(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក Gabriel Boric Font និងប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra ប្រធានរដ្ឋវៀតណាម លោក Luong Cuong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី និងសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចលើកនេះ រួមចំណែកក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងទំនុកចិត្តនយោបាយ ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឈីលី និងប៉េរូ ហើយបង្កើនការសម្របសម្រួលជាមួយបណ្តាប្រទេសក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាសកលនានា ទន្ទឹមនឹងនោះ បង្ហាញសារអំពីយុគសម័យថ្មីនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិផងដែរ។