មនុស្សវៀតណាម

20/04/2023

អ្នកស្រី Dinh Thi Hao និងដំណើរនាំភូមិក្រីក្រឲ្យក្លាយទៅជាទីតាំងទេសចរណ៍

(VOVWORLD) - តំបន់អាងទន្លេ Da ស្ថិតនៅស្រុក Da Bac ខេត្ត Hoa Binh កំពុងមានការផ្លាស់ប្តូរ យ៉ាងខ្លាំងក្លា អាស្រ័យដោយការអភិវឌ្ឍទេសចរណ៍សហគមន៍។ ទោះជាយ៉ាងណាក៏ ដោយ ប្រការដ៏អស្ចារ្យបំផុតនោះគឺថា លក្ខណៈវប្បធម៌ស្រស់ស្អាតរបស់អ្នកស្រុកនៅ តែត្រូវបានរក្សា ហើយថែមទាំងត្រូវបានស្ដារ ឡើងវិញនិងពង្រីកថែមទៀត។ មានមនុស្សតិច ណាស់ដែលដឹងថាអ្នកដែលរួមចំណែកបង្កើតឡើងការផ្លាស់ប្តូរនេះ បែជាអ្នកស្រីម្នាក់ មកពីខេត្ត Ha Nam - អ្នកស្រី Dinh Thi Hao នាយិកាក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ សហគមន៍ Da Bac។

អ្នកស្រី Dinh Thi Hao និងដំណើរនាំភូមិក្រីក្រឲ្យក្លាយទៅជាទីតាំងទេសចរណ៍
13/04/2023

លោក Ho Phinh ជនជាតិ Ma Lieng ដំបូងគេនៅឃុំ Lam Hoa សុំរួចផុតពីភាពក្រីក្រ

(VOVWORLD) - លោក Ho Phinh នៅភូមិ Ke ឃុំ Lam Hoa ស្រុក Tuyen Hoa ខេត្ត Quang Binh គឺជាជនជាតិ Ma Lieng ដំបូងគេនៅមូលដ្ឋាន ដែលចូលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម។ លោកក៏ជាមនុស្សដំបូងគេនៅឃុំ Lam Hoa ដែលសុំឲ្យរួចផុតពីភាពក្រីក្រផងដែរ។ ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកទិសដៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លោកបានចែករំលែកជាមួយបងប្អូនក្នុងភូមិដើម្បីជួយសហគមន៍រួមគ្នាកសាងជីវភាពសម្បូរធូធារ។

លោក Ho Phinh ជនជាតិ Ma Lieng ដំបូងគេនៅឃុំ Lam Hoa សុំរួចផុតពីភាពក្រីក្រ
06/04/2023

អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh និងដំណើរប្រគល់ក្ដីសុភមង្គលដល់សហគមន៍

(VOVWORLD) - ពីដំណើរតភ្ជាប់ក្រអៅបេះដូងដើម្បីជីវភាពសហគមន៍ជាមួយគម្រោងចំនួន២ “ចិញ្ចឹមកុមារ Moc Chau” និង “សុភមង្គលសម្រាប់កុមារ” នៅខេត្ត Son La អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh ទើបតែត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លើកតម្កើងជាយុវជនម្នាក់ក្នុងចំណោមយុវជនគំរូទាំង ១០ នាក់ក្នុងឆ្នាំ ២០២២។

អនុសេនីយ៍ទោនគរបាល លោក Duong Hai Anh និងដំណើរប្រគល់ក្ដីសុភមង្គលដល់សហគមន៍
30/03/2023

យុវបុរស Ho Ket ជាមួយនឹងឆន្ទៈជំនះលើពិការភាព

(VOVWORLD) - Ho Ket ជាយុវជនពិការជនជាតិ Khua ម្នាក់ រស់នៅស្រុក Minh Hoa ខេត្ត Quang Binh ទើបតែត្រូវបានលើកតម្កើងក្នុងកម្មវិធី “បញ្ចេញពន្លឺរស្មីនៃកម្លាំងចិត្តវៀតណាម” ឆ្នាំ ២០២២។ Ho Ket គឺជាគំរូឆ្នើមម្នាក់ក្នុងចំណោមយុវជនជនជាតិភាគតិច ដែលបានជំនះលើពិការភាពដើម្បីឈានឡើង ថែរក្សា និងពង្រីករបរសិប្បកម្មប្រពៃណីនៃភូមិព្រំដែន។

យុវបុរស Ho Ket ជាមួយនឹងឆន្ទៈជំនះលើពិការភាព
23/03/2023

លោកបណ្ឌិតវ័យក្មេង Truong Thanh Tung ជាមួយនឹងសេចក្ដីប្រាថ្នាលះបង់សម្រាប់វិទ្យាសាស្ត្រវៀតណាម

(VOVWORLD) - "ធ្វើជាវេជ្ជបណ្ឌិតអាចជួយសង្គ្រោះមនុស្សបានប៉ុន្មាននាក់អាស្រ័យលើអាការៈជំងឺ ប៉ុន្តែធ្វើជាឱសថការីអាចជួយសង្គ្រោះមនុស្សបានយ៉ាងច្រើន"។ នោះគឺជាគំនិតដែលបាននាំលោក Truong Thanh Tung មកដល់ផ្នែកឱសថសាស្ត្រ ហើយក្លាយជាបណ្ឌិតជំនាញនេះ សម្រេចបានជោគជ័យជាច្រើនក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រទាំងក្នុងនិងក្រៅប្រទេស។ លោកគឺជាមនុស្សម្នាក់ក្នុងចំណោម "គំរូវ័យុវវ័យវៀតណាមឆ្នើមបំផុតទាំង ១០ នាក់ឆ្នាំ២០២២" ដែលត្រូវបានបោះឆ្នោតដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

លោកបណ្ឌិតវ័យក្មេង Truong Thanh Tung ជាមួយនឹងសេចក្ដីប្រាថ្នាលះបង់សម្រាប់វិទ្យាសាស្ត្រវៀតណាម
16/03/2023

“ផ្កាកុលាបចិត្តដែកថែប” នៃវិស័យវះកាត់សរសៃប្រសាទ

(VOVWORLD) - អ្នកជំងឺជាច្រើននៅដេប៉ាតឺម៉ង់វះកាត់សសរសៃប្រសាទ មន្ទីរពេទ្យ Cho Ray បានស៊ាំនឹងរូបភាពរបស់វេជ្ជបណ្ឌិតស្ត្រីតែម្នាក់គត់ក្នុងការវះកាត់ខួរក្បាល។ នោះគឺលោកស្រីវេជ្ជបណ្ឌិត Tran Thi Mai Linh អាយុ ៣៩ ឆ្នាំ ប៉ុន្តែមានបទពិសោធន៍ការងារអស់រយៈពេល ១៤ ឆ្នាំមកហើយ។ មនុស្សម្នាហៅលោកស្រីថា "ផ្កាកុលាបចិត្តដែកថែប" ដោយសារតែការស៊ូទ្រាំនឹងសម្ពាធការងារនិងឬទ្ធានុភាពរបស់លោកស្រីក្នុងអាជីព ប៉ុន្តែក៏ដោយសារតែលោកស្រីមានក្រអៅបេះដូងដ៏កក់ក្តៅ ដែលជាទីបង្អែកសម្រាប់អ្នកជំងឺនៅមាត់ទ្វារមរណៈ។

“ផ្កាកុលាបចិត្តដែកថែប” នៃវិស័យវះកាត់សរសៃប្រសាទ
09/03/2023

លោកស្រីវេជ្ជបណ្ឌិត Pham Thi Bich Dao - អ្នកត្រួសត្រាយផ្ដួចផ្ដើមគំនិតអំពីគម្រោងមន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុកនិងការពិនិត្យព្យាបាលជំងឺពីចម្ងាយ

(VOVWORLD) - លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Pham Thi Bich Dao បច្ចុប្បន្នជាវេជ្ជបណ្ឌិតនិងជាប្រធានដេប៉ាតឺម៉ង់ពិនិត្យនិងព្យាបាលតាមតម្រូវការនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ ដោយមានបទពិសោធន៍ជាង ២៥ ឆ្នាំផ្នែកឯកទេសត្រចៀក-ច្រមុះ-បំពង់ក។ លោកស្រីគឺជាវេជ្ជបណ្ឌិតដំបូងគេបានផ្ដួចផ្ដើមគំនិតអំពីគម្រោង "មន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុក" ដែលបើកឱកាសសម្រាប់មន្ទីរពេទ្យថ្នាក់ស្រុកទទួលបានបច្ចេកទេសឯកទេស ជួយប្រជាពលរដ្ឋទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយថ្លៃដឹកជញ្ជូនអ្នកជំងឺ និងស្ថានការណ៍ផ្ទុកអ្នកជំងឺលើសលុបសម្រាប់មន្ទីរពេទ្យថ្នាក់មជ្ឈិម។

លោកស្រីវេជ្ជបណ្ឌិត Pham Thi Bich Dao - អ្នកត្រួសត្រាយផ្ដួចផ្ដើមគំនិតអំពីគម្រោងមន្ទីរពេទ្យផ្កាយរណបថ្នាក់ស្រុកនិងការពិនិត្យព្យាបាលជំងឺពីចម្ងាយ
02/03/2023

