ការរកឃើញវៀតណាម

28/08/2024

ផ្ទះវែងដ៏វិសេសវិសាលនៅតំបន់ តី ង្វៀន

(VOVWORLD) - សម្រាប់បងប្អូនជនជាតិភាគតិចនៅតំបន់ តី ង្វៀន រួមជាមួយនឹងគងឃ្មោះនោះ ផ្ទះរ៉ុង និងផ្ទះវែង ត្រូវបានចាត់ទុកថា ជាវប្បធម៌ ជាប្រភពដើម និងជាដួងព្រលឹងរបស់ពួកគេ។ ផ្ទះវែង គឺជាកន្លែងរស់នៅរបស់គ្រួសារ វង្សត្រកូលនីមួយៗ និងសហគមន៍ទាំងមូល នៅពេលមានពិធីបូជា ឬពិធីបុណ្យទានម្ដងៗ ហើយក៏ជាកន្លែងរក្សាទុកពាងស្រាដ៏ឈ្ងុយឆ្ងាញ់ទៀតផង។

ផ្ទះវែងដ៏វិសេសវិសាលនៅតំបន់ តី ង្វៀន
22/08/2024

តំបន់កេរ្តិ៍ដំណែល Bac Son - មោទនភាពរបស់ប្រជាជនទឹកដី Lang Son

(VOVWORLD) - ការធ្វើកូប្បកម្ម Bac Son នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩៤០ មានអត្ថន័យដ៏ធំធេងចំពោះប្រវត្តិសាស្រ្តនៃប្រជាជាតិវៀតណាម ដែលជានិមិត្តរូបដ៏ភ្លឺស្វាងនៃស្មារតីស្នេហាជាតិ និងឆន្ទៈដ៏មោះមុតរបស់កងទ័ព និងប្រជាជនតំបន់ Bac Son និយាយដោយឡែក ក៏ដូចជាកងទ័ពនិងប្រជាជនវៀតណាមនិយាយរួម។

តំបន់កេរ្តិ៍ដំណែល Bac Son - មោទនភាពរបស់ប្រជាជនទឹកដី Lang Son
15/08/2024

អញ្ជើញមកស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ខេត្ត Cao Bang

(VOVWORLD) - តំបន់កេរ្តិ៍ដំណែល Pac Bo ស្ថិតនៅភូមិ Pac Bo ឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang មានចម្ងាយជាង ៥០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Cao Bang គឺជាចំណុចចាប់ផ្តើម (គីឡូម៉ែត្រលេខសូន្យ) នៃផ្លូវលំហូជីមិញ។ តំបន់កេរ្តិ៍ដំណែល Pac Bo ត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមរៀបថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២។

អញ្ជើញមកស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ខេត្ត Cao Bang
08/08/2024

ស្វែងយល់ពីដំណើរកម្សាន្ត “បេតិកភ័ណ្ឌ Ha Long”

(VOVWORLD) - ដំណើរកម្សាន្តនៅសមុទ្រតែមួយគត់ “ដំណើរបេតិកភ័ណ្ឌ Ha Long” របស់នាវាទេសចរណ៍ Grand Pioneers ចំណុះក្រុមហ៊ុន Viet Thuan ត្រូវបានបង្ហាញមុខនៅខែឧសភា ឆ្នាំ ២០២៤ ហើយបានចាប់ផ្តើមបើកដំណើរការចាប់ពីខែកក្កដា ឆ្នាំ ២០២៤។ នាវា ទេសចរណ៍នេះនាំអ្នកដំណើរទៅទស្សនាគោលដៅទេសចរណ៍ល្បីៗភាគច្រើននៅឈូងសមុទ្រ Ha Long ដែលបច្ចុប្បន្ននេះ គ្មាននាវាទេសចរណ៍ណាដែលមានលក្ខខ័ណ្ឌ គ្រប់គ្រាន់ដើម្បីទទួលបានអាជ្ញាប័ណ្ណនោះទេ។

ស្វែងយល់ពីដំណើរកម្សាន្ត “បេតិកភ័ណ្ឌ Ha Long”
01/08/2024

ពិធីសែនគងឃ្មោះដ៏វិសេសវិសាលរបស់ជនជាតិ K'Ho នៅខេត្ត Lam Dong

(VOVWORLD) - សម្រាប់ជនជាតិភាគតិចនៅតំបន់ Tay Nguyen គងឃ្មោះគឺជាឧបករណ៍ភ្លេងដ៏ ពិសិដ្ឋ ដែលមានព្រះវិញ្ញាណគង់នៅ។ គងឃ្មោះជាធម្មតា ត្រូវបានផ្សាភ្ជាប់ជាមួយនឹងពិធីការ និងពិធីបុណ្យរបស់សហគមន៍។ សម្រាប់ជនជាតិ K'Ho នៅខេត្ត Lam Dong ក៏មានពិធីដាច់ដោយឡែកមួយ ដើម្បីថ្លែងអំណរគុណដល់ព្រះគងទៀតផង ដែលជា ពិធីសែនគង។

