ព្រឹត្តិការណ៍

30/10/2018

ជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ ដោះស្រាយញតិ្តរបស់ប្រជាជន

(VOVWORLD) - ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាសកម្មភាពដ៏ សំខាន់ដើម្បីអោយសមាជិកសភាអនុវត្តន៍ភារកិច្ចរបស់ខ្លួនចំពោះប្រជាជន។ តាមរយៈជំនួបប្រាស្រ័យ ទាំងនេះ រដ្ឋសភានឹងជ្រាបអំពីបំណងប្រាថ្នាក៏ដូចជារឿងរ៉ាវជំពាក់ជំពិនរបស់ ប្រជាជន ព្រមទាំងជួយអោយប្រជាជនយល់ដឹងច្បាស់អំពីគោលមាគ៌ា គោល នយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ការជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ ដោះស្រាយញ្ញតិ្តរបស់អ្នកបោះឆ្នោតគឺសំដៅរួមចំណែកអនុវត្តន៍សកម្មភាពឃ្លាំ មើលរបស់រដ្ឋសភាឲ្យបានល្អ។

ជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ ដោះស្រាយញតិ្តរបស់ប្រជាជន
26/10/2018

សេដ្ឋកិច្ចវៀតណាមនិងជំនឿជាក់អំពីកំណើន

(VOVWORLD) - យោងតាមរបាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ដែលបានថ្លែងដោយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំពេញអង្គដំបូងនៃសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២២ ខែតុលា អោយដឹងថា GDP ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨របស់វៀត ណាមបានកើន៦,៩៨%។ នេះជា កម្រិតកំណើនគួរឲ្យចាប់អារម្មណ៍បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃអំឡុងពេល១០ឆ្នាំកន្លងទៅ។

សេដ្ឋកិច្ចវៀតណាមនិងជំនឿជាក់អំពីកំណើន
25/10/2018

របត់ថ្មីនៅក្នុងទំនាក់ទំនងចិន-ជប៉ុន

(VOVWORLD) - នាថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអញ្ជើញ បំពេញទស្សនកិច្ចប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនក្នុងរយៈពេល៣ថ្ងៃ។ ដំណើរ ទស្សនកិច្ចជាផ្លូវការដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនមួយរូបទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១១មក រំពឹងថានាំមកនូវឱកាសសហប្រតិបតិ្តការថ្មីនៅក្នុង ទំនាក់ទំនងទ្វេភាគីជប៉ុន-ចិន ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។ ដំណើរទស្សនកិច្ច លើកនេះក៏ជួយអោយភាគីទាំងពីរខិតមកជិតគ្នាបន្ទាប់ពីភាពតានតឹងពាក់ព័ន្ធ ដល់អធិបតេយ្យភាពនៅសមុទ្រនាពេលកន្លងទៅផងដែរ។

របត់ថ្មីនៅក្នុងទំនាក់ទំនងចិន-ជប៉ុន
24/10/2018

ការយកសន្លឹកទំនុកទុកចិត្ត - រង្វាស់សមត្ថភាពនិងប្រសិទ្ធភាពនៃការងារ

(VOVWORLD) -តាមរបៀបវារៈ នៃសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នោះ ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែតុលា រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកទុកចិត្តចំពោះអ្នកកាន់មុខតំណែង ដែលបានរដ្ឋសភាជ្រើសតាំង ឬអនុម័ត។ នេះគឺជាខ្លឹមសារឃ្លាំមើលដ៏មានសារៈសំខាន់ ដោយបង្ហាញនូវការកត់សម្គាល់ និងការវាយតម្លៃរបស់រដ្ឋសភាចំពោះរាល់ការខិតខំប្រឹងប្រែង និងលទ្ធផលដែលទទួលបាន ចាប់តាំងពីរដើមអាណត្តិរហូតមកដល់បច្ចុប្បន្ននេះរបស់អ្នកដែលត្រូវបានបោះឆ្នោតផ្ដល់ទំនុកទុកចិត្ត។

