ព្រឹត្តិការណ៍

11/12/2018

សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍៖ ចម្លើយដ៏ត្រឹមត្រូវដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលលោកនានា

(VOVWORLD) - ក្រោយរយៈពេល២ឆ្នាំនៃការចរចាអន្តររដ្ឋាភិបាលដ៏ តានតឹង សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍ប្រកបដោយសុវត្ថិភាព មានសណ្ដាប់ធ្នាប់និងជាញឹកញ៉ាប់របស់អង្គការសហប្រជាជាតិ ត្រូវបានតំណាង នៃប្រទេសចំនួន១៥០អនុម័តជាផ្លូវការនាថ្ងៃទី១០ ខែធ្នូ នៅទីក្រុង Marrakech នៃ ប្រទេសម៉ារ៉ុក។ បើទោះបីជាសន្ធិសញ្ញានេះនៅតែកំពុងបង្កឡើងភាពចម្រូង ចម្រាសជាច្រើន សូម្បីតែមានប្រទេសខ្លះៗបានបដិសេធសន្ធិសញ្ញានេះហើយក្ដី ក៏ប៉ុន្តែមានការពិតមួយដែលមិនអាចបដិសេធបានឡើយនោះគឺនេះជាបញ្ហាដែលជាប់ពាក់ព័ន្ធដល់ប្រទេសទាំងអស់ ដូច្នេះបានជាសន្ធិសញ្ញានេះគឺជាជម្រើសមួយ ដើម្បីប្រទេសនានាសហការគ្នាដោះស្រាយបញ្ហាសកលលោក ផងដែរ។

សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍៖ ចម្លើយដ៏ត្រឹមត្រូវដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលលោកនានា
10/12/2018

ប្រទេសវៀតណាមអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវរាល់អនុសាសន៍ ដើម្បី​ការពារសិទ្ធិមនុស្ស

(VOVWORLD) -ក្នុងរបាយការណ៍ជាតិស្ដីពីកិច្ចការពារ និងជំរុញសិទ្ធិមនុស្សនៅវៀតណាមតាមយន្តការត្រួតពិនិត្យជាសាកលតាមកាលកំណត់អំពីសិទ្ធិមនុស្ស(UPR) វដ្តទី ៣ ដែលទើបនឹងបានប្រកាសនាពេលថ្មីៗនេះបានចែងថា វៀតណាមបានអះអាងការគោរពយន្តការ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ UPR របស់ប្រទេសនានា។ នេះក៏ជាវិធីរបស់វៀតណាមក្នុងការពង្រឹងកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស។ ហេតុដូច្នេះ ប្រការនេះជួយឲ្យវៀតណាមទទួលបានសមិទ្ធិផលជាច្រើនអំពីសិទ្ធមនុស្ស។

ប្រទេសវៀតណាមអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវរាល់អនុសាសន៍ ដើម្បី​ការពារសិទ្ធិមនុស្ស
07/12/2018

កម្លាំងចលករទាំងពីរចំពោះខឿនសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - ទន្ទឹមនឹងយុទ្ធសាស្ត្រលោតផ្លោះទាំង៣នោះគឺការកែទម្រង់របៀបរបប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនោះ គឺការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិតដោយឈរលើគ្រឹះស្ថាននៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ត្រូវបានចាត់ទុកថា ជាកម្លាំងចលករទាំង២ចំពោះ កំណើនសេដ្ឋកិច្ចវៀត ណាមនាពេលខាងមុខ។ នេះជាខ្លឹមសារដែលត្រូវបាន ប្រមុខរដ្ឋាភិបាល វៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ ធ្ងន់នៅវេទិកាកែទម្រង់និងអភិវឌ្ឍន៍វៀតណាមលើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅ នៅរដ្ឋធានីហាណូយ។

កម្លាំងចលករទាំងពីរចំពោះខឿនសេដ្ឋកិច្ចវៀតណាម
06/12/2018

បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែធ្នូ បានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ រយៈពេល៣ថ្ងៃនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc។ នេះជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យ សំដៅនាំទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឡើងកំពស់ថ្មី។

បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងកម្ពុជា
05/12/2018

កិច្ចប្រជុំ COP ២៤៖ ឱកាសដើម្បីអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងទីក្រុងប៉ារីស

(VOVWORLD) -អស់រយៈពេល ៣ ឆ្នាំ ក្រោយពីពិភពលោកទទួលបាន កិច្ចព្រមព្រៀងស្ដីពីបញ្ហាបម្រែបម្រូលអាកាសធាតុ ទីក្រុងប៉ារីសនោះ អង្គការសហប្រជាជាតិ និងប្រទេសនានាកំពុងជួបប្រទះនឹងការលំបាកជាច្រើន ក្នុងការអនុវត្តន៍ជាក់ស្ដែងនូវឯកសារប្រវត្តិសាស្ត្រនេះ។ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ Cop 24 របស់អង្គការសហប្រជាជាតិកំពុងប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ ដោយបានចាត់ទុកថាជាឱកាសដ៏កម្រសម្រាប់ប្រទេសនានា និងអង្គការសហប្រជាជាតិក្នុងការសម្រេចរួចរាល់នូវ សៀវភៅណែនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស យ៉ាងពេញលេញផងដែរ។

កិច្ចប្រជុំ COP ២៤៖ ឱកាសដើម្បីអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងទីក្រុងប៉ារីស
04/12/2018

រក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នាថ្ងៃទី៤ ខែធ្នូ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ច នេះគឺសំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង រឹតបន្តឹងជំនឿទុកចិត្តផ្នែកនយោបាយ ព្រមទាំងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរអោយកាន់តែល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃផងដែរ។

រក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង
03/12/2018

ធានាសិទ្ធិសមភាពសម្រាប់ជនពិការ

(VOVWORLD) -នាបច្ចុប្បន្ននេះ វៀតណាមមានជនពិការចំនួនប្រមាណ ៨ លាននាក់ ដោយស្រូបយក ៧,៨% នៃចំនួនប្រជាជន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋវៀតណាមបានយកចិត្តទុកដាក់ ក៏ដូចជារៀបចំក្របខ័ណ្ឌគតិយុត្តិសំដៅធានាសិទ្ធិរបស់ជនពិការ។ ក្រសួង ស្ថានប័ន និងមូលដ្ឋាននានាក៏បានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍រាល់យន្តការ និងគោលនយោបាយសម្រាប់ជនពិការអាចរួមបញ្ចូលជាមួយសង្គម។

ធានាសិទ្ធិសមភាពសម្រាប់ជនពិការ
30/11/2018

បន្តរក្សាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ

(VOVWORLD) -នាប៉ុន្មានថ្ងៃនេះ នៅប្រទេសឡាវ និងវៀតណាមបានប្រព្រឹត្តទៅសកម្មភាពរំលឹកខួបលើកទី ៤៣ ទិវាបុណ្យឯករាជ្យជាតិនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ)។ នាថ្ងៃនេះ កាលពី ៤៣ ឆ្នាំមុន បានបើកចេញសករាជថ្មីក្នុងការកសាងប្រទេសឡាវប្រកបដោយសុខសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាពដូចនាបច្ចុប្បន្ននេះ។ ដោយឈរលើសមិទ្ធិផលអភិវឌ្ឍន៍នៃប្រទេសទាំងពីរនេះ វៀតណាម និងឡាវបានរួមគ្នាពូនជ្រំទំនាក់ទំនងពិសេសដោយឥតឈប់ឈរ រួមគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធេងថែមទៀត។

បន្តរក្សាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ
29/11/2018

កិច្ចប្រជុំ G20៖ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចពិភពលោក

(VOVWORLD) - កិច្ចប្រជុំកំពូលក្រុមប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជួរមុខនិងទើបលេចចេញ (G20) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១ ខែធ្នូ នៅ ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ កិច្ចប្រជុំដែលគូសញ្ញារយៈពេល១០ ឆ្នាំនៃការចាប់បដិសន្ធិនៃវេទិកានេះ នឹងពិភាក្សាអំពីគោលនយោបាយក៏ដូចជា ដំណោះស្រាយចំពោះខឿនសេដ្ឋកិច្ចសកល។ ក្នុងកាលៈទេសៈដែលបរិយាកាស ទូទាំងពិភពលោកកំពុងជួបការសាកល្បងជាច្រើននាបច្ចុប្បន្ន វេទិកាសំខាន់ជួរ មុខចំពោះកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពិភពលោកនេះ ត្រូវបានគេរំពឹងទុកថា អាចត្រូវរងផលប៉ះពាល់ដោយជម្លោះផលប្រយោជន៍រវាងមហាអំណាចពិភពលោកនានា។

កិច្ចប្រជុំ G20៖ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចពិភពលោក
28/11/2018

យុវជនវៀតណាមរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - យុវជនកំពុងស្រូបយកភាគច្រើនក្នុងចំនួនប្រជាជនទូទាំងប្រទេស។ នេះជាកម្លាំងដែលជួយអោយវៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាល “ចំនួន ប្រជាជនមាស”។ ក្នុងសម័យកាលឧស្សាហូបនីយកម្មនិងទំនើបកម្ម កសាងនិង ការពារមាតុប្រទេសនាបច្ចុប្បន្ននេះ យុវជនកំពុងជាកម្លាំងស្នូលដែលឈានមុខ គេក្នុងចលនាអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកសាងប្រទេសជាតិ។

យុវជនវៀតណាមរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