ពិធីសែនគងឃ្មោះដ៏វិសេសវិសាលរបស់ជនជាតិ K'Ho នៅខេត្ត Lam Dong
24/07/2024

ទទួលយកបទពិសោធន៍នៅ "ខ្ពង់រាបពណ៌ស Bac Ha"

(VOVWORLD) - ស្រុក Bac Ha ស្ថិតនៅភាគឦសាននៃខេត្ត Lao Cai។ កន្លែងនេះមានពពកគ្របដណ្តប់លើកំពូលភ្នំពេញមួយឆ្នាំ ទេសភាពធម្មជាតិដ៏អស្ចារ្យ រួមជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ លក្ខណៈវប្បធម៌ ពិធីបុណ្យប្រពៃណីរបស់សហគមន៍ជនជាតិភាគតិច... Bac Ha បាននិងកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឱ្យមកទស្សនា ស្វែងយល់និងទទួលយកបទពិសោធន៍។

ទទួលយកបទពិសោធន៍នៅ "ខ្ពង់រាបពណ៌ស Bac Ha"
17/07/2024

តំបន់បេតិកភណ្ឌនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong

(VOVWORLD) - ឧទ្យានភូមិសាស្ត្រសកល Dak Nong ទើបតែត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថា ជា "ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong"។ ជាទឹកដីដែលមានប្រពៃណីវប្បធម៌តាំងពីយូរលង់មក ហើយត្រូវបានធម្មជាតិប្រទានពរឲ្យមានទេសភាពដ៏អស្ចារ្យ និងរមណីយដ្ឋានជាច្រើន កន្លែងនេះគឺជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនា និងស្វែងយល់។

តំបន់បេតិកភណ្ឌនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong
10/07/2024

Vi Ro Ngheo - ភូមិបុរាណនៅក្នុងព្រៃផ្កា

(VOVWORLD) - ស្ថិតនៅលើកំពូលភ្នំនិងព្រៃឈើដ៏ធំល្ហល្ហេរនៃឃុំ Dak Tang ស្រុក Kon Plong ខេត្ត Kon Tum ភូមិ Vi Ro Ngheo ដែលជាភូមិ homestay របស់ជនជាតិ Xo Dang ត្រូវបានព្រះម៉ែធម្មជាតិប្រទានពរជាមួយនឹងផ្កាព្រៃគ្រប់ប្រភេទដែលរីកស្គុះស្គាយបង្អួតសម្រស់ក្នុងរដូវទាំង ៤ ពេញមួយឆ្នាំ។ នេះគឺជាគោលដៅទេសចរណ៍ដ៏ប្លែកនិងទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់ពីវប្បធម៌ និងធម្មជាតិនៃតំបន់ Tay Nguyen។

Vi Ro Ngheo - ភូមិបុរាណនៅក្នុងព្រៃផ្កា
03/07/2024

ឧទ្យានជាតិ Cat Tien - កន្លែងអភិរក្សធម្មជាតិនិងជីវចម្រុះនៅវៀតណាម

(VOVWORLD) - នៅចុងខែមិថុនាកន្លងទៅនេះ ឧទ្យានជាតិ Cat Tien បានក្លាយជាឧទ្យានជាតិដំបូងគេក្នុងប្រទេសវៀតណាមដែលទទួលបានកិត្តិនាម បញ្ជីបៃតង ដែលត្រូវបានទទួលស្គាល់ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។ ដើម្បីទទួលបានកិត្តិនាមនេះ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក Cat Tien បានខិតខំប្រឹងប្រែងអភិរក្ស រួមទាំងការការពារប្រភេទសត្វដែលមានហានិភ័យផុតពូជ ហើយថែរក្សាភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ីនៅទីនេះផងដែរ។

ឧទ្យានជាតិ Cat Tien - កន្លែងអភិរក្សធម្មជាតិនិងជីវចម្រុះនៅវៀតណាម
26/06/2024

ទឹកដីអច្ឆរិយៈ Pu Ta Leng

(VOVWORLD) - Pu Ta Leng ត្រូវបានគេចាត់ទុកថា ជាកំពូលភ្នំដែល “មិនគួររំលង” សម្រាប់ដំណើរ trekking នៅខេត្ត Lai Chau ជាពិសេសសម្រាប់ trekker អាជីព និងអ្នកស្រឡាញ់ការធ្វើដំណើរផ្សងព្រេង។

ទឹកដីអច្ឆរិយៈ Pu Ta Leng