ព្រឹត្តិការណ៍

17/12/2024

វិសាលភាពថ្មីរបស់ CPTPP បន្ទាប់ពីអង់គ្លេសចូលរួមជាសមាជិក

(VOVWORLD) - នៅថ្ងៃទី ១៥ ខែធ្នូ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសអឺរ៉ុបដើមដំបូងដែលចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច នេះក៏អាចត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ទាំងចក្រភពអង់គ្លេស និងប្រទេសជាសមាជិក CPTPP ផងដែរ។

វិសាលភាពថ្មីរបស់ CPTPP បន្ទាប់ពីអង់គ្លេសចូលរួមជាសមាជិក
16/12/2024

វៀតណាមប្តេជ្ញាអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor

(VOVWORLD) - សម័យប្រជុំលើកទី១ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម semiconductor ទើបតែបានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍មុន នៅទីក្រុងហាណូយ ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។ ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការអភិវឌ្ឍឧស្សាហកម្ម semiconductor គឺជាជម្រើសយុទ្ធសាស្ត្ររបស់វៀតណាម ដូច្នេះត្រូវតែប្តេជ្ញាចិត្តធ្វើឲ្យបាន ត្រូវតែវិនិយោគលើគ្រប់ជ្រុងជ្រោយសម្រាប់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងបង្កើតរបកគំហើញសម្រាប់វៀតណាមក្នុងសម័យកាលថ្មី។

វៀតណាមប្តេជ្ញាអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor
13/12/2024

ធានាថាមពលដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ

(VOVWORLD) - នៅឆ្នាំ២០២៤ សមាសភាគសេដ្ឋកិច្ចនានារបស់ វៀតណាមសម្រេចបាន កំណើនគួរឲ្យចាប់អារម្មណ៍។ រួមចំណែកដល់ភាពជោគជ័យនោះ គឺជាតួនាទីដ៏សំខាន់ នៃឧស្សាហកម្មថាមពលជាតិ។ ដើម្បីសម្រេចបាននូវគោលដៅកំណើន ៨% នៅឆ្នាំ ២០២៥ ដូចដែលរដ្ឋាភិបាលបានដាក់ចេញ ភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បង នោះគឺវៀតណាមត្រូវបន្តធានាសន្តិសុខថាមពល។

ធានាថាមពលដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ
12/12/2024

សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល

(VOVWORLD) - ទិវាសិទ្ធិមនុស្សពិភពលោក (១០ ធ្នូ) ឆ្នាំនេះ មានប្រធានបទ "សិទ្ធិរបស់យើង អនាគតរបស់យើងភញលាម ឥឡូវនេះ"ឬ”។ នៅប្រទេស វៀតណាម ចំណុចស្នូលមួយនៃយុគសម័យថ្មីគឺឆ្ពោះទៅរកគោលដៅសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិល ត្រូវបានធានាកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

សិទ្ធិមនុស្សដ៏ធំបំផុតគឺដើម្បីឲ្យប្រជាជនជាង ១០០ លាននាក់អាចបានរស់នៅក្នុងសេរីភាព ភាពសម្បូរធូធារនិងសុភមង្គល
11/12/2024

EU-Mercosur សុក្រិត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ក្រោយ​រយៈពេល​ជាង ២ ទសវត្សរ៍

(VOVWORLD) - បន្ទាប់ពីការពន្យារពេលយ៉ាងយូរ សហភាពអឺរ៉ុប (EU) និងទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) នៅថ្ងៃទី ៦ ខែធ្នូ បានសុក្រិតជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ កិច្ចព្រមព្រៀងនេះត្រូវបានវាយតម្លៃថា នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយដ៏អស្ចារ្យដល់ភាគីទាំងសងខាង ប៉ុន្តែនៅតែមានហានិភ័យជួបប្រទះនឹងឧបសគ្គក្នុងដំណើរការផ្តល់សច្ចាប័ននៅអឺរ៉ុប។

EU-Mercosur សុក្រិត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ក្រោយ​រយៈពេល​ជាង ២ ទសវត្សរ៍
10/12/2024

វៀតណាមតែងតែដើរឈានមុខជានិច្ចនិងខិតខំប្រឹងប្រែងអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ

(VOVWORLD) - ថ្ងៃទី ១០ ខែ ធ្នូនេះ គឺជាខួប ៤២ ឆ្នាំនៃប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (១០ ធ្នូ ១៩៨២-១០ ធ្នូ ២០២៤)។ នេះគឺជាក្របខ័ណ្ឌច្បាប់ដ៏ពេញលេញ ដែលគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រ និងមានតម្លៃជាប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងការគ្រប់គ្រងសមុទ្រនិងមហាសមុទ្រ។ ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាចាប់តាំងពីឆ្នាំ ១៩៩៤ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វៀតណាមតែងតែដើរឈានមុខ និងមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ។

វៀតណាមតែងតែដើរឈានមុខជានិច្ចនិងខិតខំប្រឹងប្រែងអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ
09/12/2024

