កសិដ្ឋានចិញ្ចឹមសេះ Ba Van៖ កន្លែងសុខសាន្តនៅលើវាលស្មៅបៃតង
(VOVWORLD) - កសិដ្ឋានសេះ Ba Van គឺជាគោលដៅទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅពេលធ្វើដំណើរកំសាន្តនៅខេត្ត Thai Nguyen ជាខេត្តរួមបញ្ចូលពីខេត្ត Bac Kan និង Thai Nguyen។ ដោយមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីមជ្ឈមណ្ឌលខេត្ត Thai Nguyen នោះ កសិដ្ឋានសេះ Ba Van គឺជាកន្លែងស្រាវជ្រាវ អភិវឌ្ឍន៍និងបង្កាត់ពូជសេះដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម។










