សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥៖ បង្កើតបន្ថែមកម្លាំងចលករសម្រាប់ការស្ដារនិងអភិវឌ្ឍ
(VOVWORLD) - សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់ នៅរដ្ឋធានីហាណូយ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយរយៈពេល១៦ថ្ងៃធ្វើ ការ។ ទោះជារយៈពេលធ្វើការមិនវែងដូចនឹងសម័យប្រជុំនៅចុងឆ្នាំរបស់រដ្ឋ សភានីតិកាលមុនៗក៏ដោយ ប៉ុន្តែនៅសម័យប្រជុំលើកនេះ រដ្ឋសភាបានអនុម័ត លើសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន ដែលបង្កើតបន្ថែមកម្លាំងចលករសម្រាប់ ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។










