ការរកឃើញវៀតណាម

30/01/2019

អញ្ជើញមកទស្សនាភូមិចម្លាក់ឈើ Dong Giao

(VOVWORLD) - ផលិតផលធ្វើពីឈើជានិច្ចកាលផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ ប្រជាជនវៀតណាម។ ដោយហេតុនេះ នៅវៀតណាមមានភូមិប្រកបរបរឆ្លាក់ឈើ ដោយដៃដ៏ល្បីល្បាញជាច្រើន ដោយមានផលិតផលពិសេសដោយឡែកនៃតំបន់ នីមួយៗ។ ក្នុងនាទីរកឃើញវៀត ណាមថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងមក ទស្សនាភូមិចម្លាក់ឈើ Dong Giao នៃខេត្ត Hai Duong។

អញ្ជើញមកទស្សនាភូមិចម្លាក់ឈើ Dong Giao
24/01/2019

សាលាភូមិ Thuong Cung - កេរ្តិ៍ដំណែលថ្នាក់ជាតិ

(VOVWORLD) - សាលាភូមិ Thuong Cung ជាសាលាភូមិមួយក្នុងចំណោមសាលាភូមិ បុរាណតិចតួចបំផុតដែលនៅតែសេសសល់រហូតដល់សព្វថ្ងៃនេះ។ សាលាភូមិ Thuong Cung ស្ថិតនៅភូមិ Thuong Cung ឃុំ Tien Phong ស្រុក Thuong Tin រដ្ឋធានីហាណូយ។ សាលាភូមិនេះត្រូវបានកសាងឡើងមុននេះប្រមាណ៤០០ឆ្នាំ ដែលបង្កប់នូវតម្លៃវប្បធម៌ប្រវត្តិសាស្ត្រជាច្រើន ហើយត្រូវបានក្រសួងវប្បធម៌វៀត ណាមទទួលស្គាល់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិកាលពីថ្ងៃទី៣ ខែសីហាឆ្នាំ១៩៩១។

សាលាភូមិ Thuong Cung - កេរ្តិ៍ដំណែលថ្នាក់ជាតិ
16/01/2019

ទួរទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri

(VOVWORLD) - បណ្ដាគោលដៅទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri មានភាពល្បី ល្បាញតាំងពីយូរយាណាស់មកហើយ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចំនួនរាប់លាននាក់បានមកទស្សនាខេត្ត Quang Tri តាមរយៈទួរ ទេសចរណ៍អនុស្សាវរីយ៍ដើម្បីស្វែងយល់អំពីប្រពៃណីប្រវត្តិសាស្ត្របដិវត្តន៍ ទស្សនាសមរភូមិចាស់ និងរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលីក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិករបស់ វៀតណាម។

ទួរទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri
09/01/2019

អញ្ជើញទៅរកឃើញបេតិកភ័ណ្ឌវប្បធម៌នានានៅទីក្រុងដាណាំង

(VOVWORLD) - ទីក្រុងដាណាំងមានបេតិកភ័ណ្ឌវប្បធម៌រូបីយ៍និងអរូបីយ៍ជាច្រើនណាស់។ នេះជាប្រភពធនធានដែលបង្កើតឡើងគ្រឹះស្ថានសម្រាប់ការអភិវឌ្ឍវិស័យទេស ចរណ៍ដោយចីរភាព។

អញ្ជើញទៅរកឃើញបេតិកភ័ណ្ឌវប្បធម៌នានានៅទីក្រុងដាណាំង
02/01/2019

វិហារ Khuc Thua Du - កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៃខេត្ត Hai Duong

(VOVWORLD) - វីរៈបុរសជាតិKhuc Thua Du នៅភូមិ Cuc Bo ឃុំ Kien Quoc ជារមណីយដ្ឋានដ៏ស្អាតមួយនៃខេត្ត Hai Duong។ តំបន់កេរ្តិ៍ដំណែលវិហារ Khuc Thua Du ត្រូវបានរដ្ឋទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ដោយ សារតែនៅទីនេះជាសំណង់មួយដែលមានអត្ថន័យខាងប្រវត្តិសាស្ត្រ វប្បធម៌ ព្រម ទាំងជានិមិត្តរូបនៃប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀតណាម ផងដែរ។

វិហារ Khuc Thua Du - កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៃខេត្ត Hai Duong
19/12/2018

បឹង Tay (បឹងខាងលិច) - រមណីយដ្ឋានគួរអោយចាប់អារម្មណ៍នៅរដ្ឋធានី ហាណូយ

(VOVWORLD) - នៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម មានបឹងបួរទាំងធំទាំង តូចរាប់សិបកន្លែង។ ក្នុងនោះ បឹង Tay (បឹងខាងលិច) ជាបឹងទឹកសាបធំបំផុត ដោយមានទំហំឡើងដល់ទៅរាប់រយហិកតា ហើយផ្លូវជុំវិញបឹងមានប្រវែង ប្រមាណ២០គីឡូម៉ែត្រ។ បឹងTay មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍គួរ អោយចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កប់តម្លៃវប្បធម៌ដ៏វិសេស វិសាលជាច្រើនទៀតផង។

