មនុស្សវៀតណាម

06/03/2025

អតីតយុទ្ធជន Nguyen Hong Phong៖ ពិការប៉ុន្តែមិនខ្វិន

(VOVWORLD) - អតីតយុទ្ធជន Nguyen Hong Phong នៅភូមិ Phu Yen ឃុំ Phuc Lam ស្រុក My Duc ទីក្រុងហាណូយ គឺជាអតីតយុទ្ធជនពិការគំរូមួយរូប ធ្វើសេដ្ឋកិច្ចពូកែក្នុងមូលដ្ឋាន។ នៅពេលវិលត្រឡប់មកពីសមរភូមិវិញ ថ្វីត្បិតតែមានរបួសស្នាមក្នុងសង្គ្រាមក៏ដោយ ក៏ យុទ្ធជនពិការ Nguyen Hong Phong តែងតែព្យាយាមពុះពាររាល់ការលំបាក ធ្វើសេដ្ឋកិច្ចពូកែ ដោយហេតុនេះ លោកមិនត្រឹមតែធានាដល់ជីវភាពរស់នៅរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបានជួយដល់ជនពិការជាច្រើននាក់ទៀតដែលមានស្ថានភាពលំបាក ឈានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

អតីតយុទ្ធជន Nguyen Hong Phong៖ ពិការប៉ុន្តែមិនខ្វិន
27/02/2025

វេជ្ជបណ្ឌិតយោធា Huynh Huu Nguyen “អ្នកសង្គ្រោះ” របស់អ្នកជំងឺរាប់ពាន់នាក់រងជំងឺភ្នែកឡើងបាយ

(VOVWORLD) - វេសេនីយ៍ត្រី វេជ្ជបណ្ឌិតឯកទេសកម្រិត ២ Huynh Huu Nguyen ជាប្រធានផ្នែកវះកាត់ឯកទេសជំងឺទូទៅ នៃមន្ទីរពេទ្យយោធាលេខ ១២០ នាយកដ្ឋានភស្តុភារនៃយោធភូមិភាគទី៩ នៅទីក្រុង My Tho ខេត្ត Tien Giang។ លោកមានភាពល្បីល្បាញសម្រាប់បច្ចេកទេសវះកាត់ភ្នែក នាំមកពន្លឺជូនដល់អ្នកជំងឺជាង ២.៥០០ នាក់ដែលមានជំងឺភ្នែកឡើងបាយ។

វេជ្ជបណ្ឌិតយោធា Huynh Huu Nguyen   “អ្នកសង្គ្រោះ” របស់អ្នកជំងឺរាប់ពាន់នាក់រងជំងឺភ្នែកឡើងបាយ
20/02/2025

វេជ្ជបណ្ឌិតប៊ុយ ង៉ុកឡាន - អ្នកដែលនាំមកនូវ “អព្ភូតហេតុ” ដល់កុមារដែលមានជំងឺមហារីក

(VOVWORLD) - មនុស្សសាមញ្ញ រួសរាយរាក់ទាក់ មានចំណង់ចំណូលចិត្តជាមួយវិជ្ជាជីវៈ និងតែង តែចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តចំពោះអ្នកជំងឺ ជាការកត់សម្គាល់របស់សហការី គ្រួសារអ្នកជំងឺ និងអ្នកជំងឺជាកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងនៅពេលនិយាយអំពីលោកស្រីបណ្ឌិត ប៊ុយ ង៉ុក ឡាន វេជ្ជបណ្ឌិតជាន់ខ្ពស់ នាយិការមជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យកុមារមជ្ឈិម។ លោកស្រីគឺជាវេជ្ជបណ្ឌិតឈានមុខគេម្នាក់ ក្នុងវិស័យមហារីកកុមារក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ។

វេជ្ជបណ្ឌិតប៊ុយ ង៉ុកឡាន - អ្នកដែលនាំមកនូវ “អព្ភូតហេតុ” ដល់កុមារដែលមានជំងឺមហារីក
13/02/2025

