ព័ត៍មាន

06/01/2025

វៀតណាមសម្រេចបានកំណើន ៧,០៩% ក្នុងឆ្នាំ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានស្ថិតិទូទៅបានប្រកាសព័ត៌មានថា ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧,០៩% លើសពីគោលដៅដែលបានដាក់ចេញ ៦,៥% ដោយអាស្រ័យលើសេវាកម្ម និងផលិតកម្មឧស្សាហកម្ម។

វៀតណាមសម្រេចបានកំណើន ៧,០៩% ក្នុងឆ្នាំ២០២៤
06/01/2025

វៀតណាមចូលរួមចំណែកបង្កើតអនាគតនៃបញ្ញាសិប្បនិមិត្ត

(VOVWORLD) - វៀតណាមដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការរៀបចំអនាគតនៃបញ្ញាសិប្បនិមិត្ត (AI) ដែលជាវិស័យដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក និងរចនាសម្ព័ន្ធសង្គម។

វៀតណាមចូលរួមចំណែកបង្កើតអនាគតនៃបញ្ញាសិប្បនិមិត្ត
06/01/2025

សហរដ្ឋអាមេរិករៀបចំពិធីបុណ្យសពជាតិចំពោះអតីតប្រធានាធិបតី Jimmy Carter

(VOVWORLD) - នាថ្ងៃទី ៤ ខែមករា ម៉ោងក្នុងស្រុក ពិធីបុណ្យសពជាតិសម្រាប់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានចាប់ផ្តើមជាផ្លូវការ នៅពេលដែលប្រជាជនអាមេរិកប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីទី ៣៩ ដែលបានទទួលមរណភាពកាលពីចុងសប្តាហ៍មុនក្នុងអាយុ ១០០ ឆ្នាំ។

សហរដ្ឋអាមេរិករៀបចំពិធីបុណ្យសពជាតិចំពោះអតីតប្រធានាធិបតី Jimmy Carter
06/01/2025

កូរ៉េខាងត្បូង៖ ការិយាល័យស៊ើបអង្កេតអំពើពុករលួយបានស្នើឱ្យប៉ូលីសអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី

(VOVWORLD) - ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង (CIO) នៅថ្ងៃទី៦ ខែមករានេះ បានចេញលិខិតផ្លូវការមួយដោយស្នើសុំឱ្យប៉ូលីសទទួលយកការអនុវត្តដីកាចាប់ខ្លួនលោកប្រធានា ធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកនៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

កូរ៉េខាងត្បូង៖ ការិយាល័យស៊ើបអង្កេតអំពើពុករលួយបានស្នើឱ្យប៉ូលីសអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី
06/01/2025

បើកសម័យប្រជុំលើកទី៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមករា នៅវិមានរដ្ឋសភា (ហាណូយ) សម័យប្រជុំលើកទី៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកជាផ្លូវការ។ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ អង្គប្រជុំធ្វើការពិនិត្យនិងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន។

បើកសម័យប្រជុំលើកទី៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
06/01/2025

សារព័ត៌មានត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវភាពវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងស្មារតីថ្មី

(VOVWORLD) - សារព័ត៌មានត្រូវការផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវភាពវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងស្មារតីថ្មី។ នេះជាសារដែលប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញគូសបញ្ជាក់ក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី៣ ស្តីពីរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន (ពានរង្វាន់ Dien Hong) - ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី៥ ខែមករានៅទីក្រុងហាណូយ។

សារព័ត៌មានត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវភាពវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងស្មារតីថ្មី
06/01/2025

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃថ្ងៃរំដោះទីរួមខេត្ត ភឿកឡុង

(VOVWORLD) - នាយប់ថ្ងៃទី ៥ មករា នៅទីក្រុងភឿក ឡុង (Phuoc Long) ខេត្តបិញ គឿក (Binh Phuoc) បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះខេត្ត ភឿក ឡុង (៦ មករា ១៩៧៥-៦ មករា ២០២៥)។ អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃថ្ងៃរំដោះទីរួមខេត្ត ភឿកឡុង
06/01/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ អញ្ជើញផ្ញើរលិខិតអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

(VOVWORLD) - បន្ទាប់ពីការប្រកួតជើងចុងក្រោយនៃពានរង្វាន់អាស៊ាន គុប ២០២៤ (ASEAN Cup 2024) បានបញ្ចប់កាលពីយប់ថ្ងៃទី ៥ ខែមករា នៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក (ប្រទេសថៃ) ដោយជ័យជម្នះបានទៅក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ៣-២ ជាមួយក្រុមជម្រើសជាតិថៃ លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជិញបានផ្ញើលិខិតស្ងើចសរសើរដល់ក្រុមជម្រើសជាតិវៀតណាមផងដែរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ  អញ្ជើញផ្ញើរលិខិតអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម
06/01/2025

មនុស្សរាប់សែននាក់បានដើរដង្ហែរក្បួនដើម្បីអបអរដំណែងជើងឯកអាស៊ានគុបរបស់ក្រុមជម្រើសជាតិវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែមករា បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានយកឈ្នះលើក្រុមជម្រើសជាតិថៃនិងឈ្នះពានរង្វាន់អាស៊ានគុបឆ្នាំ ២០២៤ អ្នកគាំទ្រវៀតណាមរាប់សែននាក់បាននាំគ្នាដង្ហែដើរតាមដងផ្លូវច្រើនកន្លែង នៅទូទាំងប្រទេសដើម្បីអបអរជ័យជម្នះ។

មនុស្សរាប់សែននាក់បានដើរដង្ហែរក្បួនដើម្បីអបអរដំណែងជើងឯកអាស៊ានគុបរបស់ក្រុមជម្រើសជាតិវៀតណាម
05/01/2025

ប្រទេសចំនួន ៣៨ បានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកឥណ្ឌូនេស៊ី

(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែកុម្ភៈ នៅកោះបាលី កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានរៀបចំសមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo (HR/DR) លើកទី ៥ ដោយមានការចូលរួមពីប្រទេសផ្សេងចំនួន ៣៧ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី រុស្ស៊ី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រទេសចំនួន ៣៨ បានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកឥណ្ឌូនេស៊ី