ពង្រឹងការតភ្ជាប់អាស៊ាន ក្នុងការជំរុញសេដ្ឋកិច្ចនវានុវត្តន៍
(VOVWORLD) - ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងទៅ បណ្តាប្រទេសអាស៊ី ក៏ដូចជាអាស៊ានបានទទួលជោគជ័យជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញឧស្សាហកម្មច្នៃប្រឌិត រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់។ នេះជាមតិរបស់អ្នកជំនាញដែលចូលរួមក្នុងសិក្ខាសាលា "ប្រទេសថៃ និងសេដ្ឋកិច្ចនវានុវត្តន៍អាស៊ាន" នាពេលថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់អាស៊ានក្នុងការជំរុញបន្ថែមទៀតនូវសេដ្ឋកិច្ចចនវានុវត្តន៍-កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក។










