ពណ៌របស់ជនជាតិទាំង៥៤

23/04/2018

ពិធីសែនយាយម៉បដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហម

(VOVWORLD) -សែនយាយម៉បជាពិធីសែនមួយដែលមិនអាចខ្វះបានឡើក្នុងសហគមន៍ជនជាតិ Dao ក្រហមនៅខេត្ត Lao Cai (ភាគខាងជើងវៀតណាម)។ សែនយាយម៉បជាការដឹង គុណរបស់ឪពុកម្តាយនិងសាច់ញាត្តិរបស់ទារកចំពោះយាយម៉បដែលតែងតែតាមថែ រក្សាទារកតាំងពីប្រសូតមក។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិ Dao ក្រហមនៅរក្សា ដដែលនូវលក្ខណៈស្រស់ស្អាតក្នុងឃ្លាំងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។

ពិធីសែនយាយម៉បដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហម
16/04/2018

ស្រុក Thanh Son ខេត្ត Phu Tho៖ អភិរក្សវប្បធម៌ជនជាតិ Muong ពីសាលារៀន

(VOVWORLD) -ក្នុងគោលបំណងអភិរក្សនិងលើកកម្ពស់តម្លៃនៃវប្បធ៌មប្រពៃណី Muong នោះ ស្រុក Thanh Son ខេត្ត Phu Tho កំពុងអនុ វត្តន៍គម្រោងការអភិរក្សវប្បធម៌ជនជាតិ Muong ។ នេះជាវិធីដ៏ល្អប្រសើរប្រកបដោយប្រសិទ្ធ ភាពក្នុងការកសាងលំហរវប្បធម៌សហគមន៍ ជាកន្លែងរក្សានូវ ផលិតផលពិសេសរបស់តំបន់ក្នុងសាលារៀន។

ស្រុក Thanh Son ខេត្ត Phu Tho៖ អភិរក្សវប្បធម៌ជនជាតិ Muong ពីសាលារៀន
09/04/2018

ជនរួមជាតិ Muong នៅស្រុក Thanh Son ខេត្ត Phu Tho រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ

(VOVWORLD) -ឃុំ Vo Mieu ស្រុក Thanh Son ខេត្ត Phu Tho ជាកន្លែងមានជនជាតិ Muong ១០០% រស់នៅ។ រួមជាមួយចលនា “ប្រជាជនទាំងមូលសាមគ្គីគ្នាកសាងជនបទថ្មី នគរអរិយ្យធម៌” ដោយផ្សាភ្ជាប់ជាមួយចលនាកសាងជីវភាពវប្បធម៌តាមទីប្រជុំជន នោះ ជនជាតិ Muong បានសកម្មក្នុងការរក្សានិងពង្រីកនូវលក្ខណៈវប្បធម៌ប្រពៃណី របស់ជនជាតិខ្លួន។

ជនរួមជាតិ Muong នៅស្រុក Thanh Son ខេត្ត Phu Tho រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ
02/04/2018

ជនជាតិ Co Tu សែនព្រេនអរព្រះគុណទេវតាព្រៃ

(VOVWORLD) -Co Tu ជាជនជាតិភាគតិចរស់នៅភាគច្រើននៅស្រុកព្រៃភ្នំ Tay Giang របស់ខេត្ត Quang Nam។ ជនជាតិ Co Tu គេរស់នៅដាច់ដោយឡែកពីគេ ពោគគឺពូគគេរស់នៅ អាស្រ័យលើធម្មជាតិ តាមនោះជនជាតិនេះនៅរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីដ៏ វិសេសវិសាល។ យោងតាមប្រពៃណីរបស់ជនជាតិ Co Tu ឈានចូលរដូវដាំដុះថ្មីក្នុង ឆ្នាំ អ្នកភូមិគេតែងតែរៀបចំពិធីសែនព្រែនអរព្រះគុណទេវតាព្រៃ។ ពិធីនេះបានដិត ជាប់ក្នុងអារម្មណ៍របស់ប្រជាជននៅទីនេះនិងក្លាយទៅជាលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Co Tu ផងដែរ។

