រដូវប្រមូលផលផ្លែឈើ Son tra (Fructus Crataegi) នៅតំបន់ព្រៃភ្នំ Son La
(VOVWORLD) - ដោយមានផ្ទៃដីលាតសន្ធឹងលើជម្រាលភ្នំពីកម្ពស់ ១.០០០ ម៉ែត្រទៅ ២.០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ព្រៃឈើបុរាណនៅខេត្ត Son La កំពុងស្ថិតក្នុងរដូវប្រមូលផល។ ពីប្រភេទរុក្ខជាតិព្រៃមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្លែ Son tra (ឈ្មោះឡាតាំង Fructus Crataegi) បានក្លាយទៅជារុក្ខជាតិដែលមានអត្ថប្រយោជន៍ទ្វេរដង គឺនៅពេលដែលវាផ្តល់ផលល្អ និងថែរក្សាព្រៃឈើផង និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជននៅតំបន់ព្រៃភ្នំនៅទីនេះផងដែរ។