ភាពចលាចលនៅស៊ីរីបង្កឡើងផលប៉ះពាល់មិនអាចទាយទុកជាមុនបានលើតំបន់និងពិភពលោក

(VOVWORLD) - កងកម្លាំងឧទ្ទាម Hayat Tahrir al-Sham (ហៅកាត់ថា HTS) នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ៨ ខែធ្នូ បានសម្រុកចូលរដ្ឋធានី Damascus ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Al-Assad ដែលបង្កឡើងភាពចលាចលនយោបាយដ៏ធំបំផុតក្នុងរយៈពេលជាង ៥ ទសវត្សរ៍កន្លងមកនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ ព្រឹត្តិការណ៍នេះក៏អាចបណ្តាលឱ្យមានផលប៉ះពាល់ដែលមិនអាចទាយទុកជាមុនបាន លើតំបន់ និងពិភពលោកនាពេលខាងមុខផងដែរ។

ភាពចលាចលនៅស៊ីរីបង្កឡើងផលប៉ះពាល់មិនអាចទាយទុកជាមុនបានលើតំបន់និងពិភពលោក
06/12/2024

ប្រទេសបារាំងប្រឈមមុខនឹងផ្លូវបំបែកសំខាន់ៗ

(VOVWORLD) -កាលពីថ្ងៃទី ៥ ខែធ្នូ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអនុម័តលើការលាលែងពីតំណែងរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋម លោក Michel Barnier បន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងបានបោះឆ្នោតមិនទុកចិត្ត កាលពីមួយថ្ងៃមុននោះ។ ប្រការនេះ មិនត្រឹមតែជាការផ្លាស់ប្តូរអំណាចនយោបាយប៉ុណ្ណោះទេ ថែមទាំងជំរុញឲ្យប្រទេសនេះ ធ្លាក់ចូលភាពច្របូកច្របល់ ចំពេលដែលប្រទេសបារាំងកំពុងប្រឈមមុខនឹងវិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងអស្ថិរភាពសេដ្ឋកិច្ចអូសបន្លាយ។

ប្រទេសបារាំងប្រឈមមុខនឹងផ្លូវបំបែកសំខាន់ៗ
05/12/2024

ឆ្នាំ ២០២៥៖ ផ្តល់អាទិភាពសម្រាប់កំណើនដោយខិតខំសម្រេចបាន GDP ប្រហែល ៨%

(VOVWORLD) - នៅឆ្នាំ ២០២៥ វៀតណាមត្រូវផ្តល់អាទិភាពសម្រាប់កំណើនដោយខិតខំបង្កើន GDP ប្រមាណ ៨% និងបង្ហើយផ្លូវហាយវេយ៉ាង ហោចណាស់ ៣.០០០ គីឡូម៉ែត្រ...។ ទាំងនេះគឺជាគោលដៅសំខាន់ដែលរដ្ឋាភិបាលត្រូវខិតខំបំពេញ រួមចំណែកបង្កើតមូលដ្ឋាន សម្រាប់ប្រទេសជាតិ ឈានចូលយុគសម័យស្ទុះឈានទៅមុខ ប្រកប ដោយវិបុលភាព។ ថ្លែងមតិក្នុងសន្និសីទជាតិដើម្បីជ្រួតជ្រាប និងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអះអាងថា ត្រូវបើកទូលាយប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ឆ្នាំ ២០២៥៖ ផ្តល់អាទិភាពសម្រាប់កំណើនដោយខិតខំសម្រេចបាន GDP ប្រហែល ៨%
04/12/2024

បញ្ហាប្រឈមធំៗកំពុងរង់ចាំមេដឹកនាំថ្មីរបស់អឺរ៉ុប

(VOVWORLD) - គណៈមេដឹកនាំថ្មីនៃសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១ ខែធ្នូបានចាប់ផ្តើមអាណត្តិថ្មីជាផ្លូវការ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គណៈមេដឹកនាំថ្មីរបស់ប្លុកនឹងត្រូវដោះស្រាយនូវអ្វីដែលត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំបំផុតដែលសហភាពអឺរ៉ុបបានជួបប្រទះចាប់តាំងពីប្លុកនេះបានបង្កើតមក ពីសន្តិសុខ ភូមិសាស្ត្រនយោបាយ រហូតដល់សេដ្ឋកិច្ច។ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា សភាអឺរ៉ុបបានបោះឆ្នោតជាផ្លូវការដើម្បីអនុម័តការតែងតាំងសម្រាប់មុខតំណែងដឹកនាំដ៏សំខាន់បំផុតរបស់សហភាពអឺរ៉ុប រួមមានៈ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen; ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខសហភាពអឺរ៉ុប លោកស្រី Kaja Kallas។ មេដឹកនាំថ្មីរបស់សហភាពអឺរ៉ុបចាប់ផ្តើមអាណត្តិថ្មីរបស់ខ្លួនពីថ្ងៃទី ១ ខែធ្នូ។

បញ្ហាប្រឈមធំៗកំពុងរង់ចាំមេដឹកនាំថ្មីរបស់អឺរ៉ុប