មនុស្សវៀតណាម

23/06/2022

អ្នកគ្រូ Vuong Tuyet Bang ជួយសិស្សដែលមានស្ថានភាពលំបាក

(VOVWORLD) - ពូកែទាំងជំនាញវិជ្ជាជីវៈ ឧស្សាហ៍ព្យាយាម អស់ពីចិត្តជាមួយការងារ ទាំងសម្បូរទៅ ដោយទឹកចិត្តមេត្តាករុណា អ្នកគ្រូ Vuong Tuyet Bang គ្រូបង្រៀននៃសាលាបឋម សិក្សា Tay Tuu B ខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ ត្រូវបានសិស្សានុសិស្សនិង មិត្តរួមការងារជាច្រើនជំនាន់ស្រឡាញ់រាប់អាននិងកោតសរសើរ។

អ្នកគ្រូ Vuong Tuyet Bang ជួយសិស្សដែលមានស្ថានភាពលំបាក
17/06/2022

អ្នកស្រី Ly Thi Thu Hien ជនជាតិខ្មែរធ្វើសេដ្ឋកិច្ចពូកែ

(VOVWORLD) - អាស្រ័យលើការរស់នៅដោយសន្សំសម្ចៃ ឧស្សាហ៍ព្យាយាមសិក្សាស្រាវ ជ្រាវ និងអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងផលិតកម្ម ជាពិសេសការចិញ្ចឹមគោយកទឹកដោះ អ្នកស្រី Ly Thi Thu Hien ជនជាតិខ្មែរនៅក្រុមទី១ សង្កាត់ទី១០ ទីក្រុង Soc Trang បានជំនះពុះពារលើការលំបាក ឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅស្រុកកំណើតរបស់ខ្លួន។ បច្ចុប្បន្ននេះ ជាមួយនឹងគំរូចិញ្ចឹមគោយកទឹកដោះ អ្នកស្រីរកបានប្រាក់ចំណេញជាង ២០ លានដុងក្នុងមួយខែ។

អ្នកស្រី Ly Thi Thu Hien ជនជាតិខ្មែរធ្វើសេដ្ឋកិច្ចពូកែ
09/06/2022

Nguyen Thi Oanh - នារីមាសនៃអត្តពលកម្មវៀតណាម

(VOVWORLD) - កីឡាការិនីអត្តពលកម្ម Nguyen Thi Oanh ធ្លាប់បាននាំមកនូវសិរីរុងរឿងជូនដល់កីឡាវៀតណាមជាច្រើនលើក ក្នុងការប្រកួតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។ នៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) កីឡាកា រិនី Nguyen Thi Oanh មានកិត្តិយសដោយត្រូវបានគណៈចាត់តាំងបោះឆ្នោតជ្រើសរើសជាកីឡាការិនីមួយក្នុងចំណោមកីឡាករកីឡាការិនីឆ្នើមជាងគេទាំង៤រូបនៅស៊ីហ្គេមលើកទី៣១។

Nguyen Thi Oanh - នារីមាសនៃអត្តពលកម្មវៀតណាម
02/06/2022

To Thi Trang – កីឡាការិនីដែលឈ្នះមេដាយមាសដំបូងគេជូនវៀតណាមនៅស៊ីហ្គេមលើកទី៣១

(VOVWORLD) - នារសៀលថ្ងៃទី ១០ ឧសភា មុនពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) ការយកចិត្តទុកដាក់ទាំងអស់បានផ្តោតទៅលើមណ្ឌលប្រកួតកីឡា Hoai Duc ទីក្រុងហាណូយ ជាទីកន្លែងដែលម្ចាស់ជើងឯកស៊ីហ្គេមក្នុងវិញ្ញាសារ Kurash ដូចជា Tran Thuong និង Bui Minh Quan ប្រកួតដោយមានជំនឿជាក់ថា គេនឹងឈ្នះមេដាយមាសដំបូងគេជូនកីឡាវៀត ណាម។ យ៉ាងណាក៏ដោយ អ្នកដែលមាននិស្ស័យដណ្ដើមបានមេដាយមាសដំបូងបង្អស់ ជូនកីឡា វៀតណាមនោះ គឺកីឡាការិនីដែលមានរូបរាងតូចល្អិតម្នាក់ដែលប្រកួតនៅកម្រិតទម្ងន់ក្រោម ៤៨គីឡូក្រាម ឈ្មោះ To Thi Trang។

