ស្រុកស្រែ

10/12/2021

បំភ្លឺជំនឿជាក់ពីថ្នាក់លុបបំបាត់អក្ខរកម្មរបស់ជនរួមជាតិ Mong នៅខេត្ត Son La

(VOVWORLD) - អនុតំបន់ Pa Khen ទីរួមស្រុកសិដ្ឋាន Moc Chau ស្រុក Moc Chau ខេត្ត Son La មានក្រុមគ្រួសារជាង ៥០០ គ្រួ ដែលប្រមូលផ្ដុំរស់នៅទីនេះ ហើយភាគច្រើនជាជនជាតិ Mong។ នៅទីនេះ មានថ្នាក់រៀនលុបបំបាត់អក្ខរកម្មដ៏ពិសេស សម្រាប់សិក្ខាកាមជនជាតិ Mong ដែលមានវ័យអាយុខុសៗគ្នា។

បំភ្លឺជំនឿជាក់ពីថ្នាក់លុបបំបាត់អក្ខរកម្មរបស់ជនរួមជាតិ Mong នៅខេត្ត Son La
03/12/2021

អញ្ជើញ​ទស្សនាភូមិកុលាលភាជន៍បុរាណ Vinh Hong នៅ ខេត្ត Quang Ninh

(VOVWORLD) - ភូមិកុលាលភាជន៍ Vinh Hong នៅសង្កាត់ Vinh Hong ទីរួមស្រុក Dong Trieu ខេត្ត Quang Ninh គឺជាភូមិកុលាលភាជន៍បុរាណតែមួយគត់នៅតំបន់ "ដីរ៉ែ"។ ទីកន្លែងនេះមិនត្រឹមតែបានផលិតចេញផលិតផលកុលាលភាជន៍ដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការងារធ្វើសម្រាប់ក្រុមគ្រួសាររាប់រយគ្រួនៅមូលដ្ឋានទៀតផង។

អញ្ជើញ​ទស្សនាភូមិកុលាលភាជន៍បុរាណ Vinh Hong នៅ ខេត្ត Quang Ninh
26/11/2021

ទីក្រុងហាណូយកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មឆ្លាតវៃ

(VOVWORLD) - ការអភិវឌ្ឍវិស័យកសិកម្មឆ្លាតវៃគឺជានិន្នាការដ៏ត្រឹមត្រូវនៅលើពិភពលោក។ នៅវៀតណាមវិញ កសិកម្មឆ្លាតវៃត្រូវបានកកើតឡើងក្នុងរយៈពេល ១០ ឆ្នាំ ថ្មីៗនេះ។ បើប្រៀបធៀបនឹងខេត្ត ក្រុងនានានៅទូទាំងប្រទេស ទីក្រុងហាណូយតែងតែឈានមុខគេក្នុងការកសាង និងអភិវឌ្ឍន៍កសិកម្មឆ្លាតវៃផងដែរ។

ទីក្រុងហាណូយកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មឆ្លាតវៃ
19/11/2021

មនោសញ្ចេតនាចែករំលែកគ្នាទៅវិញទៅមករបស់ប្រជាកសិករទីក្រុងហាណូយក្នុងបរិបទនៃជំងឺរាតត្បាត

(VOVWORLD) - ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ សហគមន៍ទាំងមូលកាន់តែស្រឡាញ់រាប់អានគ្នា និងទំនូលខុសត្រូវ រួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ នារយៈពេលកន្លងទៅ សមគមន៍កសិករទីក្រុងហាណូយបានកៀរគរប្រភពធនធានទាំងអស់ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ យ៉ាងទាន់ពេលវេលាផងដែរ។

មនោសញ្ចេតនាចែករំលែកគ្នាទៅវិញទៅមករបស់ប្រជាកសិករទីក្រុងហាណូយក្នុងបរិបទនៃជំងឺរាតត្បាត
12/11/2021

ខេត្ត Son La កសាងពាណិជ្ជសញ្ញាផ្លែមៀន Mat Rong (ភ្នែកនាគ)

(VOVWORLD) - ដោយសារងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ នោះ ការជួញដូរ និងការនាំចេញកសិផលកាន់តែជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ បណ្ដាសហគ្រាសនៅខេត្ត Son La កំពុងជំរុញខ្លាំងការកែច្នៃ និងធ្វើពិពិធកម្មផលិតផល ជាពិសេសគឺទម្រង់កែច្នៃយ៉ាងស៊ីជម្រៅ រក្សាបានយូរ សំដៅកាត់បន្ថយសម្ពាធបញ្ចេញលក់ផ្លែស្រស់ៗ និងលើកកម្ពស់តម្លៃផលិតផល ដើម្បីទាក់ទាញទីផ្សារបរទេសជាច្រើន ក្នុងនោះមានផលិតផលផ្លែមៀនឈ្មោះ Mat Rong (ភ្នែកនាគ) ផងដែរ។

