គួរឲ្យមោទនៈដែលមានជនជាតិវៀតណាមដំបូងកាន់ដំណែងក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ
(VOVWORLD) - បន្ទាប់ពីត្រូវបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិអង្គការសហប្រជាជាតិ (ILC) អាណត្តិ ២០១៧-២០២១ មក នៅខែមិថុនាឆ្នាំ ២០១៨ បណ្ឌិត Nguyen Hong Thao បានបន្តជាប់ឆ្នោតជាអនុប្រធានទី២ នៃគណៈកម្មាធិការនេះ។ ប្រការនេះគឺជាកិត្តិយសផងនិងមោទនភាពផង មិនត្រឹមតែសំរាប់បុគ្គលលោក Nguyen Hong Thao ប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជាក់អះអាងនូវកេរ្តិ៍ឈ្មោះរបស់វៀតណាមនៅក្នុងបណ្តាអង្គការពហុភាគីទូទាំងសកលលោកផងដែរ។










