សកម្មភាពនីតិប្បញ្ញត្តិឆ្ពោះទៅរកការសុក្រិដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម
(VOVWORLD) - វៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រកសាងនិងសុក្រិដ្ឋរដ្ឋ នីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ២០៣០ ទស្សនវិស័យដល់ឆ្នាំ២០៤៥។ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមនេះ សកម្មភាពនីតិប្បញ្ញត្តិរបស់រដ្ឋសភាវៀតណាមបានផ្តោតសំខាន់លើការកសាងប្រព័ន្ធច្បាប់ សមកាលកម្មមួយ ទំនើប ដំណើការរលូន បើកចំហ តម្លាភាព ស្ថិរភាព និងមានលក្ខណៈប្រកួតប្រជែងអន្តរជាតិ ដោយយកសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនជាមជ្ឈមណ្ឌល ជំរុញការច្នៃប្រឌិត ធានាការអភិវឌ្ឍលឿននិងនិរន្តរភាព រួមចំណែកសុក្រិដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម។










