ប្រមូលផ្តុំប្រភពកម្លាំងពីជនវៀតណាមនៅឯបរទេសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
(VOV)_ជនវៀតណាមជាង៤,៥លាននាក់ដែលកំពុង រស់នៅ ធ្វើការ និងសិក្សាររៀនសូត្រនៅប្រទេសនិង តំបន់ដែនដីជាង១០០ លើទូទាំងពិភពលោក ជាប្រ ភពកម្លាំងដ៏សំខាន់ សំរាប់ការកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ។ វេទិការបញ្ញាវ័ន្តជនវៀតណាមនៅឯបរទេស ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្ម របស់វៀតណាម ក្នុងដំណាក់កាល ២០១៦-២០២០ និងបណ្ដាជំនួបប្រាស្រ័យ រវាងស្ថាប័នទាក់ទិននានា តំណាងជនវៀតណាមនៅឯបរទេស ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ ជាបណ្ដាសកម្មភាពជាក់ស្ដែង ដើម្បីជនវៀតណាមនៅឯបរទេសចូលរួមមតិចំពោះដំណើការកសាងស្រុកកំណើត។










