ជនវៀតណាមប្រើប្រាជ្ញាវៀតណាមដើម្បីនាំវៀតណាមទៅកាន់ពិភពលោក
(VOVWORLD) - សម្រាប់ជនវៀតណាមជំនាន់ទី ២ និងទី ៣ ដែលបានកើតនិងធំដឹងក្ដីនៅបរទេស គោលគំនិតអំពីវៀតណាមមិនទាន់ត្រូវបានកំណត់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែបទពិសោធន៍បន្ទាប់ពីដំណើរវិលត្រឡប់មកស្រុកកំណើតវិញ បានធ្វើឲ្យមនុស្សជាច្រើនសម្រេចចិត្តស្នាក់នៅប្រទេសវៀតណាម ដើម្បីចាប់ផ្តើមអាជីវកម្ម ឬខិតខំប្រឹងប្រែងតភ្ជាប់វៀតណាមជាមួយប្រទេសនានាជុំវិញពិភពលោក។ ៧៨ ឆ្នាំក្រោយពីរដ្ឋវៀតណាមដាក់ឈ្មោះខ្លួនលើផែនទីពិភពលោក (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥) អាណិកជនវៀតណាមវ័យក្មេងកាន់តែច្រើន មានសេចក្ដីប្រាថ្នាចង់លះបង់និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍប្រទេសជាតិ និងប្រជាជាតិវៀតណាម នៅក្នុងលំហូរទូទៅនៃមនុស្សជាតិ។










