ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអឺរ៉ុប រួមចំណែកយ៉ាងសកម្មដល់ការអភិរក្សនិងការប្រើប្រាស់សមុទ្រនិងមហាសមុទ្រប្រកបដោយនិរន្តរភាព
(VOVWORLD) - ចាប់ពីថ្ងៃទី ៥-១៤ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអេស្តូនី ចូលរួមសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី ៣ នៅ សាធារណរដ្ឋបារាំង និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ ស៊ុយអែត។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីគឺសំដៅជំរុញទំនាក់ទំនង ជាមួយប្រទេសអឺរ៉ុបទាំងបី ទន្ទឹមនឹងនោះក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការត្រៀមខ្លួនជាស្រេចរួមចំណែកដល់ គំនិតផ្តួចផ្តើម និងដំណោះស្រាយសម្រាប់ការអភិរក្ស និងការប្រើប្រាស់សមុទ្រ និង មហាសមុទ្រប្រកបដោយនិរន្តរភាពផងដែរ។










