លក្ខណៈវិសេសវិសាលគួរឲ្យចាប់អារម្មណ៍នៃ Festival សមុទ្រ Ba Ria – Vung Tau
(VOVWORLD) - Festival សមុទ្រ Ba Ria – Vung Tau ឆ្នាំ២០១៨ដោយមានប្រធានបទ “Ba Ria – Vung Tau៖ បំណងប្រាថ្នា សេចក្ដីស្នេហានិងសមុទ្រ” ទើបនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា នៅទីក្រុង Vung Tau។ Festival សមុទ្រឆ្នាំ២០១៨នេះ បានអះអាងជាថ្មីម្ដងទៀតនូវពាណិជ្ជសញ្ញាសមុទ្រនិង សក្ដានុភាព ឧត្តមភាពក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ទេសចរណ៍និងសេដ្ឋកិច្ច សមុទ្រនៃខេត្ត Ba Ria – Vung Tau និយាយដោយឡែកនិងខេត្តក្រុងផ្សេងៗក្នុង ប្រទេសដែលមានសក្ដានុភាពខាងសេដ្ឋកិច្ចសមុទ្រនិយាយរួម។