To Thi Trang – កីឡាការិនីដែលឈ្នះមេដាយមាសដំបូងគេជូនវៀតណាមនៅស៊ីហ្គេមលើកទី៣១
26/05/2022

លោកប្រធានហូជីមិញ និងការរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិ

(VOVWORLD) - ចាកចេញពីមាតុភូមិពីកំពង់ផែ Nha Rong នៅឆ្នាំ ១៩១១ លោកប្រធាន ហូជីមិញបានទៅកាន់ប្រទេសបារាំង ដើម្បីស្វែងរកមាគ៌ាវាយផ្តួលរំលំពួកអាណានិគម និងសក្តិភូមិ ដណ្ដើមឯករាជ្យជូនមាតុភូមិ សេរីភាពជូនប្រជាជាតិ និង សុភមង្គល ជូនជនរួមជាតិ។ ក្នុងអំឡុងពេល ៣០ ឆ្នាំ ដោយបានជួបជុំជាមួយពលករក្រីក្រ ទោះបីជាមានពណ៌សម្បុរ និងភាសាខុសៗគ្នាក៏ដោយ ប៉ុន្តែមានស្ថានភាពលំបាកលំបិនដូចគ្នាដោយការជិះជាន់ត្រួតត្រា ហើយមានសេចក្ដីប្រាថ្នារួមក្នុងការរំដោះខ្លួនឲ្យរួចផុតពីទាសភាព ដណ្ដើមយកវិញឯករាជ្យ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស លោកប្រធានហូជីមិញបានរីកសាយភាយបដិវត្តន៍រំដោះប្រជាជាតិលើទូទាំងពិភពលោក។

លោកប្រធានហូជីមិញ និងការរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិ
19/05/2022

លោកប្រធានហូជីមិញ៖ អ្នកការទូតចំណានដែលបានចាក់គ្រឹះសម្រាប់ការទូតវៀតណាម

(VOVWORLD) - ដោយមានបញ្ញា និងលក្ខណៈបុគ្គលដ៏ពិសេសផ្ទាល់ខ្លួន លោកប្រធានហូជីមិញ មិនត្រឹមតែត្រូវបានគេស្គាល់ថា ជាអគ្គមគ្គុទេស មនោគមន៍វិទូ និងវរជនវប្បធម៌ដ៏ មហិមារប៉ុណ្ណោះទេ ថែមទាំងជាអ្នកការទូតចំណានម្នាក់ទៀតផង ដែលបានចាក់គ្រឹះ សម្រាប់វិស័យការទូតវៀតណាម។

លោកប្រធានហូជីមិញ៖ អ្នកការទូតចំណានដែលបានចាក់គ្រឹះសម្រាប់ការទូតវៀតណាម
12/05/2022

ធ្វើមានពីការចិញ្ចឹមគោនៅស្រុក Binh Chanh ទីក្រុងហូជីមិញ

(VOVWORLD) - ពីខេត្ត Thanh Hoa ទៅកាន់ភាគខាងត្បូងដើម្បីចាប់ផ្ដើមអាជីព ក្រោយពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ប្រកបរបរចិញ្ចឹមគោមក បច្ចុប្បន្ននេះ គ្រួសារលោកស្រី Hoang Thi Hung នៅឃុំ Le Minh Xuan ស្រុក Binh Chanh ទីក្រុង ហូជីមិញបានក្លាយទៅជាគ្រួសារមួយក្នុងចំណោមគ្រួសារកសិករពូកែក្នុងការធ្វើផលិតកម្ម អាជីវកម្ម។ មិនត្រឹមតែពូកែធ្វើអាជីវកម្មគ្រួសារប៉ុណ្ណោះទេ លោកស្រី Hung ក៏សកម្មជួយឧបត្ថម្ភបងប្អូនប្រជាកសិករដទៃឲ្យឈានឡើងរួចផុតពីភាពក្រីក្រទៀតផង។

ធ្វើមានពីការចិញ្ចឹមគោនៅស្រុក Binh Chanh ទីក្រុងហូជីមិញ
05/05/2022

រឿងនិទានអំពីអ្នកយកអាហារជូនលោកប្រធានហូជីមិញនៅខេត្ត Cao Bang

(VOVWORLD) - កាលពីជាង ៨០ ឆ្នាំមុននៅ Pac Bo ខេត្ត Cao Bang បងប្អូនជនជាតិភាគតិច នៅទីនេះ បានថែទាំលោកប្រធានហូជីមិញ នៅពេលដែលលោកប្រធានដឹកនាំការតស៊ូ ប្រឆាំងនឹងអាណានិគមបារាំង។ ក្នុងនោះមានលោកយាយ Hoang Thi Khin ជនជាតិ Nung ជាអ្នកដែលបានយកអាហារទៅជូនលោកប្រធានហូជីមិញដោយផ្ទាល់។ លោក យាយ Khin មិនត្រឹមតែជាសាក្សីប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រជាជននៅ ស្រុកកំណើតបដិវត្តន៍ Cao Bang ទៀតផង។

រឿងនិទានអំពីអ្នកយកអាហារជូនលោកប្រធានហូជីមិញនៅខេត្ត Cao Bang
28/04/2022

អ្នកស្រីជនជាតិ Nung ឈានមុខគេក្នុងចលនាស្ម័គ្រចិត្តនៅខេត្ត Gia Lai

(VOVWORLD) - ក្នុងរយៈពេលជាង ១០ ឆ្នាំចូលរួមការងារសមាគមនារី អ្នកស្រី Nong Thi Lanh ជនជាតិ Nung អនុប្រធានសមាគមន៍នារីភូមិ Ograng (ឃុំ Ia Pech ស្រុក Ia Grai ខេត្ត Gia Lai) មានការរួមវិភាគទានយ៉ាងច្រើនសម្រាប់ចលនានៅមូលដ្ឋាន។ ជាពិសេស ដោយមានទឹកចិត្តចែករំលែកក្តីស្រលាញ់ អ្នកស្រីបាន តភ្ជាប់ប្រជាជនស្រុក រួមដៃគ្នាជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារដែលជួបការ លំបាក។

អ្នកស្រីជនជាតិ Nung ឈានមុខគេក្នុងចលនាស្ម័គ្រចិត្តនៅខេត្ត Gia Lai
21/04/2022

វេជ្ជបណ្ឌិត Le Tuan Thanh - អ្នកដែលតភ្ជាប់គ្រូពេទ្យជាមួយអ្នកជំងឺកូវីដ

(VOVWORLD) - ក្នុងអំឡុងពេលជាង ២ ឆ្នាំនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ-១៩ ក្រៅពីសកម្មភាពពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ លោកបណ្ឌិត - វេជ្ជបណ្ឌិត Le Tuan Thanh អនុប្រធានសមាគមន៍គ្រូពេទ្យវ័យក្មេងហាណូយ តែងតែមានភាពក្លៀវក្លានិងច្នៃប្រឌិតក្នុងដំណើរការថែទាំអ្នកជំងឺ។ ជាពិសេស លោកវេជ្ជបណ្ឌិត Thanh រួមជាមួយសហការី បានបង្កើតហើយប្រតិបត្តិបណ្តាញ “គ្រូពេទ្យរួមដំណើរ” ដែលកៀរគរគ្រូពេទ្យស្ម័គ្រចិត្តចូលរួមពិគ្រោះយោបល់និងនិងជួយឧបត្ថម្ភករណី F0 ដែលសម្រាកព្យាបាលតាមផ្ទះនៅទីក្រុងហូជីមិញ ទីក្រុង ហាណូយ និងខេត្តប៊ិញយឿង។ លោកបណ្ឌិត - វេជ្ជបណ្ឌិត Le Tuan Thanhទើប តែត្រូវបានផ្តល់កិត្តិយសជាវេជ្ជបណ្ឌិតវ័យក្មេងគំរូវៀតណាមក្នុងឆ្នាំ ២០២១។

វេជ្ជបណ្ឌិត Le Tuan Thanh - អ្នកដែលតភ្ជាប់គ្រូពេទ្យជាមួយអ្នកជំងឺកូវីដ