វៀតណាម-ចិនជំរុញទំនាក់ទំនងអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត
(VOV)_នាថ្ងៃទី១០មេសា អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong មានសកម្ម ភាពចុងក្រោយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ ចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ មេសាឆ្នាំ ២០១៥ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក Xi jinping។ លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកសំខាន់ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា និងស្ថិរភាព។










