ព្រឹត្តិការណ៍

01/08/2018

វៀតណាម និងអាស៊ានអនុវត្តន៍បណ្ដាគោលដៅស្ថាបនាសហគមន៍

(VOVWORLD) -នាថ្ងៃទី ២ សីហា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM-៥១) និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសទាក់ទិននានាត្រូវបានបើកនៅប្រទេសសឹង្ហបុរី។ ខ្លឹមសារសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុង AMM-៥១ គឺជាការតម្រង់ទិសដៅ និងដំណោះស្រាយសម្រាប់ការស្ថាបនាសហគមន៍អាស៊ាន អនុវត្តន៍បណ្ដាផែនការមេស្ដីពីការស្ថាបនាសហគមតាមទស្សនៈវិស័យអាស៊ាន ឆ្នាំ ២០២៥។ គណប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញចូលរួមសន្និសីទនេះ នឹង ពិភាក្សាយ៉ាងសកម្ម ដើម្បីជំរុញបណ្ដាអាទិភាពរួមរបស់អាស៊ាន និងជំរុញយ៉ាងជាក់ស្ដែងទំនាក់ទំនងរវាងអាស៊ាន និងដៃគូនានា។

វៀតណាម និងអាស៊ានអនុវត្តន៍បណ្ដាគោលដៅស្ថាបនាសហគមន៍
31/07/2018

ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ ជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាជន

(VOVWORLD) - ដូចការរំពឹងទុក គណៈបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយនាយក រដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន បានដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី៦ ដោយទទួលបានអត្រាសម្លេងឆ្នោតខ្ពស់។ ជ័យជំនះនេះបាន អះអាងជាថ្មីម្ដងទៀតនូវតួនាទីនយោបាយជួរមុខរបស់ CPP នៅប្រទេសកម្ពុជា ហើយបង្ហាញនូវជំនឿទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះភារកិច្ចដឹកនាំប្រទេស ជាតិក្នុងអាណត្តិ៥ឆ្នាំខាងមុខ។

ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ ជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាជន
30/07/2018

ទំនាក់ទំនងវៀតណាម - សឹង្ហបុរី៖ រួមគ្នាឆ្ពោះទៅអនាគត

(VOVWORLD) -នាថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៣ វៀតណាម និងសិង្ហបុរីបានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការ។ ឆ្លងកាត់រយៈពេល៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីររួមគ្នាពង្រឹង និងពូនជ្រំដោយឥតឈប់ឈរ។ ពិធីរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីររួមគ្នាក្រឡេកមើលឡើងវិញ និងឆ្ពោះទៅអនាគតក្នុងការ ជំរុញទំនាក់ទំនងឡើងកម្ពស់ថ្មីមួយ។

ទំនាក់ទំនងវៀតណាម - សឹង្ហបុរី៖ រួមគ្នាឆ្ពោះទៅអនាគត
27/07/2018

ជំរុញការតភ្ជាប់សហគ្រាស FDI និងសហគ្រាសក្នុងប្រទេស

(VOVWORLD) - ក្រោយរយៈពេល៣០ឆ្នាំបើកទ្វារទាក់ទាញទុនវិនិយោគ ពីបរទេសមក វៀត ណាមមានគម្រោងការណ៍វិនិយោគទុនផ្ទាល់ពីបរទេស (FDI) ប្រមាណជាង២៦ ពាន់គម្រោងការណ៍ បង្កើតការងារធ្វើសំរាប់ពលករជាង៤លាននាក់។ ប៉ុន្តែ ការ តភ្ជាប់រវាងប្លុកសហគ្រាស FDI ជាមួយប្លុកសហគ្រាសក្នុងប្រទេសនៅតែមាន កំហិតជាច្រើន។ ហេតុនេះហើយ ការជំរុញការតភ្ជាប់រវាងប្លុកសហគ្រាសទាំង ពីរនេះគឺជាគោលដៅនាពេលខាងមុខរបស់វៀតណាម។

ជំរុញការតភ្ជាប់សហគ្រាស FDI និងសហគ្រាសក្នុងប្រទេស
26/07/2018

ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពជាតិ

(VOVWORLD) - ការបោះឆ្នោតរដ្ឋសភាកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ នេះជាការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ចាប់តាំងពីកម្ពុជារៀបចំការ បោះឆ្នោតពហុបក្សនាឆ្នាំ១៩៩៣ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ។ ដោយពាក្យស្លោក ពង្រឹងសាមគ្គីភាពជាតិនោះ គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចមានគោល បំណងចង់បន្តកសាងប្រទេសជាតិប្រកបដោយសុខសន្តិភាព ស្ថិរភាព វិបុលភាពនិងនាំមកនូវសុខុមាលភាពជាច្រើនសំរាប់ប្រជាជនក្នុង អាណត្តិ៥ឆ្នាំខាងមុខ។

ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពជាតិ
25/07/2018

វៀតណាមជានិច្ចកាលមានគោលបំណងថាកម្ពុជាមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍

(VOVWORLD) -នាថ្ងៃទី ២៩ កក្កដា ខាងមុខ អ្នកបោះឆ្នោតប្រមាណ ៨ លាន ៣ សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាសរុបជិត ១៦ លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី ៦ បង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីដឹកនាំប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំ។ ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង" វៀតណាមមានគោលបំណងចង់ឲ្យកម្ពុជារៀបចំប្រកបដោយជោគជ័យការបោះឆ្នោតលើកនេះ រួមវិភាគទាននាំប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍ និងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ ។

វៀតណាមជានិច្ចកាលមានគោលបំណងថាកម្ពុជាមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍
24/07/2018

ប្រទេសចិនបង្កើនការជះឥទ្ធិពលនៅទី្វបអាហ្រ្វិក

(VOVWORLD) - ប្រធានរដ្ឋចិនលោក Xi Jinping កំពុងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងរយៈ ពេលច្រើនថ្ងៃនៅទ្វីបអាហ្វ្រិក។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងចាប់ តាំងពីលោករូបនេះជាប់ឆ្នោតជាថ្មីម្ដងទៀតជាប្រធានរដ្ឋចិនកាលពីខែមីនាកន្លងទៅ ព្រមទាំងជាការបោះជំហានដ៏សំខាន់ក្នុងផែនការការទូតនៃប្រទេសនេះផង ដែរ។ ដំណើរទស្សនកិច្ចលើកនេះសរឲ្យឃើញថា ចិនបន្តបង្កើនការជះឥទ្ធិពល នៅទ្វីបអាហ្វ្រិក ខណៈដែលសហរដ្ឋអាមេរិក គូប្រជែងស្នូលរបស់ចិន កំពុង ព្រងើយកន្តើយទ្វីបនេះ។

ប្រទេសចិនបង្កើនការជះឥទ្ធិពលនៅទី្វបអាហ្រ្វិក
23/07/2018

ជំហានលោតផ្លោះនៅជនបទ ក្រោយរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ២៦

(VOVWORLD) -នាថ្ងៃទី ២៤ កក្កដា សន្និសីទបូកសរុប ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ២៦ របស់គណកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១០ ស្ដីពីកសិកម្ម សកិករ និងជនបទ នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ ក្រោយរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តនេះ សេដ្ឋកិច្ចជនបទមានការផ្លាស់ប្ដូរយ៉ាងវិជ្ជមានតាមទិសបង្កើនសមាមាត្រឧស្សាហកម្ម សេវាកម្ម មុខរបរ និងជំរុញឧស្សហកម្មផងដែរ។

ជំហានលោតផ្លោះនៅជនបទ ក្រោយរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ២៦
20/07/2018

៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅមុខ

(VOVWORLD) - ២០១៨នេះបានគម្រប់រយៈពេល៣០ឆ្នាំដែលប្រភពទុនវិនិយោគផ្ទាល់ពី បរទេស (FDI) ចូលមកវៀតណាម។ ក្នុងរយៈពេល៣ទសវត្សកន្លងទៅ ប្លុកទុន FDI នេះបានក្លាយទៅជាកម្លាំងស្នូល ដែលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច វៀត ណាម។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលនៅមានបម្រែបម្រួលដ៏ស្មុគស្មាញ ជាច្រើន វៀតណាមកំពុងមានជំហានកែទម្រង់យ៉ាងខ្លាំងក្លាក្នុងការទាក់ទាញនិងប្រើ ប្រាស់ទុន FDI ដើម្បីប្រភពទុននេះបន្តដើរតួនាទីគន្លឹះក្នុងខឿនសេដ្ឋកិច្ចជាតិ។

៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅមុខ
19/07/2018

FTA រវាងជប៉ុននិង EU៖ សារច្បាស់លាស់ប្រឆាំងជំទាស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី១៧ កក្កដា នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ថ្នាក់ដឹកនាំជប៉ុននិង សហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA) ក្រោយរយៈពេល៥ឆ្នាំដំណើរការកិច្ចចរចា។ ក្នុងបរិបទដែលលទ្ធិ គាំពារនិយមពាណិជ្ជកម្មកំពុងរីករាល ដាល ក្នុងនោះមានគោលនយោបាយ “ប្រទេសអាមេរិកជាចម្បង” របស់ប្រធានាធិបតីលោក Donald Trump និងសង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិកនិងចិននោះ កិច្ចព្រមព្រៀងទ្វេភាគីរវាងជប៉ុននិង EU បានបញ្ជូនសារដ៏ខ្លាំងក្លាមួយសំដៅប្រឆាំងជំទាស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម ហើយអះអាងថា ប្រទេសធំៗមិនអាចប្រើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីដំឡើង លក្ខខណ្ឌពាណិជ្ជកម្មដែលមានផលប្រយោជន៍សំរាប់ខ្លួនឯងបានឡើយ។

FTA រវាងជប៉ុននិង EU៖ សារច្បាស់លាស់ប្រឆាំងជំទាស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម