ទីលាន Ba Dinh - កន្លែងទាក់ទាញចំណាប់អារម្មណ៍និងពោរពេញទៅដោយមោទនភាពជាតិ
(VOVWORLD) - ចាប់តាំងពីរដូវស្លឹកឈើជ្រុះនៃបដិវត្តខែសីហា នាឆ្នាំ ១៩៤៥ មក ទីលាន Ba Dinh បានក្លាយជាទីកន្លែងជិតស្និទ្ធនិងពិសិដ្ឋសម្រាប់ប្រជាជនទីក្រុងហាណូយនិងប្រជាជនទូទាំងប្រទេស។ នេះជាទីលានធំជាងគេក្នុងប្រទេស វៀតណាម ដែលមានទីតាំងស្ថិតនៅលើវិថី Hung Vuong ខ័ណ្ឌ Ba Dinh ហើយនេះក៏ជាកន្លែងមានវិមានតម្កល់សពលោកប្រធានហូជីមីញផងដែរ។ ទីលាន Ba Dinh មានទីតាំងស្ថិតនៅក្នុងតំបន់បេតិកភ័ណ្ឌប្រវត្តិសាស្ត្រ-វប្បធម៌ Ba Dinh និងបានក្លាយជាសាក្សីរួមដំណើរជាមួយពេលវេលា ដើម្បីចារឹកនិងរក្សាទុកស្លាក ស្នាមនៃប្រវត្តិសាស្រ្ត។ កន្លែងនេះក៏ជាបេះដូងនៃរដ្ឋធានី និងជាមោទនភាពរបស់ប្រជាជនរដ្ឋធានីនិយាយដោយឡែកនិងប្រជាជនវៀតណាមទាំងមូលនិយាយរួម។










