ជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយលក្ខណៈទំនើបនិងចីរភាព
(VOVWORLD) - សេចក្ដីសម្រេចចិត្តលេខ២៦របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១០ ស្ដីពីការអភិវឌ្ឍវិស័យកសិកម្ម កសិករ និងជនបទ ត្រូវ បានវៀតណាមដំណើរការអនុវត្តន៍ចាប់តាំងពីឆ្នាំ២០០៨មក។ គោលដៅនៃ សេចក្ដីសម្រេចចិត្តនេះគឺសំដៅអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយលក្ខណៈ ទំនើបនិងចីរភាព កសាងជនបទថ្មីដែលមានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមទំនើប និងវណ្ណៈកម្មករដែលមានឫទ្ធានុភាពនយោបាយដ៏គ្រប់គ្រាន់ដើម្បីគ្រប់គ្រង ជនបទថ្មី។ ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តនេះ វិស័យ កសិកម្មបានរួមចំណែកទៅក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រង អតិផរណា ការបង្កើតការងារបន្ថែម ការកាត់បន្ថយភាពក្រីនិងលើកកំពស់ឋានៈ របស់វៀតណាមលើឆាកអន្តរជាតិផងដែរ។