ការយកសន្លឹកទំនុកទុកចិត្ត  - រង្វាស់សមត្ថភាពនិងប្រសិទ្ធភាពនៃការងារ
23/10/2018

ការប៉ុនប៉ងរបស់វ៉ាស៊ីនតោនខណៈដែលចាកចេញពីសន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម

(VOVWORLD) -ក្រោយរយៈពេលជាង 3 ទសវត្សបង្កើតមក សន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) រវាងរុស្ស៊ីនិងអាមេរិកកំពុងប្រឈមនឹងគ្រោះអាសន្នដួលរលំ ខណៈដែលនាថ្ងៃទី ២០ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាឯកតោភាគីថា នឹងដកខ្លួនចេញពីឯកសារនេះ។ ទោះបីជាសាធារណៈមតិអន្តរជាតិ កំពុងមានក្ដីព្រួយបារម្ភអំពីគ្រោះអាសន្នប្រឈមមុខដាក់គ្នាជាយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ដូច ដែលធ្លាប់កើតឡើងនា ឆ្នាំ១៩៧០ នៃទសវត្សរ៍មុននោះ លោក Donald Trump នៅតែសម្រចចិត្តដូច្នេះ ដោយសារការប៉ុនប៉ងរបស់អាមេរិក។

ការប៉ុនប៉ងរបស់វ៉ាស៊ីនតោនខណៈដែលចាកចេញពីសន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម
22/10/2018

វៀតណាមខិតខំប្រឹងប្រែងទទួលបានកំណើនសេដ្ឋកិច្ចពី៦,៦ដល់៦,៨%ក្នុង ឆ្នាំ២០១៩

(VOVWORLD) - បើទោះជាមានកំហិតនិងការសាកល្បងជាច្រើនក្នុងបរិបទដែលសភាព ការណ៍ពិភពលោកនិងតំបន់មានបម្រែបម្រួលដ៏ស្មុគស្មាញក្ដី ប៉ុន្តែ នាពេលកន្លង ទៅ វៀតណាមបានគ្រប់គ្រងអតិផរណាបានយ៉ាងល្អក៏ដូចជារក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋ កិច្ច។ ជាមួយគ្នានោះ វៀតណាមបានជំរុញខ្លាំងក្នុងការរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន បញ្ជាណែនាំអភិវឌ្ឍន៍វិស័យ និងផ្នែកនានាដែលមានឧត្តមភាព សក្ដានុភាព អនុវត្តន៍បច្ចេកវិទ្យាខ្ពស់សំដៅ លើកស្ទួយផលិតភាព គុណភាព ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែង ព្រម ទាំងដាក់ចេញគោលដៅថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ផងដែរ។

វៀតណាមខិតខំប្រឹងប្រែងទទួលបានកំណើនសេដ្ឋកិច្ចពី៦,៦ដល់៦,៨%ក្នុង ឆ្នាំ២០១៩
19/10/2018

សមិទ្ធផលនៃការបញ្ជាណែនាំនិងការប្រតិបត្តិត្រឹមត្រូវនិងបត់បែន

(VOVWORLD) - ឆ្នាំ២០១៨កំពុងខិតជិតដល់ខែចុងហើយ។ រហូតមកដល់ពេលនេះ រាល់សមិទ្ធផល សេដ្ឋកិច្ចសង្គម ដែលវៀតណាមទទួលបានក្នុងរយៈពេល៩ខែកន្លងទៅ កំពុង បង្កើតការលើកទឹកចិត្តសម្រាប់ប្រជាជន សហគ្រាស និងថ្នាក់ដឹកនាំ។ លទ្ធផល ទាំងនេះបានសរឲ្យឃើញនូវទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ប្រទេសជាតិ។ នេះ ក៏ជាកម្លាំងចលករដើម្បីវៀតណាមសម្រេចឲ្យបានល្អនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃឆ្នាំ២០១៨ទាំងមូល ព្រមទាំងបង្កើតសន្ទុះសម្រាប់ការអនុវត្តគោលដៅ នានានៃឆ្នាំ២០១៩ផងដែរ។

