វៀតណាម-កូរ៉េខាងត្បូងឆ្ពោះទៅកាន់ដំណាក់កាលសហប្រតិបត្តិការថ្មី
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក Park Byeong Seug ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមកំពុងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋកូរ៉េចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែធ្នូ។ ដំណើរទស្សនកិច្ចជាឱកាសដើម្បី ភាគីទាំងពីរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពលករ និងការជួប ប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ប្រកប ដោយផ្លែផ្កា ហើយសម្រេចបានសមិទ្ធផលដ៏លេចធ្លោជាច្រើននាពេលខាងមុខ។