អ្នកស្រី Tan My Xuan រួមចំណែកថែរក្សាវប្បធម៌ជនជាតិ Dao តាមរយៈសិប្បកម្មប៉ាក់និងដេរ

(VOVWORLD) - ខណៈពេលដែលរក្សាបាននូវសិប្បកម្មប៉ាក់ដេរសំលៀកបំពាក់ប្រពៃណីផង អ្នកស្រី Tan My Xuan ជាជនជាតិ Dao នៅស្រុកភ្នំ Sin Ho ខេត្ត Lai Chau បានផ្លាស់ប្តូរយ៉ាងក្លាហាននិងច្នៃប្រឌិតនូវសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួនផង។ សំលៀកបំពាក់ជនជាតិដែលអ្នកស្រីបានច្នៃប្រឌិត មិនត្រឹមតែទទួលបានការនិយមចូលចិត្តពីប្រជាជន ជនជាតិ Dao ទាំងជិតនិងឆ្ងាយប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារសម្រាប់ស្ត្រីក្នុងមូលដ្ឋានទៀតផង។

អ្នកស្រី Tan My Xuan រួមចំណែកថែរក្សាវប្បធម៌ជនជាតិ Dao តាមរយៈសិប្បកម្មប៉ាក់និងដេរ
06/02/2025

លោកគ្រូជនជាតិតៃបណ្តុះសេចក្តីប្រាថ្នារួចផុតពីភាពក្រីក្រជាមួយនឹងសាខាបក្សភូមិជនជាតិម៉ុង

(VOVWORLD) - ស្ម័គ្រចិត្ត "ឡើងច្បាមជាប់ភូមិ" ជួយកុមារៗនៅភូមិជនជាតិម៉ុង (Mong) ឲ្យចេះអាននិងចេះសរសេរអក្សរ ចេះបូក និងដកលេខ ... លោកគ្រូ Ha Lo Tuan ក៏ត្រូវបានប្រជាជន ស្រលាញ់រាប់អាននិងត្រូវបានបក្ខជននៅភូមិ Khuoi Hau ឃុំ Mai Long ស្រុក Nguyen Binh ខេត្ត Cao Bang ជឿជាក់ជ្រើសតាំងជាលេខាសាខាបក្ស។ ដោយមិនធ្វើឲ្យអ្នកភូមិខកចិត្តនោះទេ លោកគ្រូ Ha Lo Tuan បានពអ្រីកតួនាទីជាបក្ខជនម្នាក់ រួមដំណើរជាមួយប្រជាជនជំនះពុះ ពាររាល់ការលំបាកដើម្បីរួចផុតពីភាពក្រីក្រ។

លោកគ្រូជនជាតិតៃបណ្តុះសេចក្តីប្រាថ្នារួចផុតពីភាពក្រីក្រជាមួយនឹងសាខាបក្សភូមិជនជាតិម៉ុង
30/01/2025

និទាឃរដូវនៅលើការដ្ឋានសំណង់

(VOVWORLD) - បរិយាកាសនិទាឃរដូវថ្មីកំពុងគ្រប់ដណ្ដប់ពាសពេញប្រទេសវៀតណាម។ នៅតាមការដ្ឋានសំណង់ធំៗ គម្រោងសំខាន់ៗថ្នាក់ជាតិ កម្មករនៅតែខិតខំប្រឹប្រែងដើម្បីបង្ហើយសំណងតាមកាលកំណត់។ បើទោះបីមិនអាចអំណរបុណ្យតេតជាមួយក្រុមគ្រួសារនិងញាតិមិត្តក៏ដោយ ក៏កម្មករ និយោជិតម្នាក់ៗនៅតែខ្នះខ្នែងធ្វើពលកម្ម ដោយមានមោទនភាពក្នុងការរួមចំណែកកសាងប្រទេសជាតិ។

និទាឃរដូវនៅលើការដ្ឋានសំណង់
23/01/2025

អ្នកដែលលើកតម្កើងផលិតផលសិប្បកម្មប្រពៃណីរបស់ជនជាតិ Dao នៅខេត្ត Bac Kan

(VOVWORLD) - អ្នកស្រី Ly Thi Quyen ជាជនជាតិ Dao នៅខេត្ត Bac Kan ជាអ្នកដែលបានប្រែក្លាយផលិតផលសិប្បកម្មប្រពៃណីទៅជាទំនិញសេដ្ឋកិច្ចមានតម្លៃខ្ពស់។ អ្នកស្រីបានបង្កើត សហករណ៍ Thien An បង្កើតការងារសម្រាប់ស្ត្រីច្រើននាក់ក្នុងមូលដ្ឋាន និងរួមចំណែកផ្សព្វផ្សាយសម្រស់វប្បធម៌របស់ជនជាតិ Dao ដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។

