ព្រឹត្តិការណ៍

25/03/2025

តំបន់ហ្គាហ្សាប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សា

(VOVWORLD) - ការដែលកងទ័ពអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំឡើងវិញទៅលើតំបន់ហ្គាហ្សាក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមក មិនត្រឹមតែបំបែកក្តីសង្ឃឹមដ៏ផុយ ស្រួយនៃការបន្តបទ ឈប់បាញ់ដែលត្រូវបានរក្សារយៈពេលពីរខែកន្លងមកនៅក្នុងតំបន់ដីនេះប៉ុណ្ណោះទេ ថែមទាំងអាចរុញច្រានតំបន់ហ្គាហ្សា ក៏ដូចជាតំបន់មជ្ឈិមបូព៌ាទាំង មូលឲ្យធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សាដ៏គ្រោះថ្នាក់ជាងមុនទៀតផង។

តំបន់ហ្គាហ្សាប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សា
24/03/2025

បើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីកាន់តែទូលំទូលាយជាង

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong និងលោកជំទាវភរិយានឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៥-២៦ ខែមីនា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lawrence Wong មកកាន់ប្រទេសវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីសិង្ហបុរី។ ជាពិសេស ព្រឹត្តិការណ៍នេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ច ប្រកប ដោយជោគជ័យរបស់អគ្គលេខាបក្ស លោកតូ ឡឹម ទៅកាន់ប្រទេសសិង្ហបុរី (១១-១៣ មីនា) ដែលគូសសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនង ឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បើកចេញទំព័រថ្មីជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងទូលំទូលាយជាង។

បើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីកាន់តែទូលំទូលាយជាង
21/03/2025

បញ្ហាប្រឈមជុំវិញកិច្ចព្រមព្រៀងឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣០ ថ្ងៃសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី និងអ៊ុយក្រែន ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងទទួលបានការគាំទ្រដោយរុស្ស៊ី និងអ៊ុយក្រែន គឺជាសញ្ញាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនបានបញ្ចុះបញ្ចូលទាំងស្រុងឱ្យភាគីនានាមានសុទិដ្ឋិនិយមចំពោះការបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងដំណាក់កាលដំបូងនោះទេ។

បញ្ហាប្រឈមជុំវិញកិច្ចព្រមព្រៀងឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី-អ៊ុយក្រែន
20/03/2025

សេដ្ឋកិច្ចឯកជនត្រូវតែជាសសរស្តម្ភសម្រាប់កំណើនពីរខ្ទង់

(VOVWORLD) - វិស័យសេដ្ឋកិច្ចឯកជនកំពុងងើបឡើងយ៉ាងខ្លាំងគ្លា ក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃខឿនសេដ្ឋកិច្ច និងកាន់តែបង្ហាញខ្លួនឯងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អ្នកជំនាញសេដ្ឋកិច្ចជាច្រើនជឿថា សេដ្ឋកិច្ចឯកជនត្រូវតែជាកម្លាំងត្រួសត្រាយក្នុងយុគសម័យថ្មី។

សេដ្ឋកិច្ចឯកជនត្រូវតែជាសសរស្តម្ភសម្រាប់កំណើនពីរខ្ទង់
19/03/2025

សុក្រិតក្របខណ្ឌគតិយុត្តិសម្រាប់ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ

(VOVWORLD) - ប្រទេសវៀតណាមកំពុងធ្វើការសុក្រិតចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះគឺជាឯកសារច្បាប់ដំបូងដែលកែសម្រួលការចូលរួមរបស់វៀតណាមក្នុងអង្គការនេះ បង្កើតច្រករបៀងគតិយុត្តិពេញលេញ រឹងមាំ យូរអង្វែង និងស្ថិរភាពសម្រាប់ការដាក់ពង្រាយកងកម្លាំងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមក្នុងបរិបទថ្មី។

សុក្រិតក្របខណ្ឌគតិយុត្តិសម្រាប់ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
18/03/2025

សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងហានិភ័យមកពីរបាំងពាណិជ្ជកម្មនិងអស្ថិរភាព

(VOVWORLD) - របាំងពាណិជ្ជកម្មទាក់ទងនឹងសង្គ្រាមពន្ធដារនិងការកើនឡើង ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ កំពុងចាប់ផ្តើមមានផលប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យទស្សនវិស័យកំណើននៅឆ្នាំនេះ ខ្សោយជាងការព្យាករណ៍អំពីសេដ្ឋកិច្ច ដែលបានដាក់ចេញមុននោះ។

សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងហានិភ័យមកពីរបាំងពាណិជ្ជកម្មនិងអស្ថិរភាព
17/03/2025

ខ្សែបន្ទាត់មូលដ្ឋានរបស់វៀតណាមនៅឈូងសមុទ្រខាងជើងគឺស្របតាមច្បាប់អន្តរជាតិ

(VOVWORLD) - វៀតណាមទើបតែបានសម្រេចជាផ្លូវការនូវនីតិវិធីតម្កល់ទុកផែនទីដែនសមុទ្រ និងបញ្ជីនិយាមកាភូមិសាស្ត្រទាក់ទងនឹងខ្សែបន្ទាត់មូលដ្ឋានដែលប្រើសម្រាប់គណនារយៈទទឹងដែនទឹកក្នុង ឈូងសមុទ្រខាងជើង (ឈូងសមុទ្រតុងកឹង) បន្ទាប់ពីត្រូវបានអង្គការសហ ប្រជាជាតិជូនដំណឹង និងបង្ហោះនៅលើគេហទំព័ររបស់អង្គការនេះ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបោះជំហានសំខាន់ក្នុងការបញ្ជាក់អធិបតេយ្យភាពជាតិ និងបម្រើការ អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពម្ចាស់ការរបស់វៀតណាមក្នុងការ ពង្រឹងមូលដ្ឋានគតិយុត្តរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិទៀតផង។

ខ្សែបន្ទាត់មូលដ្ឋានរបស់វៀតណាមនៅឈូងសមុទ្រខាងជើងគឺស្របតាមច្បាប់អន្តរជាតិ
14/03/2025

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត លទ្ធផលពិតប្រាកដ

(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាម ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន និងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី (ថ្ងៃទី ៩-១៣ ខែមីនា)។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះមាន អត្ថន័យប្រវត្តិសាស្ត្រ ខណៈដែលវៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយ ប្រទេសទាំងពីរក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយក្លាយជាប្រទេស តែមួយគត់ក្នុងអាស៊ាន ដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជា មួយឥណ្ឌូនេស៊ី។ ដំណើរទស្សនកិច្ចក៏បានរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ទំនាក់ទំនងសហប្រតិបត្តិការក្នុងអាស៊ានផងដែរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត លទ្ធផលពិតប្រាកដ
13/03/2025

រួមបញ្ចូលខេត្ត - របកគំហើញសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - វៀតណាមកំពុងជំរុញឱ្យមានការរួមបញ្ចូលខេត្ត។ នេះជាគោលនយោបាយដ៏សំខាន់មួយ សំដៅបង្រួមក្បាលម៉ាស៊ីនដឹកនាំ បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និង អភិវឌ្ឍសេដ្ឋកិច្ច។ ការរួមបញ្ចូលខេត្តក៏ជាឱកាសមួយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ នៅថ្នាក់មូលដ្ឋាន បំពេញតម្រូវការនៃកំណើនពីរខ្ទង់ និងជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិ ស្ទុះឈានទៅ មុខ។

រួមបញ្ចូលខេត្ត - របកគំហើញសម្រាប់ការអភិវឌ្ឍ
12/03/2025

សំណើបទ​ឈប់​បាញ់​រយៈពេល​៣០​ថ្ងៃ ​បើក​ក្តី​សង្ឃឹម​សម្រាប់​ការ​បញ្ឈប់​ជម្លោះ​​រុស្ស៊ី​-​អ៊ុយក្រែន

(VOVWORLD) - សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃទី ១១ ខែមីនា បានបើកការចរចានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានចេញសេចក្តីថ្លែងការណ៍រួម ដោយផ្តោតលើការស្នើសុំបទឈប់បាញ់យ៉ាងទូលំទូលាយរយៈពេល ៣០ ថ្ងៃ សម្រាប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ នេះគឺជាវិធានការការទូតដ៏សំខាន់បំផុតក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅ ដើម្បីបញ្ឈប់ជម្លោះដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

សំណើបទ​ឈប់​បាញ់​រយៈពេល​៣០​ថ្ងៃ ​បើក​ក្តី​សង្ឃឹម​សម្រាប់​ការ​បញ្ឈប់​ជម្លោះ​​រុស្ស៊ី​-​អ៊ុយក្រែន