សមិទ្ធផលនៃការបញ្ជាណែនាំនិងការប្រតិបត្តិត្រឹមត្រូវនិងបត់បែន
18/10/2018

កិច្ចសហប្រតិបតិ្តការអាស៊ី-អឺរ៉ុបប្រឈមមុខនឹងការសាកល្បងថ្មី

(VOVWORLD) - វេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ត្រូវបានរៀបចំ ឡើងនៅទីក្រុងប្រ៊ុចសែលចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែតុលា ដោយមានការ ចូលរួមរបស់ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំង៥១។ ក្រោម ប្រធានបទ “ទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប៖ ទំនាក់ទំនងភាពជាដៃគូសកលសំដៅ ទប់ទល់ទៅនឹងការសាកល្បងសកល” នោះ បណ្ដាថ្នាក់ដឹកនាំនឹងពិភាក្សាអំពី ឱកាសនិងការសាកល្បងដែលទ្វីបទាំងពីរត្រូវប្រឈមមុខ ហើយដាក់ចេញ ទិសដៅធំៗសំដៅបង្កើនកិច្ចសន្ទនា កិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់អាស៊ី-អឺរ៉ុបដើម្បីទប់ទល់នឹងការសាកល្បងទាំងនោះផងដែរ។

កិច្ចសហប្រតិបតិ្តការអាស៊ី-អឺរ៉ុបប្រឈមមុខនឹងការសាកល្បងថ្មី
17/10/2018

វៀតណាមលើកកម្ពស់សមត្ថភាពប្រកួតប្រជែង

(VOVWORLD) - ការកែលម្អជាសារវន្ត បង្កើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានូវបណ្ដាបទដ្ឋានអំពីបរិយាកាសធ្វើអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចគឺជាដំណោះស្រាយមួយរបស់រដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ភារកិច្ច ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៨។

វៀតណាមលើកកម្ពស់សមត្ថភាពប្រកួតប្រជែង
16/10/2018

ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៖ ឱកាសដើម្បីខឿនសេដ្ឋកិច្ចនៃស.ប.បកូរ៉េរីកចម្រើន

(VOVWORLD) - នាថ្ងៃទី១៥ ខែតុលា មន្ត្រីជាន់ខ្ពស់នៃប្រទេសកូរ៉េទាំងពីរបានឯកភាពគ្នាលើ ការបោះជំហានដ៏ជាក់ស្ដែង សំដៅអនុវត្តន៍កិច្ចព្រមព្រៀងដែលទទួលបាននៅក្នុង សន្និសីទកំពូលអន្តរកូរ៉េកាលពីខែកញ្ញាកន្លងទៅ។ កាយវិកាទាំងនេះកំពុងនាំមក នូវបរិយាកាសដ៏សកម្ម នៅលើឧបទ្វីបកូរ៉េ។ តំបន់ដីមួយដែលគ្មានអាវុធ នុយក្លេអ៊ែរ ប្រកបដោយស្ថិរភាព សុខសន្តិភាព មានទីតាំងភូមិសាស្ត្រងាយ ស្រួលនេះ ត្រូវបានគេរំពឹងទុកថា នឹងនាំមកនូវការរីកចម្រើនដ៏ធំធេងសម្រាប់ ខឿនសេដ្ឋកិច្ចសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត (ស.ប.ប) កូរ៉េ និយាយ ដោយឡែកនិងតំបន់ទាំងមូលនិយាយរួម។

ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៖ ឱកាសដើម្បីខឿនសេដ្ឋកិច្ចនៃស.ប.បកូរ៉េរីកចម្រើន