វេជ្ជបណ្ឌិត Toan “ឆ្អឹង” ជាមួយនឹងបំណងប្រាថ្នានាំមកនូវសុភមង្គលជូនអ្នកជំងឺ

(VOVWORLD) - នៅមន្ទីរពេទ្យ Viet Duc សហការីនិងអ្នកជំងឺតែងតែ ហៅ លោកសាស្ត្រាចារ្យរង បណ្ឌិត គ្រូពេទ្យប្រជាជន Ngo Van Toan ដោយរហស្សនាមថា Toan "ឆ្អឹង"។ លោកគឺជាអ្នកជំនាញមួយរូបក្នុងចំណោមអ្នកជំនាញជួរមុខក្នុងវិស័យសាច់ដុំឆ្អឹងនិងវះកាត់ជួសជុលសន្លាក់នៅវៀត ណាម។ ជាមួយនឹងជំនាញរបស់ខ្លួន លោកវេជ្ជបណ្ឌិត Ngo Van Toan បាននាំមកនូវសុភមង្គលជូនអ្នកជំងឺជាច្រើន ជាពិសេសកុមារក្រីក្រដែលពិការអវយវៈពីកំណើត។ តាមរយៈសកម្មភាពពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃនៃក្លឹប Sala ដែលលោកបានបង្កើតជាង ១២ ឆ្នាំមុន លោកវេជ្ជបណ្ឌិត Toan "ឆ្អឹង" រួមជាមួយកូនសិស្ស និងសហការីបាននាំមកនូវក្ដីសប្បាយរីករាយជូនអ្នកជំងឺកុមារជាច្រើននៅតាមបណ្ដាខេត្តព្រៃភ្នំភាគខាងជើង។

វេជ្ជបណ្ឌិត Toan “ឆ្អឹង” ជាមួយនឹងបំណងប្រាថ្នានាំមកនូវសុភមង្គលជូនអ្នកជំងឺ
23/02/2023

លោកវេជ្ជបណ្ឌិត Cu A Hong ជាមួយនឹងបុព្វហេតុថែទាំសុខភាពជូនប្រជាជន

(VOVWORLD) - អស់រយៈពេលជិត ៤០ ឆ្នាំដែលផ្សាភ្ជាប់នឹងអាជីពការពារនិងថែទាំសុខភាពជូនប្រជាជន លោកវេជ្ជបណ្ឌិត Cu A Hong នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុក Mu Cang Chai ខេត្ត Yen Bai មិនត្រឹមតែលះបង់ដោយអស់ពីចិត្តពីថ្លើមចំពោះការងារវិជ្ជាជីវៈរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងខិតខំប្រឹងប្រែងឃោសនា ដើម្បីរួមចំណែកផ្លាស់ប្តូរការយល់ដឹង ការពារជំងឺរបស់ប្រជាជននៅតំបន់ព្រៃភ្នំនេះទៀតផង។

លោកវេជ្ជបណ្ឌិត Cu A Hong ជាមួយនឹងបុព្វហេតុថែទាំសុខភាពជូនប្រជាជន
16/02/2023

ជួបសំណេះសំណាលជាមួយអ្នកផ្សាយសំឡេងជាភាសាបរទេសម្នាក់ដែល រួមចំណែករីកសាយភាយសារសន្តិភាពពីវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - ក្នុងប្រវត្តិសាស្ត្រជិត ៨០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍរបស់វិទ្យុសំឡេងវៀតណាម (VOV) (១៩៤៥-២០២៣) អ្នកផ្សាយសំឡេងជាច្រើនរបស់វិទ្យុ ត្រូវបានផ្ដល់កិត្តិយសជាច្រើនលើកច្រើនសារ ដើម្បីបញ្ចេញព័ត៌មានអំពីឯកសារសំខាន់ៗរបស់បក្សនិងរដ្ឋ ដ៏មានតម្លៃប្រវត្តិសាស្ត្រ។ ក្នុងនោះ ត្រូវតែនិយាយដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ស្ដីពីការបញ្ចប់សង្គ្រាមនិងបង្កើតសន្តិភាពឡើងវិញនៅប្រទេសវៀតណាម។ ក្នុងវេលាប្រវត្តិសាស្ត្រនោះ អ្នកនិពន្ធ-អ្នកផ្សាយសំឡេង Minh Thu នៃកម្មវិធីផ្សាយសំឡេងជាភាសាបារាំង មានមោទនភាពដែលជាអ្នកផ្សាយសំឡេងម្នាក់ក្នុងចំណោមអ្នកផ្សាយសំឡេងរបស់ VOV ដែលរួមចំណែកជូនដំណឹងទៅកាន់ទស្សនិកជនពិភពលោកអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ជួបសំណេះសំណាលជាមួយអ្នកផ្សាយសំឡេងជាភាសាបរទេសម្នាក់ដែល រួមចំណែករីកសាយភាយសារសន្តិភាពពីវៀតណាមទៅកាន់ពិភពលោក