ព័ត៍មាន

07/03/2025

EU អនុម័តលើផែនការពង្រឹងការពារជាតិក្នុងតម្លៃ ៨០០ ពាន់លានអឺរ៉ូ និងសន្យាគាំទ្រអ៊ុយក្រែន

(VOVWORLD) - នៅកិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុប (EU) ដែលបានធ្វើឡើងកាល ពីថ្ងៃទី ៦ ខែមីនា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក មេដឹកនាំនៃប្រទេស សមាជិកសហភាពអឺរ៉ុបទាំង ២៧ បានអនុម័តលើផែនការ "បំពាក់អាវុធសម្រាប់អឺរ៉ុប ឡើងវិញ" ក្នុងតម្លៃចំនួន ៨០០ ពាន់លានអឺរ៉ូរបស់គណៈកម្មការអឺរ៉ុប ដើម្បីពង្រឹង ការការពារជាតិសម្រាប់ទ្វីបទាំងមូល។

EU អនុម័តលើផែនការពង្រឹងការពារជាតិក្នុងតម្លៃ ៨០០ ពាន់លានអឺរ៉ូ និងសន្យាគាំទ្រអ៊ុយក្រែន
07/03/2025

វៀតណាមសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរជាសកល

(VOVWORLD) - សន្និសីទលើកទី៣ បណ្ដាប្រទេសសមាជិកនៃសន្ធិសញ្ញាប្រឆាំងអាវុធនុយក្លេអ៊ែរ (TPNW) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមីនា នៅទីស្នាក់ការអង្គការ សហប្រជាជាតិ (ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក) ដោយមានការចូលរួមពីតំណាង ប្រទេសចំនួន ៩៤ ដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញា ប្រទេស សង្កេតការណ៍ និងអង្គការអន្តរជាតិពាក់ព័ន្ធជាង ១០០។

វៀតណាមសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរជាសកល
07/03/2025

បើក មហោស្រព​របរផលិត​អំបិលវៀតណាម - Bac Lieu ឆ្នាំ ២០២៥

(VOVWORLD) - ដោយប្រធានបទ “លើកកំពស់តម្លៃអំបិលវៀតណាម” មហោស្រពរបរផលិតអំបិលវៀតណាម - Bac Lieu ឆ្នាំ ២០២៥ “ដំណើររយៈ ១០០ ឆ្នាំនៃរបរធ្វើអំបិល - ជីវិតមនុស្ស” បានបើកជាផ្លូវការនាថ្ងៃទី ៦ ខែមីនា នៅទីលាន Hung Vuong ទីក្រុង Bac Lieu។

បើក មហោស្រព​របរផលិត​អំបិលវៀតណាម - Bac Lieu ឆ្នាំ ២០២៥
07/03/2025

បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះការងារជនពិការ

(VOVWORLD) - នេះជាសេចក្តីបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Van Hoi ប្រធានគណៈប្រតិភូអន្តរផ្នែកវៀតណាម ក្នុងសម័យប្រជុំការពាររបាយការណ៍នៃអនុសញ្ញាអ.ស.បស្តីពីសិទ្ធិជនពិការ(CRPD) នាថ្ងៃទី ៦ មីនា នៅទីក្រុងហ្សឺណែវ ស្វីស។

បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះការងារជនពិការ
07/03/2025

លោក​អគ្គលេខាបក្ស​ តូ ឡឹម​ និង​លោកជំទាវ នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចផ្លូវ​ការ​នៅប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី

(VOVWORLD) - ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី៧ ខែមីនា ដោយបញ្ជាក់ថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី លេខាធិការដ្ឋានអាស៊ាន និងសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា។

លោក​អគ្គលេខាបក្ស​ តូ ឡឹម​ និង​លោកជំទាវ នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចផ្លូវ​ការ​នៅប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី
07/03/2025

រុស្ស៊ី​​បានប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​សន្ទនា​ដោយ​ស្មោះ​ត្រង់​លើបញ្ហា​អ៊ុយ​ក្រែន

(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនសម្រាប់ការសន្ទនាដោយស្មោះត្រង់លើការដោះស្រាយបញ្ហានៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពិចារណានិងការសន្ទនាដោយ រួសរាយអំពីមូលហេតុឫសគល់នៃជម្លោះទាំងអស់។

រុស្ស៊ី​​បានប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​សន្ទនា​ដោយ​ស្មោះ​ត្រង់​លើបញ្ហា​អ៊ុយ​ក្រែន
07/03/2025

មន្ត្រី​អាមេរិក និង​អ៊ុយក្រែន​គ្រោងនឹង​​ជួប​គ្នា​ម្តងទៀត​នៅ​អារ៉ាប៊ីសាអូឌីត

(VOVWORLD) - នាថ្ងៃទី៦ ខែមីនា បេសកជនពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានប្រកាសថា មន្ត្រីអាមេរិកនិងអ៊ុយក្រែនកំពុងរៀបចំកិច្ចប្រជុំមួយផ្សេងទៀតនៅទីក្រុង Riyadh ឬ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីលក្ខខណ្ឌចាំបាច់នៃកិច្ចព្រមព្រៀងឈប់បាញ់ឆ្ពោះទៅការបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

មន្ត្រី​អាមេរិក និង​អ៊ុយក្រែន​គ្រោងនឹង​​ជួប​គ្នា​ម្តងទៀត​នៅ​អារ៉ាប៊ីសាអូឌីត
07/03/2025

អាមេរិក​បន្តពន្យាពេលការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ម៉ិកស៊ិក និង​កាណាដា​

(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា ប្រធានាធិបតីម៉ិកស៊ិកលោកស្ត្រី Claudia Sheinbaum បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចពន្យារពេលការដំឡើងពន្ធ ២៥% លើទំនិញនាំចូលពីប្រទេសនេះ រហូតដល់ថ្ងៃទី ២ ខែមេសា បន្ថែមមួយខែបើធៀបនឹងផែនការ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទក្នុងថ្ងៃដដែលរវាងលោកស្រី Sheinbaum និងប្រធានាធិបតីអាមេរិកលោក Donald Trump។

អាមេរិក​បន្តពន្យាពេលការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ម៉ិកស៊ិក និង​កាណាដា​
06/03/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ ផ្តល់អាទិភាពលើការសាងសង់លំនៅឋានសង្គមជាមុនសិន បន្ទាប់មកទើបដល់លំនៅដ្ឋានពាណិជ្ជកម្ម

(VOVWORLD) - នេះជាសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងសន្និសីទ អនឡាញទូទាំងប្រទេសស្ដីពីការលុបបំបាត់ការលំបាក ឧបសគ្គនិងជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ៦ មីនា។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ ផ្តល់អាទិភាពលើការសាងសង់លំនៅឋានសង្គមជាមុនសិន បន្ទាប់មកទើបដល់លំនៅដ្ឋានពាណិជ្ជកម្ម
06/03/2025

វៀតណាមនិងកៀគីស្ថានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

(VOVWORLD) - នារសៀលថ្ងៃទី ៦ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកៀគីស្ថានលោក Adylbek Kasymaliev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៦ ដលថ្ងៃទី ៧ មិនា ឆ្នាំ ២០២៥។

វៀតណាមនិងកៀគីស្ថានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