បឹង Tay (បឹងខាងលិច) - រមណីយដ្ឋានគួរអោយចាប់អារម្មណ៍នៅរដ្ឋធានី ហាណូយ
12/12/2018

អញ្ជើញទៅទស្សនាសួនឧទ្យានកុក Bang Lang នៅទីក្រុង Can Tho

(VOVWORLD) - ទីក្រុង Can Tho - មជ្ឈមណ្ឌលនៃតំបន់ដីសណ្ដទន្លេ Cuu Long ហើយក៏ជាទីកន្លែង ដ៏ល្បីឈ្មោះដោយសារនៅទីនេះមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជាមួយវាល ស្រូវខៀវស្រងាត់ដែលលាតសន្ធឹងរហូតដល់ជើងមេឃនិងសួនឧទ្យានដំណាំហូបផ្លែរីកលូតលាស់យ៉ាងត្រសុំត្រសាយផងដែរ។ ទេសភាពធម្មជាតិនៅទីនេះកាន់តែស្អាតនិង សុខសាន្តត្រាណ ថែមទៀត នាពេលលោកអ្នកបានគយគន់ទស្សនីយភាពហ្វូង កុកហោះ ហើរពេញផ្ទៃមេឃនៅសួនឧទ្យានកុក Bang Lang ដែលជាសួនឧទ្យានបក្សីដ៏ វិសេសវិសាលបំផុតនៅតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀត ណាម។

អញ្ជើញទៅទស្សនាសួនឧទ្យានកុក Bang Lang នៅទីក្រុង Can Tho
05/12/2018

ឧទ្យានភូគព្ភសាស្ត្រសកលនៅខេត្ត Cao Bang

(VOVWORLD) - នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខេត្ត Cao Bang ភាគខាងជើងវៀត ណាម បានរៀបចំពិធីដ៏មហាឡារឹកទទួលកិត្តិនាមជា ឧទ្យានភូគព្ភសាស្ត្រសកល ដែលអង្គការ UNESCO ប្រគល់ជូន។ ដោយកិត្តិនាមនេះ ឧទ្យានភូគព្ភសាស្ត្រសកល ទឹកដី Cao Bang (Non Nuoc Cao Bang) បានក្លាយទៅជាឧទ្យានភូគព្ភសាស្ត្រសកល ទី២នៅប្រទេស វៀតណាម ក្រោយពីឧទ្យានភូគព្ភសាស្ត្រសកលខ្ពង់រាបថ្ម Dong Van (ដុង វ៉ាន់) នៅខេត្ត Ha Giang។

ឧទ្យានភូគព្ភសាស្ត្រសកលនៅខេត្ត Cao Bang
28/11/2018

កោះកុក Chi Lang Nam - ទីកន្លែងទេសចរណ៍គួរអោយទាក់ទាញនៅវៀតណាម

(VOVWORLD) - កោះកុក Chi Lang Nam ស្ថិតនៅឃុំ Chi Lang Nam ស្រុក Thanh Mien ខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម។ នៅកោះនេះ ជារៀងរាល់ ពេលថ្ងៃរះនិងថ្ងៃលិច មាន សត្វកុកនិងក្រសាររាប់ម៉ឺនក្បាលហោះហើរពេញផ្ទៃមេឃ ដែលបង្កើតឡើងទស្សនីយភាពធម្មជាតិមានតែមួយគត់ដែលគ្មានទីណាក៏មាន ឡើយ។ អាស្រ័យដោយជាជម្រករួមនៃសត្វបក្សីជាច្រើនប្រភេទ ព្រមទាំងមាន បរិយាកាសរហោស្ថាន ផងនោះបានជា កោះកុក Chi Lang Nam កំពុងក្លាយ ទៅជាទីកន្លែងទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវទេសចរយ៉ាងច្រើនកុះ ករ។

កោះកុក Chi Lang Nam - ទីកន្លែងទេសចរណ៍គួរអោយទាក់ទាញនៅវៀតណាម
21/11/2018

អញ្ជើញទៅទស្សនាវត្ត Doi (សត្វប្រចៀវ) នៅខេត្ត Soc Trang

(VOVWORLD) - វត្ត Doi (សត្វប្រចៀវ) ឬក៏ហៅបានថា វត្ត Ma Toc ឬវត្ត មហាទុប ជា សំណង់ស្ថាបត្យកម្មលេចធ្លោរមួយក្នុងជីវភាពជំនឿសាសនារបស់ជនជាតិខ្មែរនៅ ទីក្រុង Soc Trang ភាគខាងត្បូងវៀតណាម។ នាពេលមកដល់ទីនេះម្ដងៗ ភ្ញៀវ ទេសចរមិនត្រឹមតែបានគយគន់ទស្សនីយភាពដ៏ស្អាតអស្ចារ្យគួអោយចាប់ អារម្មណ៍នៃវត្តដែលមានអាយុកាលជាង៤០០ឆ្នាំនេះប៉ុណ្ណោះទេ ថែមទាំងបានទស្សនា ហ្វូងប្រចៀវជាច្រើន លើសលុបដែលរស់នៅក្នុងសួនចម្ការវត្តនេះទៀតផង។

អញ្ជើញទៅទស្សនាវត្ត Doi (សត្វប្រចៀវ) នៅខេត្ត Soc Trang