ព្រឹត្តិការណ៍

24/01/2019

ពិភពលោកទន្ទឹងរង់ចាំអ្វីខ្លះពី Davos ២០១៩?

(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF 2019) កំពុងប្រព្រឹត្ត ទៅនៅទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមករា។ ក្រោម ប្រធានបទ “សកលភាវូបនីយកម្ម៤.០៖ កំណត់រចនាសម្ព័ន្ធថ្មីក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មលើកទី៤” កិច្ចប្រជុំលើកនេះត្រូវបានវាយតម្លៃថា ជាទីកន្លែង ជួបជុំគ្នារបស់ឥស្សរៈជនជួរមុខលើពិភពលោក។ ប៉ុន្តែ អវត្តមានរបស់ឥស្សរៈជន សំខាន់មួយចំនួនទៀត ក៏ធ្វើអោយ Davos 2019 មិនសូវទាក់ទាញឡើយ ហើយអាច ងាកចេញពីគោលដៅសកលភាវូបនីយកម្មផងដែរ។

ពិភពលោកទន្ទឹងរង់ចាំអ្វីខ្លះពី Davos ២០១៩?
22/01/2019

WEF 2019៖ កាលានុវត្តភាពដើម្បីអោយវៀតណាមបង្កើនសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ

(VOVWORLD) - តាមការអញ្ជើញរបស់ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំជាប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស ចាប់ពី ថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមករា។ នេះជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏ សំខាន់របស់វៀតណាមក្នុងឆ្នាំ២០១៩ ដែលមានអត្ថន័យជាច្រើនទាំងខាងនយោបាយ ការទូត ព្រមទាំងរួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើ ឆាកអន្តរជាតិផងដែរ។

WEF 2019៖ កាលានុវត្តភាពដើម្បីអោយវៀតណាមបង្កើនសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ
21/01/2019

វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះយុទ្ធសាស្ត្រ

(VOVWORLD) -នៅក្នុងសម័យប្រជុំនាចុងសប្តាហ៍កន្លងទៅរបស់អនុគណកម្មការសេដ្ឋកិច្ចសង្គម ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតទូទាំងប្រទេសនៃបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖ ជាមួយរាល់ជំហានលោតផ្លោះយុទ្ធសាស្ត្រនាបច្ចុប្បន្ននេះ វៀតណាមគប្បីចាត់ទុកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះមួយ ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។ ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីបានបន្តបង្ហាញនូវទស្សនៈឥតងាករេរបស់បក្ស និងរដ្ឋ ដែលចាត់ទុកថា ការអភិវឌ្ឍ និងការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងដំណាក់កាលថ្មីផងដែរ។

វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះយុទ្ធសាស្ត្រ
18/01/2019

វៀតណាមប្រកាន់ខ្ជាប់នឹងការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព

(VOVWORLD) - វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩ ដែលបានរៀបចំឡើងដោយរដ្ឋា ភិបាលនិងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ចាប់ពីថ្ងៃ ទី១៦ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដូចជាសេចក្ដីអំពាវនាវមួយអោយប្រមូលផ្ដុំកម្លាំងចម្រុះដោះស្រាយចំណោទលោតផ្លោះរបស់វៀតណាមដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយចីរភាពក្នុងឆ្នាំ ២០១៩។ នៅវេទិកានេះ ប្រមុខរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងនូវការជំរុញកំណែទម្រង់សេដ្ឋកិច្ចដែលបំផុស កំរិតយ៉ាងខ្លាំងក្លានូវជំនឿជាក់ចំពោះការរីកចម្រើននៃប្រទេស វៀតណាម។

វៀតណាមប្រកាន់ខ្ជាប់នឹងការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព
17/01/2019

បញ្ហា Brexit កាន់តែស្មុគស្មាញថែមទៀត

(VOVWORLD) - ឆាកនយោបាយចក្រភពអង់គ្លេសត្រូវធ្លាក់ចូលភាពចលាចលជាថ្មីម្ដងទៀត ក្រោយពីសភាអង់គ្លេសកាលពីថ្ងៃទី១៥ ខែមករា ច្រានចោលកិច្ចព្រមព្រៀងជា បឋមស្ដីពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (EU)។ ថ្វីត្បិតតែ លទ្ធផលនេះមិនធ្វើអោយភ្ញាក់ផ្អើលក៏ដោយ ប៉ុន្តែបានបង្កឡើងឧបសគ្គថ្មីៗចំពោះដំណើរការ Brexit។

បញ្ហា Brexit កាន់តែស្មុគស្មាញថែមទៀត
16/01/2019

បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍

(VOVWORLD) -បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍គឺជាខ្លឹមសារឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសដើមឆ្នាំថ្មី ២០១៩។ វិទ្យុសម្លេងវៀតណាមសូមដកស្រង់ខ្លឹមសារឆ្លើយសម្ភាសន៍របស់ថ្នាក់ដឹកនាំវៀតណាមរូបនេះដូចតទៅ។

បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍
15/01/2019

ប្រទេសបារាំងខិតខំប្រឹងប្រែងស្ដាររូបភាពឡើងវិញដោយកិច្ចព្រមព្រៀងថ្មីមួយ

(VOVWORLD) - កិច្ចសន្ទនាក្នុងទូទាំងប្រទេសបារាំង បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា។ គំនិតផ្ដួចផ្ដើមនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីលោក Emmanuel Macron សំដៅពិគ្រោះយោបល់របស់ប្រជាជន ក្រោយពីស្ថានការណ៍ អស្ថិរភាពអស់រយៈពេលច្រើនថ្ងៃដែលបានបង្កឡើងដោយបាតុកម្មនៃភាគីអាវ កាក់ពណ៌លឿង។ ថ្នាក់ដឹកនាំបារាំងរូបនេះជឿជាក់ថា រាល់សំណើររបស់ ប្រជាជននឹងជួយកសាងឡើងនូវកិច្ចព្រមព្រៀងថ្មីមួយសម្រាប់ប្រទេសបារាំង រចនាសម្ព័ន្ធសកម្មភាពរបស់រដ្ឋាភិបាលនិងរដ្ឋសភាឡើងវិញ ក៏ដូចជាស្ដារឡើងវិញ នូវតួនាទីរបស់បារាំងនៅទ្វីបអឺរ៉ុបនិងលើឆាកអន្តរជាតិផងដែរ។

ប្រទេសបារាំងខិតខំប្រឹងប្រែងស្ដាររូបភាពឡើងវិញដោយកិច្ចព្រមព្រៀងថ្មីមួយ
14/01/2019

APPF 27 លើកកម្ពស់ឋានៈរបស់រដ្ឋសភាវៀតណាម

(VOVWORLD) -នាថ្ងៃទី ១៤ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួម វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) នៅព្រះរាជាណាចក្រកម្ពុជា។ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រដ្ឋសភាវៀតណាមអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ បានសរឲ្យឃើញថាវៀតណាមគោរពកិច្ចសហប្រតិបត្តិការសភាអន្តរតំបន់ ព្រមទាំងជាឱកាសដើម្បីវៀតណាមបន្តរួមវិភាគទានក្នុងដំណើរការអភិវឌ្ឍន៍របស់ APPF

APPF 27 លើកកម្ពស់ឋានៈរបស់រដ្ឋសភាវៀតណាម
11/01/2019

សហជីពផ្លាស់ប្ដូរថ្មីសកម្មភាពនាពេលដែលវៀតណាមចូលរួម CPTPP

(VOVWORLD) - កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលបានចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានបើកចេញកាលានុវត្តភាពក៏ដូចជាការសាកល្បងចំពោះអង្គការ សហជីពវៀតណាម។ អគ្គសម្ព័ន្ធពលកម្មវៀត ណាមបានបញ្ជាណែនាំអោយ សហជីពគ្រប់ជាន់ថ្នាក់ផ្លាស់ប្ដូរថ្មីខ្លឹមសារនិងវិធីធ្វើសកម្មភាពសំដៅបង្កើតសុខុ មាលភាពសម្រាប់ពលករ។ ប្រការនេះបានអះអាងនូវតួនាទីនិងឋានៈរបស់ អង្គការសហជីពដោយជាទីបង្អែកដ៏គួរអោយទុកចិត្តរបស់ពលករនាពេលវៀត ណាមធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចសកល។

សហជីពផ្លាស់ប្ដូរថ្មីសកម្មភាពនាពេលដែលវៀតណាមចូលរួម CPTPP
10/01/2019

មជ្ឈឹមបូព៌ាក្នុងឆ្នាំ២០១៨៖ ដំណើរការសន្តិភាពនៅតែមិនទាន់បានបញ្ចប់

(VOVWORLD) - ឆ្នាំ២០១៨បានកន្លងផុតទៅហើយប៉ុន្តែនៅតំបន់មជ្ឈឹមបូព៌ាមានបញ្ហាជា ច្រើនដែលនៅតែមិនទាន់បានបញ្ចប់នៅឡើយ។ ជម្លោះផលប្រយោជន៍រវាងភាគី នានា ការប្រកួតប្រជែងដណ្ដើមយកឥទ្ធិពលយ៉ាងខ្លាំងរវាងមហាអំណាច ពិភពលោក បានធ្វើអោយតំបន់នេះក្នុងរយៈពេល១ឆ្នាំកន្លងទៅ បានបំផ្ទុះឡើង ភាពតានតឹងនិងជម្លោះជាច្រើន ដែលពិបាកដើម្បីយើងអាចរំពឹងទុកថា នឹងមាន ជំហានលោតផ្លោះក្នុងការដោះស្រាយជម្លោះទាំងនោះក្នុងឆ្នាំ២០១៩។

មជ្ឈឹមបូព៌ាក្នុងឆ្នាំ២០១៨៖ ដំណើរការសន្តិភាពនៅតែមិនទាន់បានបញ្ចប់