លោក Le Ngoc Hoa បក្ខជនម្នាក់តែងតែបម្រើប្រជាជនអស់ពីចិត្តពីថ្លើម
(VOVWORLD) - បម្រើប្រជាជនអស់ពីចិត្តពីថ្លើម និងតែងតែដាក់ផលប្រ យោជន៍របស់ប្រជាជនជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន នោះជាគំរូឆ្នើមរបស់លោក Le Ngoc Hoa លេខាគណៈកម្មាធិការបក្សឃុំ Tan My Chanh ទីក្រុង My Tho ខេត្ត Tien Giang។ អស់រយៈពេលជាង ៣០ ឆ្នាំ ដែលបំពេញការងារនៅមូលដ្ឋាន លោក Le Ngoc Hoa បានចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពក្នុងការកសាងជនបទអោយកាន់តែប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃ។







