ត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ក្បាលម៉ាស៊ីនដឹកនាំដំណើរការដោយរលូននិងជាបន្តបន្ទាប់
(VOVWORLD) - ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់វៀតណាមតាមគំរូអាជ្ញាធរមូលដ្ឋាន ២កម្រិត នឹង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា។ នេះគឺជាព្រឹត្តិការណ៍ដ៏ សំខាន់មួយដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ។ ដើម្បីឱ្យ ក្បាលម៉ាស៊ីនដឹកនាំថ្មីដំណើរការដោយរលូន និងមានប្រសិទ្ធភាព វៀតណាមបាន ត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដោយកំណត់យ៉ាងច្បាស់លាស់នូវភារកិច្ច សមត្ថកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃអាជ្ញាធរកម្រិតនីមួយៗ។










