Do Nhu Diem - វិចិត្រករជក់ចិត្តជាមួយគំនូរឃោសនា Dien Bien Phu
(VOVWORLD) - ចំពោះវិចិត្រករ Do Nhu Diem សញ្ញាសម្គាល់ប្រវត្តិសាស្ត្រជ័យជំនះនៅ Dien Bien Phu ឆ្នាំ ១៩៥៤ គឺជាប្រភពបំផុសគំនិតនិពន្ធដែលគ្មានទីបញ្ចប់។ លោកតែងតែសញ្ជឹងគិតចំពោះសំណួរជាច្រើនថា៖ តើធ្វើយ៉ាងដូចម្ដេច ដើម្បីសញ្ញាសម្គាល់នេះបំភ្លឺដល់មនុស្សឲ្យបានច្រើនជំនាន់? តើធ្វើយ៉ាងដូចម្ដេចដើម្បីគំរូវីវភាពក្នុងការតស៊ូប្រយុទ្ធទាំងនេះនៅស្ថិតស្ថេរជាមួយពេលវេលាជានិច្ច ហើយរំឭកដល់យុវជនវ័យក្មេងអំពីសេចក្ដីស្នេហាជាតិ និងមោទនភាពជាតិ? ប្រការទាំងនេះត្រូវបានវិចិត្រករផ្តាំផ្ញើទៅក្នុងស្មាដៃគំនូរឃោសនាក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។










