ព្រឹត្តិការណ៍

29/08/2018

ដើម្បីអាស៊ានមិនដើរថយក្រោយក្នុងបដិវត្តន៍ឧស្សហកម្ម4.0

(VOVWORLD) -សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ 2018 (WEF 2018) ដែលរៀបចំឡើងដោយប្រទេសវៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោក នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែកញ្ញា។ នេះគឺជាសន្និសីទធំនិងសំខាន់ ១ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងតំបន់ ព្រមទាំងជាព្រឹត្តិការណ៍កិច្ចការបរទេសធំរបស់វៀតណាមក្នុងឆ្នាំ២០១៨។ ដោយប្រធានបទ ASEAN 4.0៖ ស្មារតីនៃសហគ្រាស និងបដិវត្តន៍ឧស្សាហកម្ម 4.0 នឹងជាឱកាសមួយសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការវាយតម្លៃលើឱកាសនិងជំនះពុះពារលើការសាកល្បង ដើម្បីមិនទុកឲ្យនរណាម្នាក់នៅខាងក្រោយ ក្នុងសករាជបច្ចេកវិទ្យាឌីជីថល។

ដើម្បីអាស៊ានមិនដើរថយក្រោយក្នុងបដិវត្តន៍ឧស្សហកម្ម4.0
28/08/2018

ឧបសគ្គថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន

(VOVWORLD) - ទំនាក់ទំនងអាមេរិក ចិន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្តមានបម្រែបម្រួលដ៏ តានតឹង មិនត្រឹមតែដោយសារជម្លោះពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងដោយ សារបញ្ហាស.ប.បកូរ៉េទៀតផង។ រាល់បម្រែបម្រួលនេះសរឲ្យឃើញនូវឧបសគ្គ ដែលកើតមានឡើងជាបន្តបន្ទាប់ក្នុងទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចធំបំផុតលើ ពិភពលោកទាំងពីរនេះ។

ឧបសគ្គថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន
27/08/2018

បង្កើនកិច្ចការបរទេសការពារព្រំដែន ក្នុងស្ថានភាពថ្មី

(VOVWORLD) -កម្មវិធីជួបសំណេះសំណាល “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” លើកទី ៣ ទើបនឹងបិទបញ្ចប់នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់ប្រទេសដែលមានខ្សែព្រំដែនរួមជាមួយវៀតណាមចំនួន ៣ គឺ ចិន ឡាវ និងថៃ រួមទាំងមានការចូលរួមជាលើកដំបូងរបស់តំណាងមកពីមីយ៉ាន់ម៉ានិងថៃ។ កម្មវិធីនេះបានបន្យល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ហើយបង្កើតបុព្វបទដើម្បីកសាង និងពូនជ្រំទំនាក់ទំនងដ៏ល្អប្រសើររវាងបណ្ដាប្រទេស ដើម្បីសុខសន្តិភាព ស្ថិរភាពនៅតំនប់ព្រំដែន។

បង្កើនកិច្ចការបរទេសការពារព្រំដែន ក្នុងស្ថានភាពថ្មី
24/08/2018

វៀតណាមជា ដៃគូជឿទុកចិត្តរបស់វេទិកាសេដ្ឋកិច្ចពិភពលោក

(VOVWORLD) -ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០១៨ ខាងមុខ សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះគឺជាស្ពានតភ្ជាប់រវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយសហគមន៍សម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោក ព្រមទាំងបង្កើតវេទិកានេះ ដើម្បីពិភាក្សាអំពីការសាកល្បង និងឱកាសនៃតំបន់។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាការរួមវិភាគទានជាក់ស្ដែងបំផុតរបស់វៀតណាម ក្នុងនាមជាសមាជិកដ៏សកម្មមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

វៀតណាមជា ដៃគូជឿទុកចិត្តរបស់វេទិកាសេដ្ឋកិច្ចពិភពលោក
23/08/2018

សញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីប

(VOVWORLD) - ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធសាធា រណៈរដ្ឋប្រជាធិបតេយ្យអេត្យូពីនិងសាធារណៈរដ្ឋអេហ្ស៊ីប។

សញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីប
22/08/2018

សហគ្រាសវៀតណាមបន្សាំនឹងបដិវត្តន៍ 4.0

(VOVWORLD) -បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងប្លុកអាស៊ាន ក្នុងនោះមានវៀតណាមដែរ គឺកំពុងមានឱកាសអភិវឌ្ឍន៍ដោយឆាប់រហ័ស និងចីរភាព ប្រសិនបើបង្កើតបានបរិយាកាសអំណោយផលសម្រាប់ការផ្លាស់ប្ដូរថ្មី និងថ្នៃប្រឌិត។ បដិវត្តន៍ឧស្សាហកម្ម 4.0 (ឬហៅថា បដិវត្តន៍ ឧស្សាហកម្ម 4.0) កំពុងនាំមកនូវទាំងឱកាស និងការសាកល្បង។ ក្នុងបរិបទនេះ សហគ្រាសវៀតណាមកំពុងម្ចាស់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ព្រមទាំងចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកល់ និងតំបន់យ៉ាងស៊ីជម្រៅផងដែរ។

សហគ្រាសវៀតណាមបន្សាំនឹងបដិវត្តន៍ 4.0
21/08/2018

សេដ្ឋកិច្ចពិភពលោកក្រោមការជះឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

(VOVWORLD) - ស្ថានភាពតានតឹងក្នុងអំឡុងប៉ុន្មានខែកន្លងទៅរវាងខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនោះគឺសហរដ្ឋអាមេរិកនិងប្រទេសចិន បានចាប់ផ្ដើមជះឥទ្ធិពល ទៅលើទីផ្សារសកល។ ក្រៅពីការធ្លាក់ចុះនៃទិផ្សារភាគហ៊ុនស្នូលមួយចំនួន ពិភពលោកក៏កំពុងសរឲ្យឃើញនូវការធ្លាក់ចុះតំលៃនៃរូបិយប័ណ្ណក្នុងស្រុកបើប្រៀបនឹងប្រាក់ដុល្លាអាមេរិក។ ក្នុងរយៈពេលយូរអង្វែង សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិកនិងចិនកំពុងក្លាយទៅជាគ្រោះអាសន្នដ៏ធ្ងន់ធ្ងរបំផុតទៅលើកំណើនសេដ្ឋកិច្ចសកល។

សេដ្ឋកិច្ចពិភពលោកក្រោមការជះឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន
20/08/2018

ប្រមូលផ្តុំអ្នកមានទេពកោសល្យ ដើមើ្បប្រទេសវៀតណាមវិបុលភាព

(VOVWORLD) -នាពេលថ្មីៗនេះ ជំនាញការ អ្នកវិទ្យាសាស្ត្រឆ្នើមវ័យក្មេងឆ្នើមវៀតណាមនៅឯបរទេសកំពុងមានវត្តមាននៅវៀតណាម ដើម្បីចូលរួមកម្មវិធីតភ្ជាប់បណ្ដាញផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត។ នេះគឺជាលើកដំបូងហើយ ដែលក្រសួង និងស្ថានប័នជាច្រើនរបស់វៀតណាមបានជួបជុំគ្នាផ្លាស់ប្ដូរបទពិសិធន៍ជាមួយអ្នកមានទេពកោសល្យជាច្រើនរូប ដែលកំពុងបំពេញការងារលើវិស័យច្ចេកវិទ្យានៅលើពិភពលោក ដើម្បីរកឃើញទិសដៅសមស្របសម្រាប់ប្រទេសជាតិ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 ។

ប្រមូលផ្តុំអ្នកមានទេពកោសល្យ ដើមើ្បប្រទេសវៀតណាមវិបុលភាព
17/08/2018

បដិវត្តន៍ខែសីហា៖ បដិវត្តន៍របស់ប្រជាជន

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនៃរដូវស្លឹកឈើជ្រុះខែសីហាមុននេះរយៈពេល៧៣ឆ្នាំ ពីតំបន់ រំដោះ Tan Trao បទបញ្ជាក្រោកឈរឡើងជាទូទៅបានផ្សាយទៅក្នុងទូទាំង ប្រទេស។ ប្រជាជនវៀតណាមប្រមាណជាង២០លាននាក់បានក្រោកឈរឡើង តស៊ូ បង្កើតជ័យជំនះដ៏មហិមារនៃបដិវត្តន៍ខែសីហា ដោយដណ្ដើមយករដ្ឋ អំណាចមកជូនប្រជាជនវិញ។ ជ័យជំនះមហិមារនៃបដិវត្តន៍ខែសីហានោះ បានបង្ហាញនូវកម្លាំងរបស់ប្រជាជនទាំងមូល របស់ផែនមហាសាមគ្គីជាតិ។ មេរៀននេះបន្តត្រូវបានឆ្លៀតប្រើប្រាស់ក្នុងការតស៊ូប្រឆាំងអាណានិគមនិយម បារាំង ចក្រពត្តិអាមេរិកនិងក្នុងការកសាងប្រទេសជាតិក្នុងដំណាក់កាលផ្លាស់ប្ដូរ ថ្មីនិងធ្វើសមាហរណកម្ម។ ក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាបដិវត្តន៍ខែសីហា សម្រេចប្រកបដោយជោគជ័យ (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨) អ្នកនិពន្ធវិទ្យុសម្លេងវៀតណាមមានអត្ថបទក្រោមចំណងជើងថា “បដិវត្តន៍ខែសីហា បដិវត្តន៍ របស់ប្រជាជន”។

បដិវត្តន៍ខែសីហា៖ បដិវត្តន៍របស់ប្រជាជន
16/08/2018

ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦៖ ជោគជ័យរបស់ប្រជាជនកម្ពុជាម្នាក់ៗ

(VOVWORLD) - នាថ្ងៃទី១៥ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី៦។ ការបោះ ឆ្នោតលើកនេះបានសម្រេចប្រកបដោយជោគជ័យដោយមានឯកទគ្គកម្មជាច្រើនដែលត្រូវបានបង្កើតឡើង។ មានបរិមាណគណៈបក្សនយោបាយជាច្រើនបំផុត តាំងពីមុនមកដែលចូលរួមក្នុងការរត់ប្រណាំងចូលក្នុងរដ្ឋសភាចំនួន២០គណៈបក្ស មានបរិមាណអ្នកបោះឆ្នោតទៅបោះឆ្នោតជាច្រើនបំផុតដោយអត្រាជាង ៨៣% ហើយមានបរិមាណអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិច្រើនបំផុត ដោយប្រមាណជាង៩ហ្មឺននាក់ផងដែរ។ ក្នុងឱកាសនេះ អ្នកយកព័ត៌មានវិទ្យុ សម្លេងវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើសម្ភាសន៍ជាមួយឯក ឧត្តម សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា។ ក្នុងនាទីព្រឹត្តិការណ៍ ថ្ងៃនេះ យើងខ្ញុំសូមជូនអស់លោកអ្នកនាងតាមដាននូវខ្លឹមសារក្នុងបទសម្ភាសន៍នេះ។

ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦៖ ជោគជ័យរបស់ប្រជាជនកម្ពុជាម្នាក់ៗ