អ្នកដែលលើកតម្កើងផលិតផលសិប្បកម្មប្រពៃណីរបស់ជនជាតិ Dao នៅខេត្ត Bac Kan
16/01/2025

រឿងសេដ្ឋីកសិករនៅតំបន់ដីដូងជាមួយគំរូថែទាំចំការ “ស្អាត”

(VOVWORLD) - ក្នុងនាមជាកសិករពូកែម្នាក់ លោក Nguyen Van Bay នៅឃុំ Luong Hoa ស្រុក Giong Trom ខេត្ត Ben Tre តែងតែជាអ្នកត្រួសត្រាយក្នុងការអនុវត្តបច្ចេកទេសជឿនលឿនក្នុងផលិតកម្ម។ លោកគឺជាម្ចាស់ចំការមានផ្ទៃដីធំមួយ ហើយបានដាំដើមរុក្ខជាតិជាច្រើនប្រភេទ ជាមួយនឹងគំរូផលិតកម្មសរីរាង្គ ដើម្បីផលិតចេញផលិតផលស្អាត។

រឿងសេដ្ឋីកសិករនៅតំបន់ដីដូងជាមួយគំរូថែទាំចំការ “ស្អាត”
09/01/2025

អ្នកថតរូប Nguyen Linh Vinh Quoc មានទឹកចិត្តចំពោះតំបន់ Tay Nguyen

(VOVWORLD) - ទោះបីជាលោកមិនបានសិក្សានៅសាលាថតរូបអាជីពណាមួយក៏ដោយ ក៏ Nguyen Linh Vinh Quoc គឺជាវិចិត្រករថតរូបដែលមានទេពកោសល្យ។ លោកបានឈ្នះពានរង្វាន់ថតរូបជាច្រើន ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ស្នាដៃដែលលោក Nguyen Linh Vinh Quoc រចនាឡើង ភាគច្រើនផ្តោតលើប្រធានបទចំនួនពីរគឺ វប្បធម៌និងបរិស្ថាននៅតំបន់ Tay Nguyen (តំបន់ខ្ពង់រាបភាគកណ្តាលនៃវៀតណាម)។

អ្នកថតរូប Nguyen Linh Vinh Quoc មានទឹកចិត្តចំពោះតំបន់ Tay Nguyen
02/01/2025

មេភូមិម្នាក់នៅខេត្តកា មៅ លះបង់អស់ពីចិត្តដើម្បីគ្រួសារក្រីក្រជនជាតិភាគតិច

(VOVWORLD) - ជាច្រើនឆ្នាំមកហើយ ប្រជាជននៅភូមិ Cai Moi ឃុំ Dat Mui ស្រុក Ngoc Hien ខេត្ត Ca Mau តែងតែមើលឃើញរូបមេភូមិ Bay Hien (ឈ្មោះស្និទ្ធស្នាលរបស់លោក Nguyen Van Hien) ដែលជាមនុស្សម្នាក់ប្រកបដោយភាពស្វាហាប់ រួសរាយរាក់ទាក់និងមានទំនួលខុសត្រូវក្នុងការជួយប្រជាជនអភិវឌ្ឍន៍ផលិតកម្ម កែ លម្អរ ជីវភាពរស់នៅប្រចាំថ្ងៃ។ អស់រយៈពេលជាង ១៤ឆ្នាំ ក្នុងនាមជាមេភូមិមួយរូប លោក Bay Hien តែងតែចំណាយអស់ពីចិត្តពីថ្លើមដើម្បីបម្រើប្រជាជន។

មេភូមិម្នាក់នៅខេត្តកា មៅ លះបង់អស់ពីចិត្តដើម្បីគ្រួសារក្រីក្រជនជាតិភាគតិច