លោក Pham Tuyen - ដំណើរពីប្រធានក្រុមជំនាញការវៀតណាមដល់ឪពុកធម៌ របស់និស្សិតកម្ពុជា៩នាក់
(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងដំណាក់កាល១៩៧៩-១៩៨៩ តបតាមសំណើររបស់គណៈបក្សប្រជាជនបដិវត្តន៍កម្ពុជា ជំនាញការវៀតណាមរាប់ម៉ឺននាក់បានចេញដំណើរទៅកាន់ប្រទេសកម្ពុជាអនុវត្តន៍កាតព្វកិច្ចអន្តរជាតិ ដោយជួយមិត្តរាំងស្កាត់ការវិល ត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្ដារសេដ្ឋកិច្ចសង្គម កសាងជីវភាពថ្មី។ មានគំរូច្រើនរាប់មិនអស់ដែលបានលះបង់យុវវ័យរបស់ខ្លួនសម្រាប់បុព្វហេតុរស់រានមានជីវិតឡើងវិញនៃទឹកដីកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយមកថែមទាំងបានស្ម័គ្រចិត្តទទួលនិស្សិតកម្ពុជាដែលមកសិក្សានៅវៀតណាមជាកូនធម៌ទៀតផង។ គំរូមួយក្នុងចំណោមគំរូឆ្នើមៗទាំងនោះ មានលោក Pham Tuyen អតីតប្រធានក្រុមជំនាញការយុវជនវៀតណាមនៅកម្ពុជាដំណាក់កាល១៩៧៩-១៩៨៩ ហើយក្រោយមកក្លាយទៅជាឪពុកធម៌របស់និស្សិតកម្ពុជាចំនួន៩នាក់។










