ពណ៌របស់ជនជាតិទាំង៥៤

12/06/2023

ទំនៀមទម្លាប់ធ្វើសក្ការៈបូជាអ្នកតាចង្ក្រានភ្កើងរបស់ជនជាតិ Tay

(VOVWORLD) - ដូចជនជាតិជាច្រើនទៀតដែរ ចង្ក្រានភ្លើងមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ Tay។ ចង្រ្កានភ្លើងជាកន្លែងសម្រាប់ចម្អិនអាហារ កន្លែងទុកដាក់ស្បៀង ព្រមទាំងជាទីសក្ការៈបូជាអ្នកតាចង្រ្កានភ្លើង ដើម្បីបណ្ដេញខ្មោចព្រាយបិសាច ការពារសត្វព្រៃគ្រោះថ្នាក់ ហើយបួងសួងសុំលាភសំណាង និងភាពសម្បូរធូធារផងដែរ។ ដូច្នេះហើយ បងប្អូនជនជាតិ Tay ជានិច្ចកាលចាត់ទុកចង្ក្រានភ្លើងដូចពិភពអាថ៌កំបាំងមួយនៅក្នុងផ្ទះពីជំនាន់មួយទៅជំនាន់មួយទៀត។

ទំនៀមទម្លាប់ធ្វើសក្ការៈបូជាអ្នកតាចង្ក្រានភ្កើងរបស់ជនជាតិ Tay
06/06/2023

ពិធីសែនសុំសេចក្ដីសុខជូនដំរីនៅខេត្ត Dak Lak

(VOVWORLD) - សម្រាប់បងប្អូនជនជាតិភាគតិចនៅតំបន់ Tay Nguyen ដំរីមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលបង្ហាញពីភាពរឹងមាំនៃក្រុមគ្រួសារ និងវង្សត្រកូលប៉ុណ្ណោះទេ ថែមទាំងវាក៏ជាតំណាងនៃព្រះដំរី ដែលជានិមិត្តរូបនៃលាភសំណាង និងភាពសម្បូររុងរឿងរបស់ភូមិទៀតផង។ ដូច្នេះ រហូតមកដល់ពេលនេះ សហគមន៍បណ្ដាជនជាតិភាគតិចនៅតំបន់ Tay Nguyen នៅតែថែរក្សាពិធី និងទំនៀមទម្លាប់ជាច្រើនទាក់ទងនឹងដំរី ក្នុងនោះមានពិធីសែនសុំសេចក្ដីសុខជូនដំរីដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។

ពិធីសែនសុំសេចក្ដីសុខជូនដំរីនៅខេត្ត Dak Lak
29/05/2023

រីករាយនឹងពិធីបុណ្យវាយ yen របស់ជនជាតិ Mong នៅ Ha Giang

(VOVWORLD) - មកដល់ខេត្ត Ha Giang ក្នុងថ្ងៃបុណ្យទាននិងបុណ្យចូលឆ្នាំថ្មី... ស្នូរសំឡេងនៃល្បែងវាយ yen ហាក់ដូចជាអញ្ជើញមនុស្សទាំងអស់គ្នាមករីករាយ ខិតមកជិតគ្នា រួបរួមសាមគ្គី និងរួមគ្នាថែរក្សាតម្លៃវប្បធម៌ខាងស្មារតីដ៏ពិសេសដោយឡែករបស់ជនជាតិ Mong នៅតំបន់ព្រៃភ្នំ។

រីករាយនឹងពិធីបុណ្យវាយ yen របស់ជនជាតិ Mong នៅ Ha Giang
22/05/2023

ជនជាតិ Dao នៅ Na Hac ជាមួយនឹងទំនៀមទំលាប់ការពារព្រៃឈើ

(VOVWORLD) - ភូមិ Na Hac (ភូមិ Doan Ket ឃុំ Ha Lau ស្រុក Tien Yen ខេត្ត Quang Ninh) គឺជាភូមិជនជាតិ Dao តែមួយគត់នៃឃុំ Ha Lau ដែលស្ថិតជាប់នឹងព្រៃស្រោងនិងព្រៃការពារដោយមានផ្ទៃដីប្រហែល ៣០០ ហិកតា។ ជាច្រើនជំនាន់មកហើយ អ្នកភូមិ Na Hac ជានិច្ចកាលរួមគ្នាការពារ និងថែរក្សាព្រៃឈើនេះ។

ជនជាតិ Dao នៅ Na Hac ជាមួយនឹងទំនៀមទំលាប់ការពារព្រៃឈើ
15/05/2023

បេតិកភ័ណ្ឌនៃពាក្យសម្ដីចាប់ចុងចួនរបស់ជនជាតិ Ede

(VOVWORLD) - ពាក្យសម្ដីចាប់ចុងចួន (ភាសា Ede ហៅថា klei due) របស់ជនជាតិ Ede នៅតំបន់ Tay Nguyen គឺជាការប្រមូលផ្ដុំនៃប្រាជ្ញាប្រជាប្រិយ ហើយត្រូវបានមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។ ពាក្យសម្ដីចាប់ចុងចួនមានវត្តមាននៅក្នុងការដំណាលរឿងវិរកថា (khan) របស់បណ្ដាសិប្បករ នៅក្នុងពិធីសែនវដ្តសង្សានៃជីវិត ឬពិធីអំណរស្រូវថ្មី។ ពាក្យសម្ដីចាប់ចុងចួន គឺជាទំនុកច្រៀងប្រកបដោយមនោសញ្ចេតនា ដែលប្រៀនប្រដៅកូនចៅឱ្យចេះស្រឡាញ់ស្រុកកំណើត ភូមិឃុំ សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ ឬជាពាក្យប្រៀបប្រដូចក្នុងបទចម្រៀងសាសងគ្នាដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ផងដែរ។

