ជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគីវៀតណាម - អឺរ៉ុប
(VOVWORLD) -នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កំពុងបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប (ASEM) លើកទី ១២ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៊្រុចសែល ប៊ែលសហ្ស៊ិក ចូលរួមកិច្ចប្រជុំកំពូលភាពជាដៃគូ ដើម្បីកំណើនបៃតង និងគោលដៅជាសកលដល់ឆ្នាំ២០៣០ (P4G) អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអូទ្រីស ព្រះរាជាណាចក្របែលហ្ស៊ិក ព្រះរាជាណាចក្រដាណឺម៉ាក និងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU)។ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រីបានបង្កើតកម្លាំងចលករសំខាន់ក្នុងការជំរុញរាល់ទំនាក់ទំនង ទ្វេភាគីនៅអឺរ៉ុប ជំរុញខ្លាំង និងលើកស្ទួយឋានៈកិច្ចការបរទេសពហុភាគីរបស់វៀតណាម។