ជនជាតិ Co Tu សែនព្រេនអរព្រះគុណទេវតាព្រៃ
26/03/2018

លក្ខណៈវិសេសវិសាលរបស់ពិធីបុណ្យទាននានានៅតំបន់ព្រៃភ្នំ

(VOVWORLD) -នៅប្រទេសវៀតណាម និទាឃរដូវជារដូវរបស់ពិធីបុណ្យ ទានជាច្រើន ដែលប្រព្រឹត្តទៅពីភាគខាងជើងរហូតទៅដល់ភាគខាងត្បូង។ នៅតំបន់ ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ គឺពិធីបុណ្យដើមនិទាឃរដូវកាន់តែពោរពេញទៅ ដោយអត្ថន័យ ព្រោះថា ពេលវេលានេះ មិនត្រឹមតែជាពេលវេលាសម្រាប់អ្នកភូមិ សម្រាកពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជាពេលវេលាសំខាន់ដើម្បីអ្នកភូមិ នាំគ្នាបួងសួង ឧទ្ទិសកុសលសុំសេចក្តីសុខចម្រើននិងរដូវអំណោយផលពេញមួយឆ្នាំ។

លក្ខណៈវិសេសវិសាលរបស់ពិធីបុណ្យទាននានានៅតំបន់ព្រៃភ្នំ
19/03/2018

ផ្ទះរូបផ្សិតដ៏ពិសេសរបស់ជនជាតិ Ha Nhi ខ្មៅនៅខេត្ត Lao Cai

(VOVWORLD) -នៅតាមផ្លូវឆ្លងកាត់ឃុំ Nam Pung និង Y Ty នៃស្រុក Bat Xat ខេត្ត Lao Cai នោះ ផ្ទះរបស់ជនជាតិ Ha Nhi ខ្មៅដែលមានជញ្ជាំងក្រាសគ្របដណ្តបដោយស្លែពណ៌ខៀវ ស្រងាត់លាយឡំក្នុងមេឃចុះអ័ព្ទដ៏គួឲ្យចាប់អារម្មណ៏។ ពេលព្រះអាទិត្យរះ មេឃស្រឡះ ផ្ទទាំងអស់មើលទៅដូចជាផ្សិតយក្ស ដែលស្ថិតនៅតាមចង្កះភ្នំ ធ្វើឲ្យអ្នក ទស្សនាមានអារម្មណ៍ហាក់ដូចជាវង្វែងក្នុងរឿងព្រេងនិទានមួយអញ្ចឹង។ ដើម្បីធ្វើឡើង ផ្ទះមានរូបរាងផ្សិត ជនជាតិ Ha Nhi ខ្មៅ គេក៏មានរបៀបសាងសង់ផ្ទះដោយឡែក របស់ខ្លួនដែរ។

ផ្ទះរូបផ្សិតដ៏ពិសេសរបស់ជនជាតិ Ha Nhi ខ្មៅនៅខេត្ត Lao Cai
12/03/2018

ចង្ក្រានក្នុងវប្បធម៌របស់ជនជាតិ Tay នៅស្រុក Binh Lieu ខេត្ត Quang Ninh

(VOVWORLD) -ក្នុងវប្បធម៌របស់ជនវៀត ណាមនិយាយរួមនិងជនជាតិ Tay នៅស្រុក Binh Lieu ខេត្ត Quang Ninh និយាយដោយឡែក ចង្ក្រានដើរតួនាទីសំខាន់ ណាស់។ ចង្ក្រានក្នុងផ្ទះបាយជាកន្លែងសម្រាប់ចម្អិនម្ហូបអាហារ រក្សាពន្លឺភ្លើងនិងភាពកក់ ក្តៅក្នុងគ្រួសារ។ ក៏ដោយសារ ជនជាតិ Tay ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើ ចង្ក្រានក្នុងផ្ទះបាយ បានជា គេមានទាំងកន្លែងធ្វើសក្ការបូជាទេវតាចង្ក្រានទៀតផង ក្នុងបំណងបណ្តេញខ្មោចបិសាច បង្ការប្រឆាំងសត្វ កាចសាហាវនិងឧទ្ទិសកុសល់សុំ សេចក្តីសុខចម្រុងចម្រើនជូនក្រុមគ្រួសារទាំងអស់គ្នា។

ចង្ក្រានក្នុងវប្បធម៌របស់ជនជាតិ Tay នៅស្រុក Binh Lieu ខេត្ត Quang Ninh
26/02/2018

និទាឃរដូវទៅតំបន់ពាយ័ព្យគយគន់សម្លេងគែនរបស់ជនជាតិ Mong

(VOVWORLD) -ក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី រួមជាមួយនឹងល្បែងកម្សាន្តប្រជាប្រិយសម្បូរបែបផងនោះ សម្លេងគែនក៏ត្រូវបានជនជាតិ Mong ចាត់ទុកដូចជា ព្រលឹងរបស់ខ្លួនដើម្បីផ្តែផ្តាំនូវចំណាប់អារម្មណ៍របស់ខ្លួនដល់សហគមន៍និងធម្មជាតិដ៏ធំសម្បើមនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ។ គែនមានប្រវត្តិតាំងពីយូរណាស់មកហើយនិងពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌របស់សហគមន៍។ ហើយរឿងរ៉ាវជុំវិញគែននេះក៏ពោរពេញទៅដោយមនោសញ្ចេតនាដ៏រំភើបចិត្តអំពីចំណងសាមគ្គីភាពក្នុងសហគមន៍និងក្នុងក្រុមគ្រួសាររបស់ជនជាតិ Mong ទៀតផង។

និទាឃរដូវទៅតំបន់ពាយ័ព្យគយគន់សម្លេងគែនរបស់ជនជាតិ Mong
19/02/2018

រូបភាពសត្វឆ្កែក្នុងវប្បធម៌ប្រជាប្រិយរបស់វៀតណាម

(VOVWORLD) -ក្នុងជីវភាពរស់នៅខាងវប្បធម៌ប្រជាប្រិយវៀតណឆាម ឆ្កែជាប្រភេទសត្វស្មោះត្រង់ មួយនិងចេះស្តាប់បង្គាប់របស់ម្ចាស់របស់ខ្លួន។ ហេតុដូច្នេះបានជាតាំងពីយូរ ណាស់មកហើយ ក្នុងពិភពព្រលឹង សត្វឆ្កែ បានគេគោរពឲ្យក្លាយទៅជាសត្វសក្តិសិទ្ធមួយ សម្រាប់សែនព្រេននៅកន្លែងជាច្រើន។ យោងតាមប្រតិទិនសត្វទាំង១២របស់ជនវៀត ណាមនោះ ឆ្នាំ២០១៨ជាឆ្នាំច សំរឹទស័ក (មានន័យថាឆ្នាំឆ្កែ) ត្រូវបានគេជឿថា ជាឆ្នាំ ពោរពេញទៅដោយសំណាងល្អ សេចក្តីសុខចម្រុងចម្រើន។ ហើយតាមទស្សនទាន ប្រជាប្រិយរបស់វៀតណាមថា ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនោះ ប្រសិនបើមានសត្វឆ្កែ វង្វែង ផ្លូវចូលក្នុងផ្ទះអ្នកណា គឺនាំមកនូវលាភសំណាងល្អជូនម្ចាស់ផ្ទះនោះផងដែរ។

រូបភាពសត្វឆ្កែក្នុងវប្បធម៌ប្រជាប្រិយរបស់វៀតណាម
12/02/2018

ទំនៀមទម្លាប់វេចនំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

(VOVWORLD) -ទំនៀមទម្លាប់វេចនុំអន្សមក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី បានក្លាយទៅជាលក្ខណៈវប្ប ធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិវៀតណាម ដែលបានមរតកពីបុរាណកាលរហូត មកដល់បច្ចុប្បន្ននេះ។ ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងនិទាឃរដូវមក ដល់ ម្តងៗ មនុស្សម្នាបាននាំគ្នាវេចនំអន្សមសម្រាប់ហូបចូលឆ្នាំនិងដាក់សែន។

ទំនៀមទម្លាប់វេចនំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម