ព្រឹទ្ធាចារ្យ Briu Po - អ្នកមានកិត្យានុភាពនៅភូមិ Aroh ឃុំ Lang ខេត្ត Quang Nam
(VOVWORLD) - នៅភូមិ Arớh ឃុំ Lăng ស្រុក Tay Giang ខេត្ត Quang Nam ពេលដែលសួរអំពីព្រឹទ្ធាចារ្យ Briu Po នរណាគេក៏ស្គាល់ដែរ។ លោកគឺជាជនជាតិ Co Tu ដំបូងគេ ដែលមានសញ្ញាប័ត្រសាកលវិទ្យាល័យ ជាសិប្បករឆ្នើម និងជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។ ព្រឹទ្ធាចារ្យភូមិ Briu Po ធ្លាប់ត្រូវបានប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជ្រើសតាំងជាថ្នាក់ដឹកនាំមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។










