ទាញយកប្រយោជន៍ពីសក្តានុពលនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាវៀតណាម
(VOVWORLD) - សន្និសីទអន្តរជាតិស្តីពីបញ្ញាសិប្បនិម្មិតនិងសឺម៉ីកុងឌុចទ័រ (Semiconductor) ឆ្នាំ ២០២៥(AISC ២០២៥) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងទីក្រុង ដាណាំង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមីនា ក្រោមប្រធានបទ៖ “ស្ថាបនាអនាគត៖ តភ្ជាប់ AI និងបច្ចេកវិទ្យា សឺម៉ីកុងឌុចទ័រសកល”។ ដោយកំណត់ថា ទាំងនេះជាវិស័យសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គម AISC ២០២៥ គឺជាឱកាសដ៏សំខាន់សម្រាប់វៀត ណាមក្នុងការទទួលបាននិន្នាការថ្មីបំផុត ពី បច្ចេកវិទ្យាជឿនលឿនក្នុងពិភពលោក បញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់វៀតណាម ក្នុងការ ទាញយកប្រយោជន៍ពីសក្កានុពលនៃប្រព័ន្ធអេកូ ឡូស៊ីបច្ចេកវិទ្យារបស់វៀតណាម។










