បទយកការណ៍ថ្ងៃសៅរ៍

17/06/2023

ទន្លេមេគង្គនៅ Can Tho “ខៀវស្រងាត់ - ស្រស់ស្អាត” ស្វាគមន៍រដូវក្តៅ

(VOVWORLD) - ទេសចរណ៍តាមដងទន្លេគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុង Can Tho ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំធេង និងជំរុញការអភិវឌ្ឍរបស់ទីក្រុង។ ថ្វីត្បិតដូច្នេះក៏ដោយ បរិមាណកាកសំណល់ដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមដងទន្លេមេគង្គនាពេលកន្លងមក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគុណភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន និងរារាំងភ្ញៀវទេសចរមកទស្សនា។ ដោយយល់ពីកង្វល់នេះ ទីក្រុង Can Tho បានសម្របសម្រួលជាមួយអង្គការជាច្រើន ដើម្បីដោះស្រាយបញ្ហាកាកសំណល់ ក្នុងនោះមានមជ្ឈមណ្ឌលគាំទ្រការអភិវឌ្ឍបៃតង (GreenHub - ចំណុះសហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) ជាមួយនឹងគម្រោង “ដើម្បីទន្លេមេគង្គមួយដោយគ្មានកាកសំណល់”។ ក្រោយរយៈពេល ១ឆ្នាំ អនុវត្តន៍គម្រោងនេះ ទន្លេមេគង្គបានកាត់បន្ថយកាកសំណល់ តំបន់ទេសចរណ៍ជាច្រើននៅទីនេះមានរូបរាងបៃតងនិងស្រស់ស្អាតជាងមុន។

ទន្លេមេគង្គនៅ Can Tho “ខៀវស្រងាត់ - ស្រស់ស្អាត” ស្វាគមន៍រដូវក្តៅ
03/06/2023

ប្រសិទ្ធភាពពីគំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅខេត្ត Dong Thap

(VOVWORLD) - ឆ្នាំនេះ ខេត្ត Dong Thap បានកំណត់ថាជាឆ្នាំសំខាន់ក្នុងការអនុវត្តគម្រោងផ្លាស់ប្តូរឌីជីថលក្នុងតំបន់ ដោយមានគោលដៅខ្ពស់បំផុត គឺបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្ននេះ គំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅខេត្តដុង ថាប (Dong Thap) កំពុងពង្រីកប្រសិទ្ធភាពនៅពេលដែលប្រជាជនមើលឃើញយ៉ាងច្បាស់អំពីអត្ថប្រយោជន៍ និងការចូលរួមអនុវត្តនីតិវិធីរដ្ឋបាលក្នុងលំហឌីជីថល។ ការផ្លាស់ប្តូរឌីជីថលត្រូវបានខេត្តកំណត់ថា ជាដំណោះស្រាយដ៏សំខាន់មួយក្នុងការលើកកម្ពស់កំណើន ផ្លាស់ប្តូរយ៉ាងទូលំទូលាយនូវវិធីសាស្រ្តគ្រប់គ្រង ការផលិត និងគំរូអាជីវកម្មរបស់សហគ្រាស និងជីវភាពសង្គមរបស់ប្រជាជន។ នេះក៏ជាផ្លូវខ្លីបំផុតសម្រាប់ Dong Thap ក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងទំនើប។

ប្រសិទ្ធភាពពីគំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅខេត្ត Dong Thap
20/05/2023

ពិពិធកម្មទិសដៅសហគ្រិនភាពរបស់យុវជនក្នុងខេត្ត Dak Lak

(VOVWORLD) - ចលនាចាប់ផ្តើមអាជីវកម្មនៅក្នុងខេត្ត Dak Lak កំពុងមានភាពអ៊ូអរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ មានភាពក្លាហាន ហ៊ានធ្វើ ហ៊ានប្តេជ្ញា យុវជនជាច្រើនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយមានទិសដៅដោយឡែករបស់ខ្លួន។ យុវជនទាំងនេះ ក៏បានភ្ជាប់ទំនាក់ទំនងតាមវិធីសាស្ត្រក្នុងក្លឹបនិងសមាគមផងដែរ ដូច្នេះពួកគេអាចបោះជំហានយ៉ាងទូលំទូលាយទៅរកទីផ្សារ។

