ពណ៌របស់អាស៊ាននៅមហោស្រពភោជនាហារអន្តរជាតិឆ្នាំ២០២៥
(VOVWORLD) - អាស៊ានគឺជាតំបន់មួយដែលសម្បូរទៅដោយអត្តសញ្ញាណ ជាកន្លែងដែលភោជនាហារមិនត្រឹមតែជាម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងជារឿងរ៉ាវអំពីប្រវត្តិសាស្ត្រ សាសនា និងវប្បធម៌របស់ប្រទេសនីមួយៗទៀតផង។ នៅក្នុងបរិយាកាសដ៏អ៊ូអរនៃមហោស្រពភោជនាហារអន្តរជាតិឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ផ្ទាំងគំនូរដ៏សម្បូរបែបនោះ ត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើកម្តងទៀត។ នៅតំបន់ស្តង់ទំនិញរបស់អាស៊ាន អ្នកទស្សនាអាចទទួលអារម្មណ៍ពេញលេញអំពីស្មារតីនៃតំបន់តាមរយៈម្ហូបអាហារ រសជាតិ និងភាពរស់រាយរាក់ទាក់របស់ប្រទេសនីមួយៗ។