បេតិកភ័ណ្ឌនៃពាក្យសម្ដីចាប់ចុងចួនរបស់ជនជាតិ Ede
08/05/2023

ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Ede នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak

(VOVWORLD) - ខែមេសា ជារៀងរាល់ឆ្នាំ ជាពេលវេលាកំពូលនៃរដូវប្រាំង ជនរួមជាតិជនជាតិ Ede នៅភូមិ Ky សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot ខេត្ត Dak Lak តែងតែប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងប្រកបដោយអធឹកអធម។ នេះជាពិធីបុណ្យប្រពៃណី ដែលបង្កប់នូវគុណតម្លៃមនុស្សាស្ត្រដ៏ជ្រាលជ្រៅ បង្កប់នូវអត្ថន័យពិសេសខាងវិញ្ញាណ ជាមួយនឹងសេចក្តីប្រាថ្នា សូមព្រះ (yang) ប្រសិទ្ធិពរជ័យឲ្យមានអាកាសធាតុអំណោយផល ដំណាំដាំដុះរីកលូតលាស់បានល្អ ជីវភាពធូធារ ប្រជាជនក្នុងភូមិរស់នៅប្រកបដោយសាមគ្គីភាពនិងសិរីមង្គល។

ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Ede នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak
01/05/2023

ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅខ្ពង់រាប Mu Cang Chai ខេត្ត Yen Bai

(VOVWORLD) - ស្រុក Mu Cang Chai ខេត្ត Yen Bai មានចំនួនប្រជាជន ៩៥% ជាជនជាតិ Mong។ វប្បធម៌របស់ជនជាតិ Mong មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានថែរក្សានិងពង្រីកពីជំនាន់មួយទៅជំនាន់មួយទៀត។ ប្រការនេះមិនត្រឹមតែធ្វើឲ្យជីវភាពខាងស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការកសាងស្រុកកំណើតទៀតផង។

ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅខ្ពង់រាប Mu Cang Chai ខេត្ត Yen Bai
24/04/2023

ចង្វាក់ចម្រៀង pao dung របស់ជនជាតិ Dao នៅខេត្ត Yen Bai

(VOVWORLD) - Pao dung គឺជាបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Dao ប្រទេសវៀតណាម។ ដើម្បីថែរក្សានិងពង្រីកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ខ្លួន ជនរួមជាតិជនជាតិ Dao នៅស្រុក Van Yen ខេត្ត Yen Bai ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក បានសម្រាំង ថែរក្សា និងបង្រៀនបទចម្រៀងនេះដល់ក្មេងៗជំនាន់ក្រោយ ដោយមានបំណងប្រាថ្នាចង់ឲ្យចង្វាក់ Pao dung លាន់លឺរន្ទឺជារៀង រហូត។

ចង្វាក់ចម្រៀង pao dung របស់ជនជាតិ Dao នៅខេត្ត Yen Bai
17/04/2023

ជនជាតិ Mong ខៀវថែរក្សាវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី

(VOVWORLD) - នៅខេត្ត Lao Cai ជនជាតិ Mong មានអំបូរជាច្រើន ក្នុងនោះក្រុម Mong ខៀវមានលក្ខណៈពិសេសជាជាងក្រុមជនជាតិដទៃ។ ជនជាតិ Mong ខៀវនាបច្ចុប្បន្នមានត្រឹមតែជាង ១០០០នាក់ប៉ុណ្ណោះ ភាគច្រើនរស់នៅក្នុងឃុំ Nam Xe ស្រុក Van Ban ខេត្ត Lao Cai។ ថ្វីត្បិតតែមានចំនួនប្រជាជនតិចតួចក៏ដោយ ក៏អត្តសញ្ញាណវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិនេះនៅតែត្រូវ ថែរក្សាបានដដែល ដោយមានលក្ខណៈប្លែកៗ មិនលាយឡំជាមួយជនជាតិដទៃទៀត ឡើយ។

ជនជាតិ Mong ខៀវថែរក្សាវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី
10/04/2023

ជនរួមជាតិបណ្ដាជនជាតិនៅខេត្ត Dak Lak ផ្លាស់ប្តូរទម្លាប់ផលិតកសិកម្ម

(VOVWORLD) - Dak Lak ជាខេត្តមួយដែលមានផ្ទៃដីកសិកម្មធំទូលាយ និងសម្បូរជីជាតិ។ ជាមួយនឹងគុណសម្បត្តិនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនបណ្ដាជនជាតិក្នុងខេត្តបានផ្លាស់ប្ដូរ និងអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាយ៉ាងសកម្មក្នុងការផលិតកសិកម្ម បង្កើនប្រាក់ចំណូលជាជំហានៗ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាងជីវភាពរស់នៅឲ្យកាន់តែរីកចម្រើន។

ជនរួមជាតិបណ្ដាជនជាតិនៅខេត្ត Dak Lak ផ្លាស់ប្តូរទម្លាប់ផលិតកសិកម្ម