ពិពិធកម្មទិសដៅសហគ្រិនភាពរបស់យុវជនក្នុងខេត្ត Dak Lak
13/05/2023

Ukiyo - គម្រោងតន្ត្រី Anime ដំបូងគេនៅប្រទេសវៀតណាម

(VOVWORLD) - ជាលើកដំបូង កម្មវិធីប្រគុំតន្ត្រី “Ukiyo - ពិភពលោកដ៏ភ្លឺចិញ្ចែងចិញ្ចាច” បាននាំមកជូនទស្សនិកជនវៀតណាមនូវស្នាដៃ នៃខ្សែភាពយន្តគំនូរជីវចលជប៉ុនដ៏ល្បីល្បាញ “សំដីភូតកុហករបស់អ្នកនៅខែមេសា” (Your lie in April)។ គម្រោងតន្ត្រី “Ukiyo” ដឹកនាំដោយរោងសិល្បៈសម្តែង ៨ the Theatre ដែលប្រមូលផ្តុំនូវតន្ត្រីជាច្រើនប្រភេទ ជាពិសេសតន្ត្រីបុរាណ។

Ukiyo - គម្រោងតន្ត្រី Anime ដំបូងគេនៅប្រទេសវៀតណាម
22/04/2023

និស្សិតប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយកសិករធ្វើកសិកម្មបៃតង

(VOVWORLD) - យុវជនមួយក្រុមដែលកំពុងសិក្សានៅសកលវិទ្យាល័យឧស្សាហកម្មនៃទីក្រុងហូជីមិញ ដែលមានចំណង់ចំណូលចិត្តដូចគ្នាចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទើបតែចាប់ផ្តើមគម្រោង “ដំណោះស្រាយសម្រាប់កសិកម្មបៃតង” (ECO-HOUSE)។ គម្រោងនេះមានគោលបំណងជួយកសិករអនុវត្តបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម។ នេះគឺជាគម្រោងដែលទទួលបានជ័យលាភីលេខ១ សម្រាប់សិស្សានុសិស្សក្នុងការប្រឡងលើកទី ៥ “សិស្ស និងនិស្សិតដែលមានគំនិតចាប់ផ្តើមអាជីវកម្ម” ដោយក្រសួងអប់រំ និងបណ្តុះបណ្តាលរៀបចំឡើងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។

និស្សិតប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយកសិករធ្វើកសិកម្មបៃតង
05/04/2023

យុវជន Can Tho មានភាពស្វាហាប់ជាមួយនឹងគំរូចាប់ផ្តើមអាជីវកម្ម

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គំរូជាច្រើនរបស់សមាជិកសហជីព និងយុវជនដែលប្រកបអាជីវកម្មល្អបានលេចឡើងនៅទីក្រុង Can Tho។ ប្រការនេះរួមចំណែកបង្កើតការងារមានស្ថេរភាពដល់កម្មករ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

យុវជន Can Tho មានភាពស្វាហាប់ជាមួយនឹងគំរូចាប់ផ្តើមអាជីវកម្ម
18/03/2023

វិចិត្រករថ្លង់ Tran Nam Long ជាមួយនឹងសមត្ថភាពបង្កើតសម្លេងក្នុងសិល្បៈគំនូរ

(VOVWORLD) - ហាណូយមួយបង្កប់ដោយលក្ខណៈបុរាណ សាមញ្ញ ប៉ុន្តែជាទីមនោរម្យដែលមាន ជញ្ជាំងស្លែ ឬអគារស្ថាបត្យកម្មបារាំងបុរាណ ... ត្រូវបានសម្តែងឡើងវិញតាមរយៈគំនូរប្រេង និងគំនូរប៊ិចទឹកខ្មៅ ជាង ៥០ ផ្ទាំងនៅក្នុងការតាំងពិព័រណ៌ មានឈ្មោះថា “វិថីបុរាណ ចិញ្ចើមផ្លូវចាស់” បានប្រព្រឹត្តទៅនៅដើមខែមីនា។ នេះជាការតាំងពិពណ៌លើកដំបូងរបស់ Tran Nam Long យុវជនម្នាក់ដែលពិការពីកំណើត ប៉ុន្តែមានសមត្ថភាពបង្កើតគំនូរដែលអាចនិយាយ និងនាំមកនូវសម្លេងនៃជីវីត។

