កោះស៊ីឆាង៖ អភិរក្សក្តាមខៀវ និងលើកកំពស់ជីវភាពរស់នៅរបស់អ្នកស្រុក
(VOVWORLD) - នាប៉ុន្មានឆ្នាំថ្មីៗនេះ ធនធានជលផលបានថយចុះជាបណ្ដើរៗ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជានេសាទនៅលើកោះស៊ីឆាង (ខេត្ត Chon Buri - ថៃ)។ ដូច្នេះហើយ សកម្មភាពស្រាវជ្រាវ និងអភិរក្សប្រភេទជលផលមួយចំនួនដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ត្រូវបានអាជ្ញាធរមូលដ្ឋាននិងប្រជាជនកោះស៊ីឆាងសម្របសម្រួលអនុវត្តន៍យ៉ាងខ្លាំង។ ប្រការនេះ រួមចំណែកដល់ការស្ដារឡើងវិញនូវបរិស្ថានអេកូឡូស៊ីសមុទ្រ កែលម្អរបររកស៊ី និងបង្កើនប្រាក់ចំណូលសម្រាប់អ្នកនេសាទនៅលើកោះ។










