បង្គោលព្រំដែនរួមវៀតណាម-កម្ពុជា-ឡាវ៖ និមិត្តរូបនៃជំនឿទុកចិត្ត សាមគ្គី ភាពក្នុងការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាព
(VOVWORLD) - នៅខេត្ត Kon Tum តំបន់ខ្ពង់រាបភាគកណ្ដាលវៀត ណាម នៅលើខ្សែ ព្រំដែនចំនួន២៩២គីឡូម៉ែត្រជាប់ជាមួយកម្ពុជានិងឡាវនោះ មានទីតាំងដ៏ ពិសេសមួយដែល “សូម្បីតែមាន់រងារនៅប្រទេសទាំងបីសុទ្ធតែលឺបានដែរ”។ នៅទីនេះ កាលពីឆ្នាំ២០០៧ អាស្រ័យដោយមានស្មារតីសហប្រតិបតិ្តការរបស់រដ្ឋា ភិបាលនិងប្រជាជននៃប្រទេសទាំងបី វៀតណាម កម្ពុជានិងឡាវ ក្នុងការ ដោះស្រាយបញ្ហាពាក់ព័ន្ធដល់ព្រំដែន ដែនដីនោះ បង្គោលព្រំដែនត្រីភាគី មួយត្រូវបានកសាងឡើង។ នេះជានិមិត្តរូបនៃជំនឿទុកចិត្ត សាមគ្គីភាពក្នុង ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ។










