ប្រធានាធិបតីអាមេរិកជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីពិភាក្សាលើបញ្ហាអ៊ីរ៉ង់ និងហ្គាហ្សា
(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី ២៩ ខែធ្នូ បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកទី ៥ ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំនេះ។










