម្រង់រដ្ឋបាល ស្ដីពីការដាក់អោយដំណើរការ ភារកិច្ចក្នុងឆ្នាំ២០១៩។ តាមនោះ រដ្ឋាភិបាលនឹងអនុវត្តន៍ទិសស្លោកសកម្មភាព ប្រកបដោយ “វិន័យ យុត្តិធម៌ ធ្វើសកម្មភាព ច្នៃប្រឌិត លោតផ្លោះ និងប្រសិទ្ធ ភាព” ក្នុងការកែទម្រង់រដ្ឋបាល សំដៅនាំវៀតណាមចូលក្នុងចំណោម top ប្រទេសជួរ មុខនៃប្លុកអាស៊ានអំពីបរិយាកាសវិនិយោគធ្វើអាជីវកម្ម។

វៀតណាមបង្កើនការកែទម្រង់រដ្ឋបាលក្នុងឆ្នាំ២០១៩
21/02/2019

យុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុប

(VOVWORLD) - កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបបានបើកនៅទីក្រុងប៊្រុចសែល (បែលហ្ស៊ិក) នាថ្ងៃទី ២១ ខែមីនា។ បានប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនោះ ក្រៅពីបញ្ហាលេចធ្លោដែលពិភាក្សាអំពីការចាកចេញរបស់ចក្រភពអង់គ្លេសមក គេរំពឹងថាថ្នាក់ដឹកនាំបណ្តាប្រទេសជាសមា ជិកនៃសហភាពអឺរ៉ុបនឹងពិភាក្សាអំពីយុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុបទៀតផង។ នេះត្រូវបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់សហភាពអឺរ៉ុប ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្ទាប់ពីដំណើរការនៃការបង្កើតកង ទ័ពអ៊ឺរ៉ុបរួមមួយ កំពុងទទួលបានវឌ្ឍនភាពគួរឲ្យកត់ សម្គាល់។

យុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុប
21/02/2019

សារសហព័ន្ធ៖ ដោះស្រាយបញ្ហាលេចធ្លោនៃប្រទេសរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញ ថ្លែងសារសហព័ន្ធដើមដំបូងនៅ ចំពោះមុខសភាទាំងពីរ ក្រោយពីលោកជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី៤។ ខុសពីសារសហព័ន្ធនៃអាណត្តិទាំង៣មុននេះ ក្នុងសារ សហព័ន្ធលើកនេះ ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើការដោះស្រាយបញ្ហាផ្ទៃ ក្នុងដើម្បីជួយអោយប្រទេសជាតិឈានទៅមុខ។ប្រធានាធិបតីលោក Putin ក៏ បានអះអាងថា រុស្ស៊ីមានគោលបំណងចង់ធ្វើសន្ទនានិងសហប្រតិបតិ្តការជាមួយ ពិភពលោកផងដែរ។

សារសហព័ន្ធ៖ ដោះស្រាយបញ្ហាលេចធ្លោនៃប្រទេសរុស្ស៊ី
20/02/2019

សញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអាហ្សង់ទីន

(VOVWORLD) -តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនលោក Mauricio Macri កំពុងបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងនៅវៀតណាមរបស់ លោក Mauricio Macri ក្នុងតំណែង ប្រធានាធិបតីអាហ្សង់ទីន។ ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺនៅពេលដែលប្រទេសទាំងពីរទើបនឹងបានរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០១៨។

សញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអាហ្សង់ទីន
19/02/2019

បញ្ហាសន្តិសុខពិភពលោកត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅកិច្ចប្រជុំ Munich ២០១៩

(VOVWORLD) - កិច្ចប្រជុំសន្តិសុខ Munich ២០១៩ ដែលត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំសន្តិ សុខមានកិត្យានុភាពបំផុតលើពិភពលោក ទើបនឹងបានប្រព្រឹត្តទៅនាចុងសប្ដាហ៍ កន្លងទៅ នៅទីក្រុង Munich អាល្លឺម៉ង់ ដោយមានបញ្ហាសំខាន់ជាច្រើននៃទំនាក់ ទំនងអន្តរជាតិត្រូវបានលើក យកមកពិភាក្សា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលភាពតានតឹងរវាងអាមេរិកនិងទ្វីបអឺរ៉ុបកំពុងមាននិន្នាការកើនឡើង ក៏ដូចជាបញ្ហាសន្តិសុខសកលដ៏ស្មុគស្មាញជាច្រើនមិនទាន់មានដំណោះស្រាយនៅឡើយ ផងដែរ។

បញ្ហាសន្តិសុខពិភពលោកត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅកិច្ចប្រជុំ Munich ២០១៩
18/02/2019

ការតភ្ជាប់តំបន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម

(VOVWORLD) -ការអភិវឌ្ឍតំបន់ និងផ្នែកដោយព្រមៗគ្នាគឺជាសំណើររបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគកណ្ដាល និងតំបន់ Tay Nguyen ដែលបានប្រព្រឹត្តឹទៅនាចុងសប្តាហ៍កម្លងទៅនៅទីក្រុងហ្វេ។ នេះត្រូវបានចាត់ទុកជាកត្តាគន្លឹះដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ទេសចរណ៍តំបន់ភាគកណ្ដាល - Tay Nguyen អភិវឌ្ឍន៍ រួមចំណែកដ៏សំខាន់ ដើម្បីជំរុញសេដ្ឋកិច្ចតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។

ការតភ្ជាប់តំបន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម
15/02/2019

សុក្រិតរបៀបរបបនិងគោលនយោបាយស្ដីពីការវិនិយោគពីបរទេសក្នុង កាលៈទេសៈថ្មី

(VOVWORLD) -ក្រោយរយៈពេល៣០ឆ្នាំអនុវត្តន៍ការទាក់ទាញនិងប្រើប្រាស់ទុន FDI ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានប្រសិទ្ធភាពជាវិជ្ជមានយ៉ាងច្រើន។ ការបន្តទាក់ទាញដើមទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ជាអាទិភាពចម្បងរបស់វៀតណាមនាពេលខាងមុខ។ តាមនោះ រដ្ឋាភិបាលវៀតណាមនឹងជំរុញខ្លាំងការសុក្រិតរបៀបរបបនិងគោលនយោបាយសំដៅបង្កើតបរិយាកាសវិនិយោគគួរអោយទាក់ទាញចំពោះវិនិយោគិន។

សុក្រិតរបៀបរបបនិងគោលនយោបាយស្ដីពីការវិនិយោគពីបរទេសក្នុង  កាលៈទេសៈថ្មី
14/02/2019

វិបត្តិនៅវេណេហ្ស៊ុយអេឡាត្រូវការដោះស្រាយដោយឈរលើមូលដ្ឋាននៃកិច្ច សន្ទនាសន្តិភាព

(VOVWORLD) - ស្ថានភាពជាប់គាំងផ្នែកនយោបាយនៅវេណេហ្ស៊ុយអេឡាកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែថ្នាក់ដឹកនាំភាគីប្រឆាំង លោក Juan Guaido ជាអ្នកដែលបានប្រកាសខ្លួនឯងជាប្រធានា ធិបតីបណ្ដោះអាសន្នវេណេហ្ស៊ុយអេឡា និងប្រធានាធិបតីកាន់អំណាចលោក Nicolas Maduro នៅតែមិនទាន់ដំណើរ ការកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយនៅឡើយ។ ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងអំពាវនាវអោយមានកិច្ចសហប្រតិបតិ្តការអន្តរជាតិ សំដៅរាំងស្កាត់វិបត្តិមនុស្សធម៌ផ្ទុះឡើងនៅប្រទេសនេះ។

វិបត្តិនៅវេណេហ្ស៊ុយអេឡាត្រូវការដោះស្រាយដោយឈរលើមូលដ្ឋាននៃកិច្ច សន្ទនាសន្តិភាព
13/02/2019

ការផ្សាយសម្លេង - មធ្យោបាយសម្រាប់ការសន្ទនា ការរួមរស់ប្រកបដោយភាពត្រាប្រណី និងសន្តិភាព

(VOVWORLD) -នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ពិភពលោកបានរំលឹកខួបលើកទី ៨ ទិវាផ្សាយ សម្លេងពិភពលោក ដោយប្រធានបទ “ការផ្សាយសម្លេងជា មធ្យោបាយសម្រាប់ការសន្ទនា ការរួមរស់ប្រកបដោយភាពត្រាប្រណី និងសន្តិភាព”។ នេះគឺជាទិវា ដើម្បីពិភពលោកលើកតម្កើងតួនាទីនៃការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។ នាបច្ចុប្បន្ននេះ ទន្ទឹមនឹងមុខងារផ្ដល់ព័ត៌មាននោះ ការផ្សាយសម្លេង បានរួមចំណែកផ្លាស់ប្ដូរថ្មីការយល់ដឹង និងសាមគ្គីភាពសហគមន៍ក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាជំរុញការសន្ទនាយ៉ាងសកម្មផងដែរ។

ការផ្សាយសម្លេង - មធ្យោបាយសម្រាប់ការសន្ទនា ការរួមរស់ប្រកបដោយភាពត្រាប្រណី និងសន្តិភាព
12/02/2019

អាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅចំពោះមុខកិច្ចប្រជុំកំពូលលើកទី២

(VOVWORLD) - នៅសល់ជិត៣សប្ដាហ៍ទៀតតែប៉ុណ្ណោះ កិច្ចប្រជុំកំពូលលើកទី២ដែល ត្រូវបានទន្ទឹងរង់ចាំរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ) លោក Kim Jong-un នឹងប្រព្រឹត្តទៅនៅវៀតណាម។ នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងពិភាក្សាគ្នា យ៉ាងប្រញ៉ាប់ប្រញ៉ាល់ដើម្បីតាំងចិត្តលើខ្លឹមសារនៃកិច្ចប្រជុំនេះ។ កិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសទាំងពីរនេះ គឺជាមូលដ្ឋានដើម្បីសាធារណៈមតិទន្ទឹងរង់ចាំអំពី ទំព័រថ្មីចំពោះខឿនសន្តិភាពនៅឧបទ្វីបកូរ៉េ។

អាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅចំពោះមុខកិច្ចប្រជុំកំពូលលើកទី២