វៀតណាមបញ្ជាក់តួនាទីថ្មីលើឆាកអន្តរជាតិ តាមរយៈ UNGA ៨០
(VOVWORLD) - មតិសាធារណៈអន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះដំណើរបំពេញការងាររបស់ប្រធានរដ្ឋ លោក លឿង គឿង នៅឯសម័យពិភាក្សាទូទៅជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA ៨០) និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា។ អ្នកជំនាញនិងសារព័ត៌មានអន្តរជាតិជាច្រើនបានចាត់ទុកថា នេះជាព្រឹត្តិការណ៍សំខាន់ ដែលបង្ហាញពីកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។