វិចិត្រករថ្លង់ Tran Nam Long  ជាមួយនឹងសមត្ថភាពបង្កើតសម្លេងក្នុងសិល្បៈគំនូរ
10/03/2023

បញ្ជូនពលករទៅធ្វើការនៅបរទេសក្នុងឆ្នាំ ២០២៣៖ មានសញ្ញាសុទិដ្ឋិនិយមច្រើន

(VOVWORLD) - បន្ទាប់ពីទទួលបានជោគជ័យក្នុងការបញ្ជូនពលករទៅធ្វើការនៅបរទេសបានជិត ១៤៣.០០០ នាក់ សម្រេចបានជិត ១៥៩% នៃផែនការឆ្នាំ ២០២២ ការងារបញ្ជូនពលករវៀតណាមទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យាក្នុងឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថានឹងបន្តរីកចម្រើនទៅមុខ។ តាមស្ថានភាពជាក់ស្តែង ក្នុងអំឡុងពេលដំបូង នៃឆ្នាំនេះ សកម្មភាពនាំចេញកម្លាំងពលកម្មបានកត់ត្រានូវសញ្ញាសុទិដ្ឋិនិយមជាច្រើនពីទីផ្សារប្រពៃណី ក៏ដូចជាទីផ្សារទទួលពលករថ្មី។

បញ្ជូនពលករទៅធ្វើការនៅបរទេសក្នុងឆ្នាំ ២០២៣៖ មានសញ្ញាសុទិដ្ឋិនិយមច្រើន
25/02/2023

លោក Tran Tuan Viet - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - កាលពីខែមករាកន្លងទៅ ស្នាដៃរបស់អ្នកថតរូប Tran Tuan Viet បានឈ្នះរង្វាន់កិត្តិយសនៅឯការប្រឡងថតរូបសខ្មៅសរដ៏មានកិត្យានុភាពបំផុតគឺ "ពានរង្វាន់អន្តរជាតិថតរូប Monochrome"។ លោកក៏ជាអ្នកថតរូបវៀតណាមតែម្នាក់គត់ដែលសហការជាមួយ National Geographic (NatGeo) ដែលជាទស្សនាវដ្ដីល្បីឈ្មោះរបស់សមាគមភូមិសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក។ លោក Tran Tuan Viet គឺជាម្ចាស់រូបថតរាប់រយសន្លឹក ដែលលើកតម្កើងភាពស្រស់ស្អាតរបស់ប្រទេសវៀតណាម ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីនេះ។ សម្រាប់រូបលោក ការថតរូបមិនត្រឹមតែជាការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណង់ចំណូលចិត្តផងដែរ។

លោក Tran Tuan Viet  - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក
11/02/2023

អ្នកកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ខេត្ត Ninh Thuan មានជីវភាពរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌

(VOVWORLD) - ឃុំ Phuoc Nam ស្រុក Thuan Nam មានអ្នកកាន់សាសនាឥស្លាមចំនួន ១៤៧៩ នាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃប្រជាជនឥស្លាមនៅក្នុងខេត្ត Ninh Thuan ទាំងមូល។ អ្នកមុខអ្នកការនិងសាសនិក ភាគច្រើនជាជនជាតិចាម។ ពួកគេមានសេរីភាពក្នុងការអនុវត្តជំនឿ និងសាសនា ស្របតាមច្បាប់ ហើយរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌។

អ្នកកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ខេត្ត Ninh Thuan មានជីវភាពរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