ខេត្ត Son La កសាងពាណិជ្ជសញ្ញាផ្លែមៀន Mat Rong (ភ្នែកនាគ)
05/11/2021

បងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រ អាំស្រ័យលើការផ្ទេរប្ដូរចំ​រចនាសម្ព័ន្ធ​​ដាំណាំដាំដុះ

(VOVWORLD) - សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុក Lak ខេត្ត Dak Lak ស្តីពីការអនុវត្តការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វចិញ្ចឹម ដំណាក់កាលឆ្នាំ ២០២១-២០២៥ បន្ទាប់ពីបានអនុវត្តន៍ជិតមួយឆ្នាំមក បានបង្កើតកម្លាំងរីកសាយភាយយ៉ាងទូលំទូលាយ បើកចេញទិសដៅ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពជូនបងប្អូនជនជាតិភាគតិចនៅតំបន់លំបាក់ពិសេសនេះ។

បងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រ អាំស្រ័យលើការផ្ទេរប្ដូរចំ​រចនាសម្ព័ន្ធ​​ដាំណាំដាំដុះ
29/10/2021

ខេត្ត Hau Giang ឈានចូលរដូវចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើង

(VOVWORLD) - នាប៉ុន្មានឆ្នាំថ្មីៗនេះ នៅស្រុក Phung Hiep ខេត្ត Hau Giang ក្រៅពីការដាំដុះដំណាំស្រូវនោះ ប្រជាកសិករក៏បានចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើងទៀតផង។ គំរូនេះមិនត្រឹមតែបាននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកកែលម្អផ្ទៃដីសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំងទៀតផង។ នៅពេល ទឹកជំនន់បានមកដល់ ហើយប្រជាកសិករនៅទីនេះបានចាប់ផ្ដើមប្រលែងត្រីចូលវាលប្រលែងផងដែរ។

ខេត្ត Hau Giang ឈានចូលរដូវចិញ្ចឹមត្រីនៅវាលស្រែក្នុងរដូវទឹកឡើង
25/10/2021

ស្រុក Van Lam អភិវឌ្ឍន៍សេដ្ឋកិច្ចពីរបរប្រពៃណី

(VOVWORLD) - ថ្វីត្បិតតែជាស្រុកឧស្សាហកម្មដ៏សំខាន់នៃខេត្ត Hung Yen ក៏ដោយ ប៉ុន្តែទឹកដីស្រុក Van Lam នៅតែរក្សាបានលក្ខណៈស្រស់ស្អាតពីបុរមបុរាណនៃស្រុកស្រែវៀតណាម ជាមួយរូបភាពដើមពោធិ៍ មាត់ទឹក និងទីធ្លាសាលាភូមិ រួមទាំងភូមិរបរប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជន។ អញ្ជើញមកដល់ស្រុក Van Lam លោកអ្នកនាងនឹងបានឃើញថាមូលដ្ឋាននេះកំពុងប្រែប្រួលយ៉ាងខ្លាំងក្លា មុខមាត់ភូមិរបរប្រពៃណីមានការផ្លាស់ប្ដូរថ្មីជាច្រើន ដោយរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់មូលដ្ឋានផងដែរ។

ស្រុក Van Lam  អភិវឌ្ឍន៍សេដ្ឋកិច្ចពីរបរប្រពៃណី
22/10/2021

ជួយទំនុកបម្រុងសិស្សានុសិស្សទៅសាលានៅឃុំ Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum

(VOVWORLD) - ក្នុងឆ្នាំសិក្សាថ្មីនេះ ខេត្ត Kon Tum មានសិស្សានុសិស្សជនជាតិភាគតិចជាង ៩២ ០០០ នាក់។ នៅតាមតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្ត ដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារជួបការលំបាកនោះ កុមារា កមារីជាច្រើនគ្មានសៀវភៅ សម្លៀកបំពាក់ និងសម្ភារៈសិក្សានៅពេលទៅសាលារៀនឡើយ។

ជួយទំនុកបម្រុងសិស្សានុសិស្សទៅសាលានៅឃុំ Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum
22/10/2021

ខេត្ត Hung Yen ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ

(VOVWORLD) - ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ខេត្ត Hung Yen បានផ្តោតសំខាន់លើការដឹកនាំក្នុងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ បង្កើតជំហានអភិវឌ្ឍន៍លោតផ្លោះ លើកកម្ពស់ផលិតភាព គុណភាព បង្កើតតម្លៃបន្ថែមចំពោះកសិផលជាច្រើនប្រភេទ; កសិផល ដោយទាក់ទងជាមួយគំរូផលិតកម្មទំនើបប្រកបដោយប្រសិទ្ធភាពជាជំហានៗ ព្រមទាំងរួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អរជីវភាពរស់នៅជូនប្រជាជន។ ក្នុងអាណត្តិ ២០២១-២០២៥ ខេត្តបានបន្តពង្រីកគោលការណ៍នេះ សំដៅជំរុញផលិតកម្មកសិកម្ម ដោយនាំមកនូវភាពសម្បូរ ធូធារជូនប្រជាជនផងដែរ។

ខេត្ត Hung Yen ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