ព័ត៍មាន

23/12/2025

ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស៖ វៀតណាមបន្តបង្កើនប្រសិទ្ធភាពក្នុងការចូលរួមយន្តការពហុភាគី

(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ បានឲ្យដឹងថា នាពេលកន្លងទៅ បក្ស និងរដ្ឋបានចេញផ្សាយគោលនយោបាយសំខាន់ៗជាច្រើនសំដៅបង្កើនតួនាទីនៃការទូតពហុភាគី ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចខិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិរហូតដល់ឆ្នាំ២០៣០។

ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស៖ វៀតណាមបន្តបង្កើនប្រសិទ្ធភាពក្នុងការចូលរួមយន្តការពហុភាគី
23/12/2025

ចាប់ផ្តើមសកម្មភាពឃោសនានិងវប្បធម៌ APEC ឆ្នាំ ២០២៧

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ អនុគណៈកម្មាធិការឃោសនា និងវប្បធម៌នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ឆ្នាំ២០២៧ បានបើកកិច្ចប្រជុំដំបូង។ នៅក្នុងកិច្ចប្រជុំ តំណាងក្រសួងការបរទេសបានប្រកាសសេចក្តីសម្រេចចិត្តបង្កើតអនុគណៈកម្មាធិការឃោសនា និងវប្បធម៌នៃគណៈកម្មាធិការជាតិ APEC ២០២៧ ដឹកនាំដោយលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស។

ចាប់ផ្តើមសកម្មភាពឃោសនានិងវប្បធម៌ APEC ឆ្នាំ ២០២៧
23/12/2025

វៀតណាម និងម៉ាឡេស៊ី សម្របសម្រួលដោះស្រាយបញ្ហានេសាទខុសច្បាប់ IUU

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានជួបប្រជុំការងារជាមួយលោកស្រី Adina Kamarudin ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ ក្រសួងការបរទេសម៉ាឡេស៊ី និងលោក Nushirwan Zainal Abidin ប្រធាននាយកដ្ឋាននិងជាប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ី។

វៀតណាម និងម៉ាឡេស៊ី សម្របសម្រួលដោះស្រាយបញ្ហានេសាទខុសច្បាប់ IUU
22/12/2025

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិកំពូលទាំង ១០ នៅលើពិភពលោក

(VOVWORLD) - រដ្ឋាភិបាលវៀតណាមនាថ្ងៃទី ២១ ខែធ្នូ បានប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម។ ទន្ទឹមនឹងនោះ ក៏បង្កើតក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ដោយមានឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ្វាប៊ិញ ជាប្រធានក្រុមប្រឹក្សា។

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិកំពូលទាំង ១០ នៅលើពិភពលោក
22/12/2025

ការដោះស្រាយ “កាតលឿង IUU”៖ ខេត្តអានយ៉ាងពិនិត្យឡើងវិញនូវនាវានេសាទ

(VOVWORLD) - តាមនោះ ការិយាល័យគណៈ កម្មាធិការប្រជាជនខេត្តអានយ៉ាង នឹងផ្ញើសារ SMS ស្តីពីការប្រយុទ្ធប្រឆាំង IUU ទៅ កាន់ទូរស័ព្ទដៃរបស់ប្រជាជន បង្កើនការឃោសនា ផ្សព្វផ្សាយអំពីច្បាប់ជលផល ឯកសារណែនាំការអនុវត្តច្បាប់ជលផល និងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំង IUU។

ការដោះស្រាយ “កាតលឿង IUU”៖ ខេត្តអានយ៉ាងពិនិត្យឡើងវិញនូវនាវានេសាទ
22/12/2025

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ ផ្ទៀងផ្ទាត់ប្រភពដើមចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥

(VOVWORLD) - ចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ប្រព័ន្ធផ្ទៀងផ្ទាត់ប្រភពដើមនៅអាស័យដ្ឋាន www.verigoods.vn របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នឹងត្រូវបានដាក់ឲ្យ ដំណើរការជាផ្លូវការ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់លើប្រជាជន និងសហគ្រាស ហើយដើរតួជាស្ពានរវាងសហគ្រាស និងអ្នកប្រើប្រាស់ ដែលរួម ចំណែកដល់ការពង្រឹងទំនុកចិត្តលើទីផ្សារ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ ផ្ទៀងផ្ទាត់ប្រភពដើមចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥
22/12/2025

អ៊ីរ៉ង់ទុកចំហ​លទ្ធភាពនៃការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - នៅថ្ងៃទី២១ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ប្រទេសរបស់លោកបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff កាលពីប៉ុន្មានខែមុន។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា អ៊ីរ៉ង់នៅតែបើកចំហលទ្ធភាព នៃការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកតាមរយៈមធ្យោបាយការទូត ក្រោមលក្ខខ័ណ្ឌ «យុត្តិធម៌ និងមានតុល្យភាព»។

អ៊ីរ៉ង់ទុកចំហ​លទ្ធភាពនៃការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក
22/12/2025

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឱ្យជនជាតិជ្វីហ្វនៅបរទេស វិលត្រឡប់មកប្រទេស​វិញដើម្បីតាំងទីលំនៅ

(VOVWORLD) - ថ្លែងនៅក្នុងពិធីដុតភ្លើងទៀននៃពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ នៅ Rishon-Lezion នាយប់ថ្ងៃទី ២១ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានព្រមានថា សហគមន៍ជនជាតិជ្វីហ្វទូទាំងពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឱ្យជនជាតិជ្វីហ្វនៅបរទេស វិលត្រឡប់មកប្រទេស​វិញដើម្បីតាំងទីលំនៅ
22/12/2025

រុស្ស៊ីនឹងវាយតម្លៃលើ​សញ្ញាពីសហរដ្ឋអាមេរិក និងកសាងជំហររបស់ខ្លួនលើផែនការសន្តិភាពអ៊ុយក្រែន

(VOVWORLD) - លោក Yuri Ushakov ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី ២១ ខែធ្នូបានឲ្យដឹងថា បន្ទាប់ពីការចរចារបស់បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីស្តីពីការវិនិយោគបរទេស និងសហប្រតិបត្តិការសេដ្ឋកិច្ច លោក Kirill Dmitriev នៅទីក្រុង Miami (សហរដ្ឋអាមេរិក) រុស្ស៊ីនឹងវាយតម្លៃលើសញ្ញាពីសហរដ្ឋអាមេរិក ដើម្បីកំណត់ថាសំណើណានៅក្នុងផែនការសន្តិភាពជាមួយអ៊ុយក្រែនអាចទទួលយកបាន និងមួយណាមិនអាចទទួលយកបានទាំងស្រុង។

រុស្ស៊ីនឹងវាយតម្លៃលើ​សញ្ញាពីសហរដ្ឋអាមេរិក និងកសាងជំហររបស់ខ្លួនលើផែនការសន្តិភាពអ៊ុយក្រែន
22/12/2025

បើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោក​ឆ្នាំ២០២៥

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ នាថ្ងៃទី២១ ខែធ្នូ នៅខេត្តឡាំដុង បានបើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោកលើកដំបូងជាផ្លូវការ។

បើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោក​ឆ្នាំ២០២៥